ព័ត៌មានទាន់ហេតុការណ៍៖

លំនៅឋានចំនួន១៧ខ្នងនៅស្រុកថ្មពួករង់ការខូចខាតដោយខ្យល់កន្រ្តាក់

ខេត្តបន្ទាយមានជ័យ៖ លំនៅ​ឋានរបស់ប្រជា​ពល​រដ្ឋ១​៧ខ្នង ស្ថិ​តនៅភូ​មិថ្មរមៀត ​ឃុំបន្ទា​យឆ្មារ ស្រុក​ថ្មពួក ខេត្តប​ន្ទាយមា​នជ័យ បានរង​ការខូ​ច​ខាតដួលរលំ​មួយចំនួន និង​មួ​យ​ចំនួន​ទៀតរបើកដំ​បូ​លបង្ក​ឡើ​ង​ដោយ​​ខ្យល់​​កន្ត្រា​​ក់បោកប៉ះ​​ចំលំនៅឋា​​នទាំងនោះ​កា​ល​​ពីល្ងាច​​ថ្ងៃទី២ ខែមិ​ថុ​នា ឆ្នាំ​២០​១៥។ ក្នុងហេតុកា​រ​ណ៍​​គ្រោះធម្ម​​ជា​តិ​នេះបើតា​មសេចក្តីរា​យការណ៍ពី​ស្រុកថ្មពួកឱ្យដឹងថា​ ​មិន​ប​ង្ក​ឱ្យប្រ​ជាព​លរដ្ឋ​ណា​​ម្នាក់ទ​​ទួលរងរបួ​សរឺស្លាប់​​នោះ​ឡើ​យ។ ​​
​​
​សូ​មបញ្ជាក់​ថានៅស្រុក​ថ្មពួក​ក្នុង​រ​យៈពេល​៣​ខែ​ចុងក្រោយ​​នេះត្រូវ​គេ​មើល​ឃើញ បាន​​រង់គ្រោះ​​ដោយខ្យ​ល់​កន្រ្តា​ក់​ចំនួន​៣​លើក​ជា​បន្តបន្ទាប់​ក្នុង​នោះបង្កឱ្យ​លំ​នៅឋានប្រជាព​លរដ្ឋរាប់រយ​ខ្ន​ងរងការ​ខូចខាត ផ្សា​រថ្មពួកមួយកន្លែងរង់ការ​បាក់ធ្លាក់ដល់ដី និង​ធ្វើឱ្យប្រជាពលរដ្ឋចំនួន៣នាក់ ទទួលរងបូសធ្ងន់និងស្រាល។ ស្រុកថ្មពួកត្រូវគេកត់ សំគាល់ក្នុង រយៈពេលចុងក្រោយនេះបានរងគ្រោះដោយខ្យល់កន្រ្តាក់មានសភាពធ្ងន់ជាងគេក្នុងចំណោ មស្រុកក្រុងទាំង៩ នៅខេត្តបន្ទាយមានជ័យ។​

​​​ក្នុងហេតុការណ៍ខ្យល់កន្រ្តាក់បង្កឱ្យលំនៅឋាន១៧ខ្នងខាងលើរង់ការខូចខាតគេសង្កេតឃើញ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ក្រុមជួយសង្រ្គោះ របស់កងកម្លាំង នគរបាល ស្រុកថ្មពួក និងកម្លាំងនគរបាលវរៈព្រំដែនការពារព្រំដែនលេខ៨០៧ សរុបចំនួន១​១១នាក់ ដឹកនាំដោ​យ លោកវរ​សេនីយ៍ឯក​ ពៅ ស៊ីដន ស្ន​ងការរងនគរ​បាលខេត្ត និង លោកវរ​សេនីយ៍ ទោ ប្រាក់ សាំ មេបញ្ជាការ វរៈនគរបាល ការពារព្រំដែនគោកលេខ៨០៧ បានចុះទៅជួយរុះ រើនិងកសាងលំ នៅឋានប្រជាពលរដ្ឋឡើងវិញថែមទាំងផ្តល់ជំនួយសង្រ្គោះបន្ទាន់ដល់ ប្រជាពលរដ្ឋរងគ្រោះមួយចំនួនដើម្បីជួយដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋគ្រាដែល បងប្អូនបានរងការបាត់បង់ទីជម្រកនោះ៕វិច្ឆិកា

IMG_6643
IMG_6641