ព័ត៌មានទាន់ហេតុការណ៍៖

លោក Steve Jobs បានផ្លាស់ប្តូរអនាគតនៃកុំព្យូទ័រយួរដៃកាលពី 10 ឆ្នាំមុន

10 ឆ្នាំនៃនៃកុំព្យូទ័រយួរដៃ MacBook Air ដែលស្តើងបំផុតក្នុងលោក

លោក Steve Jobs បានលើកឡើងថា “វាជាកុំព្យូទ័រដែលមានកំរាស់ស្តើងជាងគេបំផុតនៅលើពិភពលោក។ គាត់បានបង្ហាញ MacBook Air កាលពី 10 ឆ្នាំមុន។ Macworld 2008 របស់ក្រុមហ៊ុន Apple គឺជាព្រឹត្តិការណ៍ ដ៏ពិសេសមួយដែលធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីពិព័រណ៍អេឡិចត្រូនិកប្រចាំឆ្នាំបានបញ្ចប់ ហើយលោក Bill Gates បានលាឈប់ពីក្រុមហ៊ុន Microsoft ។ លោក Jobs បានណែនាំម៉ាស៊ីន MacBook Air ដោយយកវាចេញពីស្រោមសំបុត្រក្រដាស ហើយហ្វូងមនុស្សត្រូវបានភ្ញាក់ផ្អើលជាខ្លាំងនៅត្រង់ថាតើវាតូចហើយស្តើង។ យើងមិនដែលឃើញកុំព្យូទ័រយួរដៃដូចវានោះទេ ហើយវាបានផ្លាស់ប្តូរអនាគតនៃកុំព្យូទ័រយួរដៃ។

នៅពេលនោះគូប្រជែងមានកុំព្យូទ័រយួរដៃស្តើងនិងស្រាលនៅលើទីផ្សារប៉ុន្តែពួកគេទាំងអស់សុទ្ធតែមានកម្រាស់ ប្រហែល 1 អ៊ីញ ទម្ងន់ 3 ផោននិងមានអេក្រង់ 8 ឬ 11 អ៊ីញ។ ភាគច្រើនមិនមានក្តារចុចពេញទំហំទេ ប៉ុន្តែ Apple បានបង្កើត MacBook Air ដែលមានរាងក្រូចឆ្មារដូច្នេះផ្នែក ដែលក្រាស់បំផុតគឺស្តើងជាងផ្នែក ដែលស្តើងជាងគេ បំផុតរបស់ Sony TZ Series – កុំព្យូទ័រយួរដៃស្តើងបំផុតមួយកាលពីឆ្នាំ 2008 ។ វាជាការអស្ចារ្យមួយ នៃវិស្វកម្ម ហើយវាបានបង្ហាញសញ្ញាថ្មីមួយសម្រាប់កុំព្យូទ័រយួរដៃ។

NKD-36x6_outline

ក្រុមហ៊ុន Apple បានបដិសេដមិនឱ្យរចនាម៉ូដ MacBook Air ឡើងវិញដើម្បីប្រកួតប្រជែងជាមួយ Surface Laptop, XPS 13 របស់ Dell និងគូប្រជែងដទៃទៀត។ ក្រុមហ៊ុន Apple បានណែនាំម៉ាស៊ីន MacBook 12 អ៊ីញជំនួសវិញ ប៉ុន្តែវាមិនមានចំណាប់អារម្មណ៍ដូចគ្នាទៅនឹងម៉ាស៊ីន MacBook Air ។ វានៅតែអាចធ្វើទៅបាន Apple អាចនឹងធ្វើឱ្យយើងភ្ញាក់ផ្អើលជាមួយ MacBook Air ថ្មី ប៉ុន្តែរវាងម៉ាស៊ីន MacBook ទំហំ 12 អ៊ីងនិងជម្រើស MacBook Pro ទំហំ 13 អ៊ីញ វាហាក់ដូចជាមិនទំនងនោះទេ។ ម៉ាស៊ីន MacBook Air ដែលមានស្រាប់មិនទាន់ត្រូវបាន ធ្វើបច្ចុប្បន្នភាពរយៈពេលជិត 3 ឆ្នាំមកហើយ ហើយវាពិតជាមើលទៅដូចជាវាកំពុងរស់នៅក្នុងថ្ងៃចុងក្រោយ របស់វា បន្ទាប់ពីមានឥទ្ធិពលយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕ ហេង លក្ខិណា