ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក រំលោភយកដីព្រៃ៣៧ហិកតាដោយយក ឯកសារក្លែងក្លាយទៅបោកអភិបាលខេត្តកំពង់ធំ

​ខេត្តកំពង់ធំៈ ដីព្រៃជាង២០០ហិកតា ត្រូវបានគេដឹងថា លោកលឹម ប៊ុនថា បានធ្វើលិខិតក្លែងក្លាយ ឃុបឃិតគ្នា ជាមួយលោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុករំលោភយកដីព្រៃទៅធ្វើជាកម្មសិទ្ធិ​ព្រមទាំងបានធ្វើឯកសារលក់ទិញក្លែង ក្លាយ ដើម្បីបន្លំភ្នែកសមត្ថកិច្ចបោកប្រាស់អភិបាលខេត្ត ដែលទីតាំងដីនេះស្ថិតនៅ តំបន់អូរគ្រញូង ភូមិប្រកូវ និងភូមិស្រែស្រម៉ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

មហាជនបានរិះគន់យ៉ាងខ្លាំងចំពោះ លោក អ៊ឹម ឆន ដែលមានឋានៈជាអភិ បាលរងស្រុក គ្មានជំនាញក្នុងការធ្វើលិខិតស្នាមការងារបែបបទរដ្ឋបាល ធ្វើការធ្វេស ប្រហែស គ្មានភាពទទួលខុសត្រូវ បណ្តែតបណ្តោយឲ្យថ្នាក់ក្រោមធ្វើលិខិតស្នាម ទិញលក់ដីធ្លី ដែលជាលិខិតសំខាន់ តែរដ្ឋបាលក្នុងស្រុកសន្ទុកធ្វើដូចសម័យ៣០ឆ្នាំមុនដែលប្រៀបបាននឹងបាយឡុកបាយឡ ។

តាមប្រភពព័ត៌មានច្បាស់ការណ៍បាន ឲ​្យដឹងថា ការលក់ទិញដីព្រៃដោយខុសច្បាប់ នេះ ត្រូវបានលោកលឹម ប៊ុនថា ដែលមានតួនាទីដើររកម៉ូយមកទិញដីព្រៃខុសច្បាប់នេះ គឺមានភ្លើងខៀវពីលោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុកស៊ីញ៉េឯកសារដីធ្លីតែអ្នកលក់ ដោយចំហ ត្រង់ឈ្មោះអ្នកទិញ ដើម្បីងាយស្រួលរកអ្នកទិញដែលត្រូវ បានគេស្គាល់ច្បាស់ថា នេះជាកលល្បិច របស់លោក អ៊ឹម ឆន និងលោក លឹម ប៊ុនថា ដោយសារតែ ឯកសារទាំង៨ច្បាប់ មានឈ្មោះអ្នកលក់តែពុំមានឈ្មោះអ្នកទិញ និងពុំមានការដឹងឮពីអាជ្ញាធរស្រុក គឺលោក អ៊ឹម ឆន បាន លើកបន្តុបមេភូមិ ជាអ្នកសម្រេចក្នុងការលក់ទិញដោយ មិនខ្វល់ពី អាជ្ញាធរស្រុក និងខេត្ត ។ ឯក សាររបៀបនេះគេហៅឯកសារខ្មោចអ្នក ទិញគឺខ្មោច ។

លោក អ៊ឹម ឆន បំភ្លឺតាមទូរស័ព្ទថា ដីរបស់លោកមានត្រឹមតែ៣៧ហិកតា ែប៉ុណ្ណោះ មិនមានដល់២០០ហិកតា នោះទេ ។ លោកក៏បានបញ្ជាក់បែបគំរាមឲ្យអ្នកព័ត៌មានថា “លោកអ្នកព័ត៌មាន ឯងចេះអីក៏ចេះម្លេ៉ះ ឯកសារស្របច្បាប់ទិញ លក់មានត្រឹមត្រូវម្តេចមិនចេះមើលទៅ រៀនដល់សាលាណាបានចេះម្លេ៉ះ ” ។ ប៉ុន្តែ នៅក្នុងឯកសារដីធ្លី គឺពុំមានឯក សារណា មួយបញ្ជាក់ថាជាកម្មសិទ្ធិរបស់លោក អ៊ឹម ឆន ជាម្ចាស់ដីហើយបានទិញស្របច្បាប់ នោះទេ ដោយសារតែឯកសារនីមួយៗពុំមានឈ្មោះលោក អ៊ឹម ឆន និងគ្មានលក្ខណៈ ស្របច្បាប់ ប្រហែលជាចំហឈ្មោះចាំរក ម៉ូយបានសិនទេដឹង? នេះមកពីលោកចេះពេក រៀនបានខ្ពស់កប់ចុងត្នោត ៕ ដោយ៖ ប៊ុន រិទ្ធី

CAM04599

CAM04600

CAM04601