ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារភេរវកម្មនៅអឺរ៉ុបចាប់តាំងពីឆ្នាំ២០១៥មកទល់ពេលនេះសម្លាប់មនុស្សអស់៣៣០នាក់

ចាប់តាំងពីខែមករា ឆ្នាំ២០១៥មកទល់ ពេលនេះ មានការវាយប្រហារភេរវកម្មនៅអឺរ៉ុបកើនឡើងជាបន្តបន្ទាប់ គឺចាប់តាំងពី ការវាយប្រហារ ទៅលើទីស្នាក់ការកាសែតត្លុករបស់បារាំង Charlie Hebdo ។

ការវាយប្រហារភេរវកម្មកាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង បាសេឡូណា និង Cambrils រដ្ឋ Catalonia ប្រទេសអេស្ប៉ាញគឺជាការវាយប្រហារ ទ្រង់ទ្រាយធំលើកទី១៦និងទី១៧ នៅអឺរ៉ុប ចាប់តាំងពីឆ្នាំ២០១៥មក។ ការវាយ ​ ប្រហារពីរលើកនៅអេស្ប៉ាញបណ្តាលឲ្យមនុស្ស ១៤នាក់ស្លាប់ និងជាង១៣០នាក់ រងរបួស ។ ការវាយប្រហារនេះធ្វើឲ្យចំនួនអ្នកស្លាប់នៅអឺរ៉ុបកើនឡើង ដល់ទៅ៣៣៩ នាក់ គិតចាប់តាំងពីឆ្នាំ២០១៥មក។

ការវាយប្រហារនៅអេស្ប៉ាញចុងក្រោយបំផុតគឺនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០០៤ ក្នុងទីក្រុងរៀលម៉ាឌ្រីដ សម្លាប់មនុស្សដល់ ទៅ១៩១នាក់។

NKD-36x6_outline

ការវាយប្រហារដោយបើករថយន្តបំបុកបានក្លាយទៅជាវិធីសាស្ត្រវាយប្រហារ ពេញ​និយមបំផុតនៅតំបន់អឺរ៉ុប ។ ការវាយប្រហារនៅអេស្ប៉ាញនាពេលនេះធ្វើឲ្យគេនឹកឃើញដល់ការវាយប្រហារ ដោយ បើករថយន្តបំបុកនៅទីក្រុងនីស ប្រទេស បារាំង ,នៅទីក្រុងឡុង ប្រទេសអង់គ្លេស ,នៅទីក្រុង ប៊ែរឡាំងប្រទេសអាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ២០១៥មក។

ការវាយប្រហារបែបនេះកើនឡើងខ្ពស់ដោយសារតែមានការត្រួតពិនិត្យសន្តិសុខ តឹងតែង ដូច្នេះក្រុមភេរវកម្មបានបង្វែរ ទិសដៅវាយប្រហារដោយបើករថយន្តបំបុកវិញម្តង ធ្វើឲ្យក្រុមសន្តិសុខពិបាកក្នុងការការពារ៕ ម៉ែវ សាធី