ព័ត៌មានទាន់ហេតុការណ៍៖

ល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេតកំពុងបើកដំណើរការយ៉ាងរលូន​តែអាជ្ញាធខណ្ឌឫស្សីកែវ គ្មានវិធានការទាល់តែសោះ

ភ្នំពេញ៖ ទីតាំងបើកល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេតយីហោ 9K និងយីហោ 15MK​ កំពុងបើកដំណើរការយ៉ាងរលូន​ទោះបីជាពេលកន្លងមកមានសេចក្ដីប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនិងលោក ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញបានប្រកាសឲ្យលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទក៏ដោយ។​

ជាក់ស្ដែងនៅក្នុងខណ្ឌឫស្សីកែវ គេឃើញមានល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេតជាច្រើនកន្លែង​ ដែលបានធ្វើការ​ផ្សាយចេញពីកាស៊ីណូ​ កំពុងបើកដំណើរការយ៉ាងរលូន​ ដោយមិនមានខ្លាចអាជ្ញាធរខណ្ឌឫស្សីកែវ និងផ្គើនប្រសាសន៍សម្ដេចក្រឡាហាម ស ខេង ។

ជាក់ស្តែងទីតាំងបើកលេងល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេត​ ដែលបានធ្វើការ​ផ្សាយផ្ទាល់ចេញពីកាសស៊ីណូ បានបើកដំណើរការស៊ីសងយ៉ាងរលូន​ ដោយប្រើរូបភាពជ្រកក្រោមស្លាកយីហោ​ 9K សេវាអ៉ីនធីណែត​ ទីតាំងនេះស្ថិតនៅតាមបណ្តោយផ្លូវ៧០ ភូមិផ្សារតូច​ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ និងទីតាំង​ មួយកន្លែងទៀតយីហោ 15MK អ៊ីនធឹណែត​ ២៤ម៉ោង​លើក​ ២៤ម៉ោង​ ទីតាំងនេះស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ នៅជិតផ្សារ​ ងឹនអាន​ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញដោយមិនខ្លាចអាជ្ញាធរ​ ឬសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឡើយ ព្រោះតែម្ចាស់ទីតាំងបានដាក់ថ្នាំបំពុលទៅសមត្ថកិច្ចមូលដ្ឋានបើកភ្នែកមិនរួចដោយមានអ្នកចូលលេងទាំងយប់ទាំងថ្ងៃ ដូច្នេះហើយ សមត្ថកិច្ច​ និងអាជ្ញាធរពាក់ព័ន្ធ​ មេត្តាចុះពិនិត្យមើលជាក់ស្តែង ដើម្បីឈានដល់ការបង្ក្រាប លុបបំបាត់​ ស្របតាមសេចក្ដីប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង និងការណែនាំពីលោក អភិបាល​ នៃគណៈអភិបាលសាលារាជធានីភ្នំពេញ ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។​

សូមបញ្ជាក់ថា​ ទីតាំងបនល្បែងអស់ទាំងនេះសុទ្ធតែបង្កើតឲ្យមានបទល្មើស​ លួច ឆក់ ប្លន់ បណ្ដាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងភាពអសន្តិសុខនៅក្នុងសង្គមផងដែរ។​ ចំណែកឯប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋបានបញ្ជាក់ថា​ នៅម្សិលមិញនេះ​ លោក​ ជា​ ពិសី​ អភិបាលខណ្ឌ​ឫស្សីកែវ​ បានបញ្ជាក់ថា​ អាជ្ញាធរខណ្ឌ​ នឹងធ្វើការបង្ក្រាបទីតាំងទាំងអស់នេះ​ ដោយទីតាំងទាំងអស់នេះហើយដែលបណ្តាលអោយកើតមាននៅបទល្មើសក្នុងមូលដ្ឋាន។

នៅក្នុងនោះដែរ​ លោក​ ជា​ ពិសី​ អភិបាលខណ្ឌក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ​ មេត្តាសហការជាមួយអាជ្ញាធរ​ ដើម្បីឈានទៅដល់ការលុបបំបាត់នូវទីតាំងល្បែងស៉ីសងទាំងអស់នេះ៕ ហេង សូរិយា