ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថា៖ ស្នាមញញឹមពោរពេញដោយចំណងមិត្តភាព ស្មើសិទ្ធិ ស្មើភាព និងមោទនភាពជាតិខ្មែរ

ប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍពិតជារីករាយយ៉ាងខ្លាំង ពេលបានឃើញរូបថតនៃប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាប្រកបដោយស្នាមញញឹម ភាពជឿជាក់ និងប្រកបដោយមោទនភាពជាតិជាមួយមេដឹកនាំពិភពលោកនានាកាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នៅប្រទេសហ្វុីលីពីន។ ស្នាមញញឹមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជានិងប្រធានាធិបតីអាមេរិកដែលបានចាប់ដៃគ្នាយ៉ាងស្វាហាប់និងប្រកបដោយមិត្តភាពបានបញ្ជាក់ពីចំណងការទូតដ៏រឹងមាំរវាងប្រទេសទាំងពីរ កម្ពុជា-សហ រដ្ឋអាមេរិក។ ចំណងមិត្តភាពដ៏ល្អទំនាក់ទំនងប្រកបដោយស្មើភាព និងស្មើសិទ្ធិនេះក៏មានជាមួយមេដឹកនាំប្រទេសផ្សេងៗទៀតផងដែរ។ នេះគឺជាការទះកំផ្លៀងទៅក្រុម បក្សប្រឆាំង និងមេអង្គការមានតែក្បាលមួយចំនួនដែលព្យាយាមក្នុងការបកស្រាយ ប្រកបដោយអគតិក្នុងភាពអវិជ្ជមានទៅលើសកម្មភាពរបស់សម្តេចតេជោ ។

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងសង្កត់ធ្ងន់ជាច្រើនដងទាំងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ និងនៅកិច្ចប្រជុំ APEC នៅវៀត ណាមនូវគោលជំហររបស់ខ្លួនថា «ក្នុងនាមលោកជាប្រធានាធិបតីលោកតែងតែតម្កល់ផលប្រយោជន៍អាមេរិកមុនគេបំផុត រីឯមេដឹកនាំប្រទេសផ្សេងទៀតក៏ដូចគ្នាដែរត្រូវ តែគិតគូរពីផលប្រយោជន៍ប្រទេសខ្លួនមុនគេ» ។

មេដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន ពិតជាបានបានតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាមុនគេបង្អស់ចាប់តាំងពីសម្តេចបានចូលរួមក្នុងការរំដោះជាតិ ហើយបន្តមកដល់បច្ចុប្បន្ន និងទៅអនាគតខាងមុខទៀត។ ផលប្រយោជន៍ជាតិនិង ប្រជាជនកម្ពុជាដែលត្រូវថែរក្សាសន្តិភាព និងការអភិវឌ្ឍឱ្យខាងតែបាន​ ទប់ស្កាត់ និង បង្ក្រាបក្រុមក្បត់ជាតិ ឃុបឃិតនឹងបរទេសបំផ្លាញខ្មែរតាមរយៈការបំផ្ទុះបដិវត្តន៍ពណ៌ ការយកអធិបតេយ្យជាតិទៅដាក់ក្រោមជើងបរទេស ការអំពាវនាវឱ្យបរទេសដាក់ សម្ពាធ និងទណ្ឌកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល និងប្រជជនកម្ពុជា ការវាយបំបែកឆ្នាំងបាយប្រជាជនតាមរយៈការស្នើឱ្យបរទេសកុំផ្តល់ជំនួយឱ្យកម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា។ ទាំងនេះជាទង្វើក្បត់ជាតិដែលមិនអាចអត់ឱនឱ្យបានឡើយ ។

NKD-36x6_outline

កម្ពុជាបច្ចុប្បន្នខុសពីកម្ពុជាអតីត! ពីមុនគេស្គាល់កម្ពុជា ដោយសារតែរបបវាល ពិឃាតខ្មែរក្រហម និងរូបភាពអាក្រក់ៗផ្សេងទៀតតាមការលាបពណ៌របស់បក្ស ប្រឆាំង និងជនបរទេសមួយចំនួន ឬអង្គការក្រៅរដ្ឋាភិបាលខ្លះដែលចាំបាច់ត្រូវ សរសេររបាយការណ៍អាក្រក់ពីកម្ពុជាដើម្បីទទួលបានជំនួយ ប៉ុន្តែពេលនេះកម្ពុជាពិត ជាបានបោះជំហានទៅមុខ និងល្បីល្បាញខាងទេសចរណ៍ វប្បធម៌ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ ការថែរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងជាប្រទេសមួយដែល មានកេរ្តិ៍ឈ្មោះល្អក្នុងបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ និងជាដៃគូជាមួយប្រទេសនានាទាំងតូចទាំងធំដោយស្មើភាព និងស្មើសិទ្ធិ។ នេះជាមោទន ភាពពិតរបស់ជាតិ និងប្រជាជនកម្ពុជាមិនមែនដូចបក្សប្រឆាំង និងប្រធានអង្គការមានតែក្បាលខ្លះខិតខំទាញទម្លាក់កម្ពុជាដែលជាប្រទេសផ្តល់កំណើតឱ្យខ្លួនចូលទៅក្នុង ភក់ជ្រាំ។ ការថែរក្សាសន្តិភាពបានកម្ពុជានឹងទទួលបានឱកាសគ្រប់បែបយ៉ាងទាំងផ្នែកការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

ហេតុនេះហើយបានជាកម្ពុជាត្រូវចាត់វិធានការចាំបាច់នានាដើម្បីការពារសន្តិភាព ដែលរកបានមកដោយការបូជាសាច់ស្រស់ឈាមស្រស់របស់ប្រជាជន កងទ័ព និងថ្នាក់ ដឹកនាំរបស់យើងឱ្យបាន ហើយប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងបំផ្លាញប្រទេសគ្រប់បែបយ៉ាងពីក្រុមបក្សប្រឆាំងដឹកនាំដោយ សម រង្ស៊ី និង កឹម សុខា ព្រមទាំងបរិវាររបស់ ខ្លួន។ ទង្វើក្បត់ជាតិទាំងនេះនិងការឃុបឃិតជាមួយបរទេសបក្សសង្គ្រោះជាតិនឹងត្រូវប្រឈមមុខនឹងការសម្រេចពីតុលាការកំពូលរំលាយបក្សនេះចោលនិងហាមឃាត់ សមាជិកគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ ប្រមាណជាង១០០នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។ ការគ្រប់គ្រងស្ថានការណ៍មិនឱ្យបក្សប្រឆាំងសម្រេចបានជោគជ័យនូវផែនការបដិវត្តន៍ពណ៌របស់ ខ្លួនគឺជាជោគជ័យយ៉ាងធំធេងរបស់ប្រជាជនកម្ពុជា និងជាភព្វសំណាងរបស់កម្ពុជា ដែលមានមេដឹកនាំដូចសម្តេចតេជោ ហ៊ុន សែន ដែលបានជួយរំដោះជាតិ និងសង្គ្រោះ ជីវិតប្រជាជនពីរបបខ្មែរក្រហមនាំយកសន្តិភាពពេញលេញជូនកម្ពុជាតាមរយៈនយោបាយឈ្នះ=ឈ្នះ ការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន និងមានកំណើនសេដ្ឋកិច្ចប្រមាណ ជាង៧ភាគរយក្នុងមួយឆ្នាំ ។

ក្រោយពីរងសោកនាដកម្ម និងការដាក់ទណ្ឌកម្ននយោបាយនិងសេដ្ឋកិច្ចទាំង អយុត្តិធម៌កាលពីអតីតកាល ពេលនេះកម្ពុជាពិតជាមានមោទនភាពដែលមានសុខ សន្តិភាព និងការអភិវឌ្ឍ ហើយបានដើរតួនាទីសំខាន់ទាំងនៅក្នុងតំបន់ និងពិភព លោក។ ស្នាមញញឹមមេដឹកនាំកម្ពុជានៅពេលនេះក៏ជាស្នាមញញឹមរបស់ប្រជាជន ខ្មែរដែរ និងជាស្នាមញញឹមប្រកបដោយមោទនភាពជាតិខ្មែរ ហើយយើងជាជនជាតិខ្មែរត្រូវនាំគ្នាជ្រោងទង់ជាតិខ្មែរមោទនភាពជាតិនេះឱ្យគង់វង្សជារៀងរហូត ៕ ចៅចាក់ស្មុក