ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

លោក Chris Colemanអតីតអ្នកចាត់ការក្រុម Sunderlandនិងជម្រើសជាតិវេល ទៅកាន់ក្រុមនៅចិន

អតីតអ្នកចាត់ការទូរទៅក្រុមជម្រើសជាតិវេល និងក្លិបឆ្មាខ្មៅ Sunderland លោក Chris Coleman ត្រូវបានប្រកាស់តែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុម Hebei China Fortune ក្នុងក្របខ័ណ្ឌ កំពូលរបស់ចិន។

អ្នកចាត់ការទូរទៅវ័យ៤៨ឆ្នាំរូបនេះបានមកជំនួសតំណែងរបស់គ្រូបង្វឹកសញ្ជាតិឈីលីManuel Pellegrini ដែលបានផ្លាស់ទៅដឹកនាំក្រុម West Ham United របស់អង់គ្លេស។

លោក Chris Colemanបានដឹកនាំក្រុមឆ្មាខ្មៅ Sunderlandបានតែ៥ខែប៉ុណ្ណោះដោយមិន បានទទួលជោគជ័យឡើយ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្របាល់ទាត់បំភ្លេចមិនបានពីស្នាដៃ របស់គាត់នោះគឺពេលដឹកនាំក្រុមជម្រើសជាតិវេលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០១៦។

គួរបញ្ជាក់ថា ក្រុម Hebei China Fortune កំពុងឈរលេខរៀងទី៨នៅក្របខ័ណ្ឌចិន Super League។ កីឡាករសំខាន់ៗរបស់ក្លិបនេះមានដូចជាកីឡាករប្រេស៊ីល Hernanes កីឡាករអាហ្សង់ទីន Javier Mascherano និង Ezequiel Lavezzi និងខ្សែប្រយុទ្ធកូឌីវ័រ Gervinhoជាដើម៕ ដេវីត