ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

លោកGary Rowettត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីក្រុមDerby County

ក្លិបបាល់ទាត់ Derby Countyនៅក្នុងក្របខណ្ឌ័អង់គ្លេសChampionshipបានសម្រេចតែងតាំង លោកGary Rowettជាអ្នកចាត់ការទូទៅថ្មីរបស់ខ្លួនរហូតដល់ចប់រដូវកាលឆ្នាំ២០១៨-១៩។

លោកGary Rowettបានមកជំនួសតំណែងរបស់លោកSteve McClarenដែលត្រូវបណ្តេញចេញពី តំណែងកាលពីកាលពីថ្ងៃអាទិត្យ។ Rowettក៏ជាអ្នកចាត់ការទី៥ក្នុងរយះពេលតែ១៣ខែចុងក្រោយ ក្នុងនោះមានអ្នកចាត់ការដូចជាPaul Clement, Darren Wassall, Nigel Pearson និងMcClaren។

លោកGary Rowettត្រូវបានក្លិបBirminghamបណ្តេញចេញពីតំណែងកាលពីខែធ្នូឆ្នាំមុនដែរ។ កាលពីនៅជាកីឡាករគាត់បានបង្ហាញខ្លួន១២០ប្រកួតឲ្យក្រុម Derbyនៅចន្លោះឆ្នាំ១៩៩៥ដល់១៩៩៨។ គាត់បាននិយាយថាគាត់មានចំណងពិសេសជាមួយនឹងក្លិប Derby។

ចំណែកបទពិសោធន៏ក្នុងការដឹកនាំក្លិបវិញគាត់បានដឹកនាំក្រុម Birmingham Cityពីខែតុលាឆ្នំា២០១៤ដល់ខែធ្នូឆ្នាំ២០១៦ឈ្នះ៤២ប្រកួត ស្មើ៣២ដងនិងចាញ់៣២ដងក្នុងចំណោម ១០៦ប្រកួត។ គាត់ក៏ធ្លាប់ជាអ្នកចាត់ការទូទៅក្នុងក្រុម Burton Albionពីខែមិនាឆ្នាំ២០១២ដល់ខែតុលាឆ្នាំ២០១៤។ ក្នុងចំណោម១៤២ប្រកួត ក្រុមរបស់គាត់ឈ្នះ៦៣ លើក ស្មើ៣៤ដងនិងចាញ់៤៥ប្រកួត ៕ ដេវីត

 

ae