ព័ត៌មានទាន់ហេតុការណ៍៖

ល្បាតឃ្លាំមើលក្រុមចោរលួចរថយន្ត ប៉ះរថយន្តសាំយ៉ុងដឹកឈើ

ខេត្តកំពង់ឆ្នាំង៖ រថយន្តដឹកឈើមួយគ្រឿងត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ឃាត់បាន ក្នុងពេលដែលរថយន្តសាំយ៉ុងមួយគ្រឿងនេះ បានព្យាយាមគេចសមត្ថកិច្ចដែលកំពុងដាក់កម្លាំងល្បាតតាមផ្លូវ ។ ហេតុការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង៤ជិតភ្លឺ ចូលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថិកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើនេះម៉ាកសាំយ៉ុង ១៥កៅអី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេ ២H-៥៥៧៦ នៅក្នុងរថយន្តនេះគឺផ្ទុកឈើពេញមមួយរថយន្តតែម្តង ។

NKD-36x6_outline

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅវេលាទៀបភ្លឺ ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចបានដាក់កម្លាំងល្បាតនៅចំណុចវត្តតាកុលស្រុកកំពង់ត្រឡាច ក្នុងពេលនោះសមត្ថកិច្ចបានឃើញរថយន្តសាំយ៉ុងមួយគ្រឿងនេះ ឆ្លងកាត់នៅទីនោះ សមត្ថកិច្ចឲ្យឈប់ដើម្បីឆែកឆេរ មើល ប៉ុន្តែនៅពេលសមត្ថកិច្ចឃាត់ រថយន្តនេះ មិនព្រមឈប់នោះទេចេះតែបើកទៅមុខរហូត សមត្ថកិច្ចក៏មានការសង្ស័យ ខ្លាចប៉ះក្រុមចោរលួចឡាន ក៏តាមរថយន្តនេះឲ្យឈប់តែម្តង ក្នុងពេលនោះក្រុមអ្នកបើករថយន្តបានឈប់រថយន្តគេចខ្លួនបាត់ នៅសល់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមួយនឹងរថយន្ត។

ក្រោយពីឃាត់រួចសមត្ថកិច្ចបានយករថយន្តដឹកឈើនេះមក ស្នងការដ្ឋាននគរបាលខេត្តក ដើម្បីកសាងសុំណំរឿង ប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញនាថ្ងៃនេះ៕ ចន្ថា