ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារភេរវកម្មនៅអេហ្ស៊ីស្លាប់ និងរបួសជិត២០០នាក់ រដ្ឋាភិបាលប្រកាសអាសន្ន៣ខែ

បន្ទាប់ពីមានការវាយប្រហារភេរវកម្មការបំផ្ទុះគ្រាប់បេកពីរលើកនៅភាគខាងជើងប្រទេសអេហ្ស៊ីប ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤៤នាក់បានស្លាប់ និងជាង ១២០នាក់ទៀតរងរបួសកាលពីថ្ងៃទី២០ ខែសីហា។

នៅពេលនេះប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisiបានប្រកាសតាមទូរទស្សន៍មួយឲ្យដឹងថា ស្ថានភាពអាសន្នរយៈពេល ៣ខែ។ ការប្រកាសដាក់ ប្រទេសក្នុងភាពអាសននេះការវាយប្រហារដោយគ្រាប់បែកនៅទីលាន Mar Girgisនៃទីក្រុង Tanta ក្នុងខេត្តGharbiya បានបណ្តាលឲ្យមនុស្សយ៉ាងតិច ២៧នាក់ស្លាប់ និង៧៨នាក់រងរបួស ខណៈ ដែលការបំផ្ទុះគ្រាប់បែកអត្តឃាតមួយទៀត បានសម្លាប់មនុស្ស ១៧នាក់ និងរងរបួស ៤៨នាក់នេះបើយោងតាមក្រសួង សុខាភិបាល។

ពាក់ព័ន្ធនឹងករណីវាយប្រហារនោះដែរអគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក Antonio Guterresបានថ្កោលទោសចំពោះការវាយប្រហារលើព្រះវិហារ Coptic នៅក្នុងប្រទេសអេហ្ស៊ីបហើយបានសម្តែងក្តីសង្ឃឹមរបស់លោកថាជនល្មើសនៃអំពើភេវរកម្មដ៏គួរឲ្យរន្ធត់នេះនឹងត្រូវបានកំណត់អត្តសញ្ញាណនិងនាំយកទៅកាន់តុលាការយុត្តិធម៌។

NKD-36x6_outline

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រះវិហារពីរកន្លែងនៅភាគខាងជើងប្រទេសអេហ្ស៊ីបបណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច ៤៣នាក់និងរងរបួសជាង ១៣០នាក់។

សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយអ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិបានឲ្យដឹងថា “អគ្គលេខាធិការសម្តែងការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះគ្រួសារជនរងគ្រោះ និងរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប” ៕ ម៉ែវ សាធី