ព័ត៌មានទាន់ហេតុការណ៍៖

លោក Zinedine Zidane លាលែងពីតួនាទីអ្នក​ចាត់​ការក្លិប Real Madrid

អ្នកចាត់ការទូទៅក្លិបយក្ស Real Madrid លោក Zinedine Zidane អាចចាត់ទុកថា អ្នកចាត់ការ ដែលមានភាពជោគជ័យ ព្រោះតែគាត់ដឹកនាំក្លិបរយៈពេលខ្លី(៣រដូវកាល) ប៉ុន្តែទទួលបានពានរង្វាន់ធំៗជាច្រើនឲ្យក្លិប។ លោក Zidane បានក្លាយជាអ្នកចាត់ការ ទូទៅក្លិប Real Madrid កាលពីឆ្នាំ២០១៦ ។

រយៈពេល​ដ៏​ខ្លីលោក Zinedine Zidane បាន​ជួយក្លិប Real Madrid ឈ្នះ​ពានដល់ទៅ៩​ ក្នុង​នោះ​មានដូចជា ពានរង្វាន់លីកកំពូលអេស្ប៉ាញ La Liga ម្ដង, ពាន Supercopa de España ម្ដង, ពាន Champions League ៣​ដង, ពាន Super Cup ២​ដង និងពាន FIFA Club World Cup ២​ដង ។

អ្នក​ចាត់​ការទូទៅក្លិបយក្សស្តេចស Real Madrid នៅអេស្ប៉ាញលោក Zinedine Zidane បាន​លា​លែង​ពី​តំណែងកាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ក្រោយពីធ្វើ​សន្និសីទ​សារព័ត៌មាន​ឥត​ព្រាង​ទុក​មួយ​។ លោក Zidane បាន​និយាយ​ថា លោក​មិន​បន្ត​ដឹកនាំ​ក្លិប​យក្ស​អេស្ប៉ាញ​ទៀត​ទេ​នា​រដូវ​កាល​ក្រោយ។ លោក​មិន​បាន​បញ្ជាក់​មូល​ហេតុឲ្យបានច្បាស់​នៃ​ការ​លា​លែង​ពី​តំណែង​នេះ​ឡើយ ដោយ​គ្រាន់​តែ​និយាយ​ថា ក្រោយ​រយៈ​ពេល ៣ ឆ្នាំ ការ​ផ្លាស់​ប្ដូរ គឺ​ចាំ​បាច់។

ការ​ប្រកាស​ចាកចេញ​ពី​តំណែងអ្នកចាត់ការ Real Madridនេះ ធ្វើឡើង១ សប្ដាហ៍ ក្រោយក្លឹបទើបបានតែឈ្នះ Champions League រដូវកាលនេះប៉ុណ្ណោះ។

អ្នកចាត់ការទូទៅ Zidane បានប្រាប់ និងដាក់លិខិតផ្លូវការទៅប្រធានក្លិប Real Madrid លោក Florentine Perez បានដឹងមុនគេ ព្រមទាំងគណៈកម្មការនាយកក្លិបដោយមានខ្លឹមសារថា «វាជាការសម្រេចចិត្តដ៍ចម្លែកមួយ អស់រយៈពេល ជិត ៣រដូវកាលដែលក្លឹបផ្តល់ទំនុកចិត្តអោយខ្ញុំដឹកនាំ ក្រោយពេលផ្តល់កិត្តិយសក្នុងនាមជាកីឡាករ។ ខ្ញុំស្រលាញ់ក្លឹប និងប្រធានក្លឹប ព្រមទាំងអ្នកគាំទ្រ ហេតុផលនេះហើយនាំអោយខ្ញុំធ្វើការសម្រេចចិត្តនៅថ្ងៃនេះ»។

ភ្លាមៗក្រោយពីលោក Zinedine Zidane ប្រកាសលាលែងពីតំណែងគ្រូបង្វឹក ​ប្រធាន​ក្លិប Real Madrid លោក Florentino Perez បាន​និយាយ​ថា លោក​មិន​បាន​រំពឹង​ទុក​ថា លោក Zinedine Zidane នឹង​លាលែង​ពី​តំណែង​ជា​អ្នក​ចាត់​ការ​ក្លិប​ឡើយ។ លោក Florentino Perez ថ្លែងថា លោក​ភ្ញាក់​ផ្អើល​ក្រោយ Zidane ប្រាប់​ខ្លួន​ថា​លោក​ចង់​លា​លែង​ពី​តំណែង ក្រោយ​ទើប​ឈ្នះ Champions League កាល​ពី​ពេល​ថ្មីៗ​នេះ។ ប្រធាន​ក្លឹប​រូប​នេះ បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​ឲ្យ​គិត​ឡើង​វិញ តែ​នៅ​តែ​មិន​បាន​សម្រេច។

លោក​ Perez បាននិយាយ «ក្រោយ​ឈ្នះ Champions League ខ្ញុំ​មិន​បាន​រំពឹង​ទុក​ថា​ Zidane នឹង​សម្រេច​ចិត្ត​បែប​នេះ​ឡើយ។ គេ​ដឹង​ច្បាស់​ថា ខ្ញុំ​ស្រលាញ់​ និង​គាំទ្រ​គេ​ប៉ុណ្ណា»។

លោក​ប្រធាន​ក្លិប​ Real Madridសង្ឃឹម​ថា លោក Zidane នឹង​ត្រឡប់​មក​ដឹកនាំ​ក្លិប​នា​ពេល​អនាគត។

ត្បិត​តែ​​ទើប​តែ​បាន​ជួយ​ Real Madrid​ ឈ្នះពាន Champions League ជា​លើក​ទី​៣​ជាប់​គ្នា តែ​លោក Zinedine Zidane បាន​សម្រេច​ចាកចេញ​ពី​ក្លិបក្រោម​ហេតុផល​មួយ​ចំនួនដោយលោក បានបញ្ជាក់ថា «​បន្ទាប់​ពី​៣​ឆ្នាំ ខ្ញុំ​គិត​ថា​ជា​ពេល​ត្រូវ​ចាកចេញ​ហើយ។ វា​ពិត​ជា​ពិបាក​បន្ត​ធ្វើ​ជា​គ្រូ​បង្វឹក ក្រោយ​ចំណាយ​រយៈពេល​ច្រើន​គួរ​សម។ ខ្ញុំ​ក៏​មិន​គិត​ច្បាស់​ថា ពួក​យើង​អាច​បន្ត​ឈ្នះ​ទៀត​ឬ​យ៉ាង​ណាទេ»។

ក្រោម​​សំនួរ​ជា​ច្រើន​បាន​សួរ​ពី​អារម្មណ៍​ពិត​របស់លោក​ Zidane ព្រោះ​ពេល​កន្លង​ទៅ​លោក​ធ្លាប់​និយាយ​ថា នឹង​បន្ត​នៅ Madrid ភ្លាម​ៗ​នេះ​ស្រាប់​តែ​ចេញ​ពី​ក្លឹប​យ៉ាង​ភ្ញាក់ផ្អើល។ អតីត​កីឡាករ​ Juventus រូប​នេះ​បាន​ឆ្លើយ​ថា “ខ្ញុំ​មិន​ទាន់​សម្លឹង​ទៅ​ក្លិប​ថ្មី​ណា​នៅ​ឡើយ​ទេ។ គ្មាន​អ្វី​ប្រែប្រួល​សម្រាប់​ខ្ញុំ​ទេ។ នេះ​ជា​ការ​សម្រេច​ចិត្ត​ចេញ ចេញ​ពី​ចិត្ត​របស់​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​និយាយ​កាល​ពី​ខែកុម្ភៈ​ថា ខ្ញុំ​នឹង​មិន​ចាកចេញ គឺ​ខ្ញុំ​និយាយ​ដោយ​ស្មោះត្រង់។ ខ្ញុំ​បាន​និយាយ​ថា ក្នុង​ក្លឹប អ្វី​​ៗ​អាច​បញ្ចប់​​ប្រសិន​មាន​បញ្ហា​កើត​ឡើង​ក្នុង​ពេល​មួយ។ គិត​ត្រឹម​ពេល​នេះ​៣​ឆ្នាំ​ហើយ ហើយ​ពេល​វេលា​របស់​ខ្ញុំ​ក៏​អស់​ទៅ​ដែរ»។

ក្រោយ Zinedine Zidane បាន​ប្រាប់​ប្រធាន​ក្លិប​សម្រេច​ចិត្ត​ដើរ​ពី Real Madrid មុន​ប្រកាស​ផ្លូវការ​កាល​ពី​ម្សិលមិញ លោក Florentino Perez និង​នាយក​របស់​ក្លិប​​ទាំង​អស់​​មិន​ទុក​ពេល​អត់​ប្រយោជន៍ ដោយ​បាន​ទាក់ទង​ទៅ​អ្នក​ចាត់​ការ​ពីរ​រូប​គឺ​លោក  Mauricio Pochettino និង Joachim Low។

លោក Pochettino គឺ​ជា​បេក្ខជន​​ទី​មួយ​ដែល Real Madrid​ កំណត់​លើ​កំពូល​តារាង ក្នុង​ការជំនួស​កន្លែង​របស់ Zidane។​ ក្លិប​ម្ចាស់​ពាន Champions League ១៣​សម័យ​មួយនេះកំពុង​រង់​ចាំ​ទទួល​ដំណឹង​ឆាប់ៗ​​ដែល​អាច​ធ្វើ​ទៅ​បាន ប្រសិន​បើលោក Pochettino ដែល​ជា​គ្រូ​របស់ក្លិប Spurs ចាប់​អារម្មណ៍​​ចូលរួម​នៅ Santiago Bernabeu។

​លោក Pochettino មានសញ្ជាតិ​អាហ្សង់ទីន​​ទើប​តែ​ត​កុងត្រា​ជាមួយក្លិប Spurs រយៈពេល​៥​ឆ្នាំ កាល​ពី​​ថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ២០១៨។ ប៉ុន្តែ​តាម​ការ​ព្រមព្រៀង​ក្នុង​កិច្ចសន្យា​ជាមួយ​ប្រធាន​ក្លឹប​ Pochettino អាច​មាន​សិទ្ធិ​ចរចា​​ជាមួយ​​​ក្លឹប​ផ្សេង​ ប្រសិន​ជា​លោក​​ស្នើ​សុំ។

ចំណែកលោក Joachim Low ក៏​ជា​បេក្ខជន Madrid បាន​ទាក់ទង​ទៅ​ដែរ ខណៈ​កិច្ចសន្យា​របស់​លោក​​ជាមួយ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​នៅ​ដល់​ឆ្នាំ​២០២២។ រង់ចាំ​មើល​ទាំង​អស់​គ្នា​​តើ​នរណា​ជា​អ្នក​ជំនួស​កន្លែង Zidane? ។

ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨៖

World – Friendlies – Friendlies 1
FT Romania 3 – 2 Chile View events More info
FT Luxembourg 0 – 0 Senegal More info
FT Morocco 0 – 0 Ukraine More info
FT Slovakia 1 – 1 Netherlands View events More info
World – Friendlies – Friendlies 2
  Moldova CANC Congo More info
Africa – COSAFA Cup
FT Madagascar 1 – 0 Comoros More info
FT Mozambique 2 – 1 Seychelles More info
Austria – Landesliga
Kärnten
FT ASV 0 – 3 Gmünd More info
FT Bleiburg 1 – 1 KAC More info
Tirol
FT SVG Reichenau 3 – 0 SV Innsbruck More info
FT Zams 1 – 2 Kematen More info
FT Völs 0 – 1 Silz / Mötz More info
FT Union Innsbruck 2 – 2 Telfs More info
Wien
FT Wienerberg 1 – 5 Wiener Viktoria More info
Austria – BFV Cup
FT Siegendorf 5 – 0 Neuberg More info
Austria – OOEFV Cup
FT Hertha 0 – 4 Oedt More info
Austria – Play-off 1/2
FT Wiener Neustadt 0 – 2 St. Pölten

 

Brazil – Serie A
FT Vitória 2 – 3 Internacional View events More info
FT Vasco da Gama 1 – 0 Paraná View events More info
FT Sport Recife 3 – 2 Atlético Mineiro View events More info
FT Chapecoense 2 – 0 Ceará View events More info
FT São Paulo 3 – 2 Botafogo View events More info
FT Cruzeiro 1 – 0 Palmeiras View events More info
FT Grêmio 0 – 0 Fluminense More info
FT Flamengo 2 – 0 Bahia View events More info
FT Corinthians 1 – 0 América Mineiro

 

Iceland – 1. Deild
FT HK 2 – 1 Leiknir Reykjavík View events More info
FT Njardvík 1 – 2 Haukar
Iceland – Cup
FT FH 1 – 0 KA View events More info
FT Kári 3 – 4E Víkingur Reykjavík
Italy – Serie B
FT Ascoli 0 – 0 Virtus Entella More info
Italy – Serie D
FT Pro Patria 4 – 0 Albissola More info
FT Gozzano 1 – 3 Vibonese

 

Sweden – Division 1
Norra
FT Skellefteå 1 – 1 Umeå FC View events More info
FT Linköping City 1 – 0 Forward View events More info
Södra
FT Kristianstad 0 – 0 Torns More info
Sweden – U19 League
  IFK Göteborg U19 22 : 30 Halmstad U19 More info
Sweden – Damallsvenskan
FT Limhamn Bunkef… 0 – 2 Rosengård

 

USA – MLS
FT Philadelphia Union 3 – 1 Chicago Fire View events More info
FT New England 1 – 1 Atlanta United View events More info
FT Real Salt Lake 2 – 1 Houston Dynamo View events More info
FT LA Galaxy 2 – 3 Dallas View events More info
USA – USL
FT Ottawa Fury 3 – 0 Toronto II View events More info
FT Pittsburgh Riv… 0 – 1 Nashville View events More info
FT Indy Eleven 3 – 3 Charleston Battery View events More info
FT Saint Louis 1 – 3 Phoenix Rising

 

World – World Youth Festival Toulon
FT Japan U21 3 – 2 Portugal U19 View events More info
FT Canada U21 1 – 0 Turkey U20