ព័ត៌មានទាន់ហេតុការណ៍៖

លោក Marco Silva ត្រូវបានតែងតាំងមកដឹកនាំក្រុម Watford ក្រោយចាកចេញពី Hull City

ក្លិបបាល់ទាត់ Watford បានតែងតាំងលោកMarco Silva ជាគ្រូបង្វឹកថ្មីរបស់ខ្លួនហើយដើម្បីជំនួសតំណែងគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Walter Mazzarri ដែលបានចាកចេញពីក្លិបកាលពីចុងរដូវកាលនេះ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ៣៩ឆ្នាំលោក Marco Silvaបានចាកចេញពីក្រុម Hull City ដែលធ្លាក់ទៅលេងនៅក្នុងក្របខ៍ណ្ឌលំដាប់លេខ២របស់អង់គ្លេស។ គាត់ទទួលជោគជ័យខ្លាំងកាលពីដឹកនាំនៅក្នុងប្រទេសព័រទុយហ្គាល់ និងក្រិក។

លោកMarco Silvaដឹកនាំក្រុមOlympiakos Piraeus ឈ្នះជើងឯកទី៤៣នៅក្នុងប្រទេសក្រិកកាលពីខែមិថុនាឆ្នាំមុន ហើយមុនជ័យជម្នះនោះគាត់បានដឹកនាំក្រុម Sporting ឈ្នះពានរង្វាន់ព័រទុយហ្គាល់ Cup។

ចំណែកក្លិប Watford ឈរលេខរៀងទី១៧ នៅក្របខ័ណ្ឌអង់គ្លេសPremier League នៅក្នុងរដូវកាលទើបតែបញ្ចប់នេះ ៕ ដេវីត