ព័ត៌មានទាន់ហេតុការណ៍៖

វិញ្ញាសាសី ប៉ាក់តាក្រ ស្តី្រពុំមានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះទេ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ឆ្នាំនេះ ធ្វើនៅទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ីនោះ សម្រាប់ប្រភេទវិញ្ញាសាសីដក ឬហៅថា សីប៉ាក់តាក្រ នារីពុំមានវត្តមាននោះទេ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ ត្រូវថ្នាក់ដឹកនាំសហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជា បង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចបាត់បង់ធនធានកីឡាការិនី សីប៉ាក់តាក្រ ខណៈគ្មានវិញ្ញាសារប្រកួតនៅស៊ីហ្គេម ហើយក៏គ្មានការប្រមូលផ្តុំក្រុមជម្រើសជាតិដែរ ។

លោក ជាតិ ខេមរ៉ា គ្រូជម្រើសជាតិកីឡា សីប៉ាក់តាក្រ កម្ពុជា បានប្រាប់ឲ្យថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី នាអំឡុងខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ សីប៉ាក់តាក្រ គ្មានវិញ្ញាសាស្រ្តីចូលរួមទេ ដោយហេតុថា ប្រទេសនេះគ្មានស្រ្តីមកលេងកីឡាប្រភេទនេះ។ ប្រពៃណីសាសនារបស់ប្រទេសនេះ មិនអនុញ្ញាតឲ្យស្រ្តីចូលលេងកីឡាដូចប្រទេសដទៃទៀត ។

លោកបញ្ជាក់ទៀតថា សម្រាប់ការហ្វឹកហាត់ត្រៀម សីប៉ាក់តាក្រកម្ពុជា សម្រាប់វិញ្ញាសាស្រ្តីមិនបានប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិនោះទេ ព្រោះសហព័ន្ធគ្មានលទ្ធភាពប្រមូលផ្តុំពួកគេ ដូច្នេះមានតែកីឡាករប៉ុណ្ណោះ មានឱកាសហ្វឹកហាត់ត្រៀម ។ ចំណែកឯនារី ត្រូវរំសាយ ដោយរង់ចាំស៊ីហ្គេមលើកទី១០ ទើបអាចចូលក្នុងជំរំប្រមូលផ្តុំឡើងវិញ ។

ពាក់ព័ន្ធបញ្ហានេះដែរ ថ្នាក់ដឹកនាំរបស់កីឡា សីប៉ាក់តាក្រ កម្ពុជា បានបង្ហាញនូវក្តីបារម្ភខ្លាំង ព្រោះខ្លាចបាត់បង់ធនធានកីឡាការិនី សីប៉ាក់តាក្រ កម្ពុជា ប៉ុន្តែសហព័ន្ធគ្មាលទ្ធភាពគ្រាប់គ្រាន់ម្រាប់ឲ្យពួកគាត់ប្រមូលផ្តុំហ្វឹកហាត់ជាប្រចាំបានទេ ដោយសហព័ន្ធកង្វះហេដ្ឋារចនាសម្ព័ន្ធ ដូចជាទីតាំងហ្វឹកហាត់ផ្ទាល់ខ្លួន កញ្ចប់ថវិកាគ្មាន សម្រាប់ផ្គត់ផ្គង់ពួកគាត់ ។

NKD-36x6_outline

លោកបន្តទៀតថា កីឡាករដែលសហព័ន្ធបានប្រមូលផ្តុំហ្វឹកហាត់ក្នុងការត្រៀមលក្ខណៈប្រជែងដណ្តើមមេដាយនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនោះ មានចំនួន៨នាក់ និងបំរ៉ុង៤នាក់ ដោយក្នុងនោះ រួមមានកីឡាករ ហេង រ៉ាវុធ អ៊ឹង រ៉ាណារិទ្ធ ទ្រឹងលី ជាតិខេមរិន ណាងសុភាព រៀមសុភារម្យ ជិនសុវណ្ណារិទ្ធ និងកីឡាករសុភ័ក្រចន នី ។ ចំណែកកីឡាករបម្រុង៤នាក់ទៀតនោះ មានកីឡាករ ណុប ហាបឈុន ឈន សុខម អ៊ុសានសូវិន និងកីឡាករគ្រី សុធារុន។

លោកបន្ថែមទៀតថា មុននឹងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមចូលមកដល់សហព័ន្ធ ក៏បានត្រៀមបញ្ជូនកីឡាករ សីប៉ាក់តាក្រ កម្ពុជា ទៅចូលរួមហ្វឹកហាត់នៅប្រទេសភូមា ដោយមានប្រទេសមួយចំនួន គេពូកែខាងប្រភេទសីប៉ាក់តាក្រនេះដែរ ដើម្បីអាចរក្សាបានតំណែងមេដាយមាសនៅវិញ្ញាសារ ប្រកួតសីឈានឡូន ។ សម្រាប់ស៊ីហ្គេមឆ្នាំនេះ សីប៉ាក់តាក្រកម្ពុជា សម្រេចដាក់បញ្ចូលវិញ្ញាសា ចំនួន២ទៅចូលរួមប្រកួត ក្នុងនោះ មានវិញ្ញាសា សីឈានឡូន និងវិញ្ញាសា ព្រីមម៉ារីឌីវីសិន ។

គួររំលឹកថា ស៊ីហ្គេមលើកទី២៨ ឆ្នាំ២០១៥ នៅប្រទេសសង្ហបុរី សីប៉ាក់តាក្រកម្ពុជាដណ្តើមបានមេដាយមាសមួយគ្រឿង និងសំរឹទ្ធិជាច្រើនគ្រឿង ក្នុងនោះមានទាំងវិញ្ញាសាបុរស នារី៕ សារីម

IMG_7498 IMG_7497 IMG_7496 IMG_7495