ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារមន្ទីឃុំឃាំងនៅកុងហ្គោរំដោះអ្នកទោស៥០នាក់

ក្រុមបះបោរ ដែលបានហាមប្រាមធ្វើ សកម្មភាពនយោបាយនៅក្នុងប្រទេសកុង ហ្គោ កាលពីថ្ងៃទី១៧ ខែឧសភា បានបើក ការវាយប្រហារទៅលើមន្ទីរឃុំឃាំងនៅ តំបន់ Kinshasa រំដោះមេខ្លោងរបស់ខ្លួន និងអ្នកទោសប្រមាណ៥០នាក់ផ្សេងទៀត។

អ្នកនាំពាក្យរដ្ឋាភិបាលកុងហ្គោ លោក Lambert Mende បានបញ្ជាក់ថា «សមា ជិកក្រុម Bundu Dia Kongo(BDK) បាន បើកការវាយប្រហារទៅលើមន្ទីរឃុំឃាំង Makala នៅពេលព្រឹករំដោះបានអ្នកទោស ៥០នាក់ ក្នុងនោះមានទាំងមេដឹកនាំរបស់ ពួកគេឈ្មោះ Ne Muanda Nsemi ផងដែរ។

NKD-36x6_outline

នៅពេលនេះប៉ូលិសកំពុងតែតាមចាប់ ខ្លួនក្រុមបះបោរទាំងនោះ។ រដ្ឋាភិបាល កុងហ្គោបានចោទប្រកាន់ក្រុមអ្នកចូលរួម ជាមួយ BDK បានវាយប្រហារតំបន់ភាគ ខាងលិចប្រទេសនេះ កាលពីដើមឆ្នាំ ២០១៧ សម្លាប់មនុស្សជាច្រើន។

នៅក្នុងសកម្មភាពវាយប្រហាររំដោះ អ្នកទោសនៅក្នុងក្រុងកម្លាំងបះបោរ BDK បានប៉ះទង្គិចជាមួយឆ្មាំគុកយ៉ាងខ្លាំង ទម្រាំរំដោះអ្នកទោសទាំងនោះបាន។ មក ទល់ពេលនេះមិនទាន់មានរបាយការណ៍ ស្តីពីអ្នកស្លាប់និងរងរបួសនៅក្នុងហេតុ ការណ៍វាយប្រហាររំដោះអ្នកទោសខាង លើនៅឡើយ៕ ម៉ែវ សាធី