ព័ត៌មានទាន់ហេតុការណ៍៖

លោក Keisuke Honda មិនបង្ហាញពីគម្រោងចំណាយថវិកាសម្រាប់ជួយដល់កុមារកម្ពុជាទេ

ភ្នំពេញ៖ ដំណើរទស្សនកិច្ចរបស់លោក Keisuke Honda កីឡាករជម្រើសជាតិឆ្នើមរបស់ជប៉ុន វ័យ២៩ឆ្នាំលេងនៅ ក្លិបAC Milan មានគម្រោងជួយកុមារកម្ពុជា តាមរយៈវិស័យបាល់ទាត់ ហើយក៏គ្រោងជួយលើវិស័យអប់រំនិងវិស័យសង្គកិច្ចផងដែរ ប៉ុន្តែលោកមិនបង្ហើប ពីចំនួនថវិកា និង ពេលវេលាច្បាស់លាស់ណាមួយទេដោយលោក អះអាងនេះគឺជាទស្សនកិច្ច ដើម្បីបានសិក្សាឈ្វេងយល់ ពីស្ថានភាពជាក់ស្តែងរបស់ក្មេងៗ ក្នុងប្រទេសកម្ពុជា។

លោក Keisuke Honda បានឆ្លើយតបជាមួយសំនួររបស់ក្រុមអ្នកសារព័ត៌មាន និង អន្តរជាតិយ៉ាងច្រើន ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី ៩ខែមិថុនាឆ្នាំ២០១៦ នៅវិទ្យាល័យឥន្ទ្រទេវី នោះ ដោយលោកបានបញ្ជាក់ប្រាប់ថា ខ្ញុំពិតជាមានអារម្មណ៍រំភើប នូវពេលឃើញកុមារកម្ពុជា រងចាំទទួលស្វាគមន៍យ៉ាងច្រើនបែបនេះ។ កីឡាករខ្សែបម្រើប្រយុទ្ធរូបនេះ បានលើកឡើងថា គោលបំណងក្នុងដំណើរទស្សនកិច្ចរបស់លោកមក ប្រទេសកម្ពុជានាពេលនេះគឺ ចង់ជួយដល់កុមារក្រីក្រកម្ពុជា ព្រមទាំង ចូលរួមជាមួយវិស័យនានាជាច្រើនទៀត។

ជាមួយគ្នានោះដែរ លោក Keisuke Honda ក៏បានបង្ហាញពីគម្រោងបង្កើតសាលាបាល់ទាត់ ក្នុងប្រទេសកម្ពុជាខណៈដែលបច្ចុប្បន្នរូបលោកមានសាលាបាល់ទាត់ ចំនួន៦០ កន្លែង ក្នុងប្រទេសជប៉ុន និងតាមបណ្តាប្រទេសមួយចំនួនហើយ ទិញក្លិបបាល់ទាត់១ នៅក្នុងប្រទេសអូទ្រីសផងដែរ ។

កីឡាក Honda មកធ្វើទស្សនកិច្ចសិក្សានៅក្នុងកម្ពុជារយៈពេល ២ ថ្ងៃគឺថ្ងៃទី៩ និង ១០មិថុនាឆ្នាំ២០១៦នេះ ។ ជាមួយគ្នានោះដែរ លោក Honda បានចូលជួបសម្តែងការគូសមជាមួយ ឯកឧត្តមនាយឧត្តមសេនីយសៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទៅទស្សនកិច្ចនៅវិទ្យាល័យឥន្ទ្រទេវី លោក Honda បានផ្តលដំបូលមានដល់ក្រុមបាល់ទាត់ វិទ្យាល័យឥន្ទ្រទេវី ពីចំណុចដែលអាចធ្វើខ្លួនក្លាយជាកីឡាករអាជីពម្នាក់ ត្រូវជឿជាក់លើខ្លួនឯង ខិតខំហ្វឹកហាត់ មានវិន័យល្អ និង តាមដានព្រឹត្តិការណ៍បាល់ទាត់ឲ្យច្រើន ហើយកំណតថា កីឡាករលំដាប់ពិភពលោកម្នាក់ខ្លួនយើងស្រឡាញ គ្នា ហើយយើងចាប់ផ្តើមធ្វើត្រាបតាមគាត់ ដោយកាតអត់ធ្មត់ព្យាយាមគ្រប់ពេលវេលាក្នុងការហ្វឹកហាត់យើង និង បានជោគជ័យ។

លោក Honda បានប្រាប់ឲ្យថា នៅថ្ងៃអនាគត់លោក ចង់ឲ្យក្រុមជម្រើសជាតិកម្ពុជា បានចូលរួមប្រកួត ព្រឹត្តិការណ៍បាល់ទាត់សំខាន់ៗក្នុងពិពភលោក ដូចជប៉ុនដែរ ។ លោកបានសម្តេងនូវកាសោគស្តាយ ដែលរូបលោកមិនអាចលេងបាល់ជាមួយកុមារកម្ពុជា ដោយលោកមានរបួសជើងត្រូវបានគ្រូពេទ្យហាមខតមិនឲ្យលោកលេងបាល់រយៈពេល ២សប្ដាហ៍ ៕សារីម

fsfa

sfa

ss