ព័ត៌មានទាន់ហេតុការណ៍៖

ល្បិចកៀងត្រីបញ្ចូលស៊ងបានបញ្ចប់ដល់ពេលប្រមូលសេដ្នកិច្ចពីបទល្មើសនេសាទម្ដង

ខេត្តកំពង់ធំ៖ សកម្មភាពដាក់បទល្មើសនេសាទគ្រប់ប្រភេទនៅក្នុងបឹងទន្លេសាប នៅចំណុច សានក្រង , បាក់ដាវ ,ពេជជីក្រី ដូនស្ដើង ,ពៅវើយ និងបាឡត ក្នុងឃុំពាម បាង ស្រុកស្ទោងខេត្តកំពង់ធំ កំពុងតែ កក្រើកឡើងយ៉ាងពេញបន្ទុកដូចទឹកបាក់ ទំនប់។

ជាក់ស្ដែង កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ មានភ្លើងនៅផ្ទៃបឹងទន្លេសាប ដែលគេសម្គាល់ថា ជាបទល្មើសឈ្នក់នោះ កំពុងធ្វើសកម្មភាពត្រៀបត្រាពេញផ្ទៃទឹក។

លោក ហួន សុផល នាយសង្កាត់រដ្ឋ បាលជលផលពាមបាងបានប្រាប់ថា គ្មាន បទល្មើសទេ ទោះជាមានគឺមានតិចតួច ែលគេបង្ក្រាបរាល់ថ្ងៃហ្នឹង ប៉ុន្តែនៅពេលអ្នកសារព័ត៌មានបញ្ជាក់ច្បាស់ពីបទល្មើស នោះមានច្រើនហើយកំពុងធ្វើសកម្មភាព ផងនោះ ស្រាប់តែលោកនាយរូបនោះ បានឆ្លើយថា គ្មានកម្លាំងទៅបង្ក្រាបទេ ព្រោះជាប់រវល់។

ចំណែកប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅតាមមាត់បឹងទន្លេសាប ក្នុងឃុំផាត់ សណ្ដាយបាននិយាយឲ្យដឹងថា បទល្មើស នេះ គឺមានរាល់យប់ គ្រាន់តែតិច និងច្រើន ចំណែកការបង្ក្រាប គឺគ្រាន់ត ជាល្បែងថ្ពឹនភ្នែកសាធារណជននិងសម្រាប់ធ្វើរបាយការណ៍ជូនថ្នាក់លើតែប៉ុណ្ណោះ។

NKD-36x6_outline

ពួកគាត់បានលើកឧទាហរណ៍បញ្ជាក់ ថា បើសមត្ថកិច្ចមានចេតនាបង្ក្រាបដោយ ឈរលើគោលការណ៍ច្បាប់ មែននោះ គឺបទល្មើសឈ្នក់នេះមានអំពូលភ្លឺពេញ ទន្លេ ហើយមិនឆ្ងាយប៉ុន្មានពីប៉ុស្តិ៍យាមកាមរបស់សមត្ថកិច្ចឡើយ ហេតុអីក៏បទល្មើសនេះ នៅតែធ្វើសកម្មភាពតាំងពី៧-៨យប់ រហូត ដល់ម ៉ោង៣ និង៤ទៀបភ្លឺបានជា រៀងរាល់ យប់ដូច្នេះ? លើកលែងតែមានព័ត៌មានថា ថ្នាក់លើចុះមកឬមេឃមានភ្លៀងខ្យល់ ​តែប៉ុណ្ណោះ។

ប្រជាពលរដ្ឋទាំងនេះបានបន្តថា នៅ ឆ្នាំនេះ ត្រីគឺកាន់តែក្រជាងឆ្នាំមុនទៅទៀត ហើយបទល្មើសនេសាទកាន់តែកើនឡើង ទាំងរដូវបិទនេសាទ និងរដូវបើកនេសាទ ហេតុនេះ បើថ្នាក់លើនៅតែជឿលើការភូត កុហកពីមន្ត្រីខិលខូចនៅទីនោះច្បាស់ជា រលាយហើយ ៕ ប៊ុន រិទ្ធី