ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារភេរវកម្ម ដោយបើករថយន្តបុកនៅទីក្រុងឡុង

 

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា រថយន្តមួយដឹកទំនិញមួយគ្រឿង បាន បើកបុក លើក្រុមអ្នកធ្វើដំណើរ នៅតំបន់រម្មណីយដ្ឋាន Finsburyភាគខាង ជើងទីក្រុងឡុង បង្កឲ្យមានអ្នករងរបួស ជាច្រើន។ ប៉ូលិសទីក្រុងឡុងបានបញ្ជាក់ថា នេះជាករណីធំ ។

ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួន ពីហេតុការណ៍ខាងលើ។ សារព័ត៌មាន BBC បានផ្សាយថា មានអ្នកស្លាប់ និងរបួសនៅក្នុងហេតុការណ៍ខាងលើ។ អ្នករងរបួសជាច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្យាបាល ។

សាក្សីនៅកន្លែងកើតហេតុ ឈ្មោះ Cynthia Vanzellaបានបញ្ជាក់ថា«ពិតជារឿង គួរឲ្យរន្ធត់យ៉ាងខ្លាំង ដោយមានមនុស្សរងរបួសជាច្រើនដេកពេញផ្លូវ។ ប៉ូលិស បានខិតខំជួយសង្គ្រោះបន្ទាន់នឹងកន្លែង ដោយធ្វើចលនា ចង្វាក់បេះដូចក្នុងក្តីអស់សង្ឃឹម។

រូបភាពដែលបានផ្សព្វផ្សាយនៅបណ្តាញសង្គមបង្ហាញឲ្យឃើញថា មនុស្ស ជាច្រើន ដែកសន្លប់នៅចិញ្ចើមថ្នល់។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា បានឃើញរថយន្តដឹកទំនិញមួយគ្រឿង បើកឡើងចិញ្ចើមថ្នក់ បុកហ្វូងមនុស្សដែលទើបតែចេញពីព្រះវិហារនៅរម្មណីយដ្ឋានFinsbury នៅកណ្តាលអធ្រាត្រ ។

NKD-36x6_outline

ហេតុការណ៍ខាងលើកើតឡើង ក្រោយរយពេល១សប្តាហ៍ ដែលក្រុមភេរវកម្ម IS មានគ្នា៣នាក់ បើករថយន្តបុកហ្វូងមនុស្ស កំពុងធ្វើដំណើរ នៅលើស្ពានក្នុងទីក្រុងឡុង ហើយ ចុះពីរថយន្ត កាន់កាំបិតដេញកាប់មនុស្ស នៅក្នុងផ្សារ បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ មុនពេលដែលប៉ូលិសបាញ់សម្លាប់ ជនដៃដល់។

សារព័ត៌មាន Independent បានផ្សាយថា នៅពេលនេះ ប៉ូលិសកំពុងតែស្រាវជ្រាវ ថា តើការបើករថយន្តបុកនាពេលនេះមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មដែរឬទេ? ៕ ម៉ែវ សាធី