ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ល្បែងកន្ទុយលេខកំពុងតែពង្វក់ស្មារតីពលរដ្ននៅស្រុកពួក

ចែករំលែក៖

ខេត្តសៀមរាប៖ ល្បែងកន្ទុយលេខកំពុងដាក់លក់យ៉ាងចំហរនៅផ្ទះពលរដ្នមួយកន្លែងក្នុងភូមិទឹកថ្លា ឃុំពួក ស្រុកពួក ខេត្តសៀមរាប មិនដែលរំខាន់ដល់សមត្ថកិច្ចស្រុកពួកឡើយ ។

តាមប្រភព័ត៌មានពីប្រជាពលរដ្នបានឲ្យដឹងថា កន្លែងលក់ឆ្នោតមួយកន្លែងនេះ ប្ដីឈ្មោះ ស្វិត និងប្រពន្ធមិនស្គាល់ឈ្មោះ បានលក់ មេកញ្ច្រែង ឈ្មោះ ឃ្ទុំ ជាប្រពន្ធ ឈ្មោះ រចនាម្ចាស់ការ៉ាសសាំង ។ ការតាំងលក់នេះជាយូរយារណាស់មកហើយ ដោយមានការបង់លុយឲ្យសមត្ថកិច្ចខិលខូចមួយចំនួន ដូច្នេះហើយ ទើបគេពុំដែលមានសមត្ថកិច្ចណាចុះមកបង្រ្កាបនោះឡើយ មានតែសមត្ថកិច្ចមួយចំនួនចាំកាង មើលថែឲ្យប្រព្រឹត្តបទល្មើសលក់ឆ្នោតយួន ឆ្នោតសៀម បានយ៉ាងរលូន ជាថ្នូរទៅនឹងការហុចកញ្ចប់ប្រចាំខែ ។

ប្រជាពលរដ្នមួយបានរិះគន់លើមន្រ្ដីសមត្ថកិច្ច ខិលខូចមួយចំនួន នៅស្រុកពួកថា កំពុងតែយកតួរនាទីរបស់ខ្លួនមកឃុបឃិតគ្នាឲ្យប្រព្រឹត្តបទល្មើសខុសច្បាប់ ផ្ទុយពីគោលការណ៍របស់រាជរដ្ឋាភិបាលទៅលើ សុខសុវត្ថិភាពភូមិ ឃុំមានទាំង៩ចំណុចនោះហើយ ។

តាមប្រភពផ្សេងទៀតបានបន្ដថា ល្បែងកន្ទុយលេខកំពុងពង្វក់ស្មារតីប្រជាពលរដ្នភាគច្រើន នៅតាមភូមិ ឃុំ តាមទីសាធារណៈ ដោយសារសមត្ថកិច្ចខិលខូចមួយចំនួននោះ ជាអ្នកបើកដៃធ្វើឲ្យប្រជាពលរដ្នខ្លះមិនហ៊ាន ហូបចុកឆ្ងាញ់ទេ ទុកលុយចាក់ឆ្នោត លុះចាញ់ឆ្នោត ក៏ឈ្លោះគ្នាក្នុងគ្រួសារ រហូតកាប់ចាក់គ្នា និងជេរបញ្ចោគ្នាជាដើម នេះហើយលទ្ធផលចាញ់ល្បែង (ព្រឹកស្ដាយលេខ ល្ងាចស្ដាយលុយ) ។

ប្រជាពលរដ្ន និងមន្ដ្រីរាជការសំណូមពរឲ្យ មន្រ្ដីមានសមត្ថកិច្ចស្រុកពួក ចុះបង្រ្កាបទីតាំងលក់ឆ្នោតមួយកន្លែងខាងលើនេះផង ។

លោក ទេព ពុំសែន អធិការស្រុកពួក បានឆ្លើយតបតាមទូរស័ព្ទថា ដោយសារការងារច្រើនពេក ធ្វើឲ្យការបង្រ្កាបបទល្មើស មិនបានគ្រប់ជ្រុងជ្រោយ តែលោក នឹងចាត់វិធានការឲ្យបាន និងសុំឲ្យអ្នកសារព័ត៌មានជួយសហការ ដើម្បីភូមិ ឃុំ មានសុវត្ថិភាព ។

ពាក់ព័ន្ធនឹងបទល្មើសខាងលើនេះ លោក ម៉ៅ វិសុត អភិបាលស្រុកពួក បានមានប្រសាសន៍ថា លោក នឹងបញ្ជាកម្លាំងចុះបង្រ្កាបដល់ទីតាំង តែសុំឲ្យផ្ដល់ព័ត៌មាន មុននឹងចុះថតផ្ដិតយករូបភាព ដើម្បីសមត្ថកិច្ចចុះបង្រ្គាបឲ្យមានប្រសិទ្ធភាព ៕ ប៊ុនរិទ្ធី


ចែករំលែក៖