ព័ត៌មានទាន់ហេតុការណ៍៖

ល្បែងភ្នាល់បាល់តាមអុីនធើណេត២៤ម៉ោងផ្សាយផ្ទាល់ពីកាស៊ីណូបើកដំណើរការយ៉ាងសប្បាយក្នុងខណ្ឌឫស្សីកែវផ្គើនអនុសាសន៍សម្ដេចក្រឡាហោម

ភ្នំពេញ៖ បើទោះបីជាពេលកន្លងមកមានសេចក្ដីប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃរួមនឹងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានប្រកាសឲ្យលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទក៏ដោយតែជាក់ស្ដែងក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ គេឃើញល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអុីនធើណេត២៤ម៉ោង ផ្សាយផ្ទាល់ (Live) ពីកាស៊ីណូកំពុងបើក ដំណើរការយ៉ាងសប្បាយមិនខ្លាចអាជ្ញាធរខណ្ឌ និងផ្គើនអនុសាសន៍សម្ដេចក្រឡា ហាម ស ខេង ។

ជាក់ស្តែងទីតាំងបនល្បែងភ្នាល់បាល់តាមប្រព័ន្ធអុីនធើណេត២៤ម៉ោងឡាយពីកាស៊ីណូបើកដំណើរការស៊ីសងយ៉ាងរលូន និងពេញបន្ទុកដោយជ្រកក្រោមទីតាំង កាហ្វេទីតាំងអុីនធើណេត២៤ម៉ោងយីហោ 9K, Lucky888, 288 ដែលទីតាំងទាំងនេះ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ។

NKD-36x6_outline

តាមប្រភពព័ត៌មានច្បាស់ការណ៍មួយបានឲ្យដឹងថា ទីតាំងបនល្បែងភ្នាល់បាល់តាមប្រព័ន្ធអុីនធើណេតនេះបើកដំណើរ ការយ៉ាងរលូនដោយជ្រកក្រោមហាង កាហ្វេ និងនៅផ្នែកខាងមុខមានកាហ្វេ ភេសជ្ជៈសម្រាប់ហ្រ្វុីដើម្បីទាក់ទាញទឹក ចិត្តភ្ញៀវដែលទៅចាក់ភ្នាល់បាល់មិនឲ្យ ចេញទៅណាឡើយ។ ដោយមិនខ្លាចអាជ្ញា ធរឬសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រោះតែម្ចាស់ទីតាំងបានដាក់ថ្នាំបំពុលទៅសមត្ថកិច្ចមូលដ្ឋានបើកភ្នែកមិនរួចដោយមានអ្នកចូលលេងទាំងយប់ទាំងថ្ងៃ។ ដូច្នេះសមត្ថ កិច្ចអាជ្ញាធរពាក់ព័ន្ធគួរចុះពិនិត្យមើលជាក់ ស្តែងដើម្បីឈានដល់ការបង្ក្រាបលុបបំបាត់ស្របតាមសេចក្ដីប្រកាសរបស់សម្ដេច ក្រឡាហោម ស ខេង និងការណែនាំពី លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដើម្បីអនុវត្តតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។ ព្រោះទីតាំងបនល្បែងអស់ទាំងនេះសុទ្ធតែបង្កើតឲ្យមានបទល្មើសលួច ឆក់ ប្លន់ បណ្ដាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចនិងបង្កភាពអសន្តិ សុខដល់សង្គមផងដែរ ៕ អរុណរះ