ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ លេចមុខក្រុមភេរវកម្មថ្មីគ្រោះថ្នាក់ជាងក្រុមភេរវកម្ម IS ទៅទៀត

អ្នកសារព័ត៌មានអាមេរិកបានឲ្យដឹងថា ក្រុមភេរវកម្មថ្មីដែលទើបតែបង្ហាញខ្លួន មានអាវុធរាប់តោន និងមានសកម្មភាព សាហាវជាងក្រុមភេរវកម្ម IS ទៅទៀត។

សារព័ត៌មាន ដេលីម៉ែល បានផ្សាយ នៅថ្ងៃ ទី១៣ ខែមីនាថា នៅពេលនេះខ្មាន់កាំភ្លើងក្រុមភេរវកម្មនៅស៊ីរីកំពុងតែនាំគ្នាទៅចូលរួមជាមួយក្រុមភេរវកម្មថ្មី ដែល គេចាត់ទុកដូចជា «ប្រទេសអ៊ិស្លាមទី២»។

ព័ត៌មានខាងលើ ត្រូវបានផ្សព្វផ្សាយ ដោយ លោក Peter Theo Curtis អ្នកសារ ព័ត៌មានអាមេរិក ធ្លាប់ត្រូវបានក្រុមភេរវកម្ម Al Nusra Front ដែលជាសាខារបស់ក្រុម អាល់កៃដាចាប់ខ្លួនកាលពីឆ្នាំ២០១២ ហើយ ដោះលែងវិញក្រោយរយៈពេល២ឆ្នាំឃុំខ្លួន។

ក្នុងរយៈពេលដែលជាប់ឃុំគ្រួសារ របស់លោក Peter Theo Curtis ទទួលបាន សំណើទាមទារប្រាក់លោះពីក្រុមភេរវកម្ម ខាងលើ ប៉ុន្តែក្រោយមកលោកទទួលបាន ការជួយរំដោះពីក្រុម Qatari កាលពីឆ្នាំ ២០១៤។

ការបង្ហាញខ្លួនក្រុមភេរវកម្មថ្មីដែលមាន សភាពគ្រោះថ្នាក់ជាងក្រុមភេរវកម្ម IS ជាសញ្ញាមួយបង្ហាញឲ្យឃើញថា ក្រុម IS នឹងត្រូវដួលរលំនៅពេលដ៏ខ្លីខាងមុខក្រោយ ពេលទទួលរងការវាយប្រហារយ៉ាងខ្លាំងពី កម្លាំងទាហាននៅក្នុងតំបន់ និងមានការជួយ អន្តរាគមន៍តាមដែនអាកាសពីប្រទេស លោកខាងលិច និងរុស្ស៊ីផងដែរ។

ក្រុមអ្នកឯកទេសបានលើកឡើងថា ការដែលលេចមុខក្រុមភេរវកម្មថ្មីគឺមិន មែនជារឿងចម្លែកនោះឡើយ កន្លងមក នៅពេលដែលក្រុមភេរវកម្មអាល់កៃដា ដួលរលំក៏បានលេចមុខក្រុមភេរវកម្ម IS ដែលមានភាពសាហាវជាងក្រុមអាល់ កៃដា។ នៅពេលនេះក្រុម IS ជិតដួលរលំក៏ មានក្រុមភេរវកម្មមួយផ្សេងទៀតបាន បង្កើតឡើង ដើម្បីបន្តវេនធ្វើសកម្មភាព វាយប្រហាររបស់ខ្លួនជាបន្តទៀត។

បើទោះបីអ្នកសារព័ត៌មានអាមេរិកបាន បញ្ជាក់បែបនេះក្តី តែរដ្ឋាភិបាលអាមេរិក មិនទាន់បញ្ជាក់ពីហេតុការណ៍ខាងលើនៅ ឡើយ តើពិតជាមានមែនឬយ៉ាងណា។ ដូចអ្វីដែលអ្នកសារព័ត៌មានអាមេរិកបញ្ជាក់ ក្រុមភេរវកម្មថ្មីមិនទាន់មានសកម្មភាពអ្វី នោះឡើយ ទើបសហគមន៍អន្តរជាតិមិន ទាន់ស្គាល់ ហើយនៅពេលដែលក្រុម IS ដួលរលំក្រុមភេរវកម្មថ្មីនឹងចេញមុខជាមិន ខាន។

នៅពេលនេះដែរ ក្រុម IS នៅក្នុងប្រទេស ស៊ីរីនិងអីុរ៉ា់ក់កំពុងតែចាញ់ប្រៀបទៅលើ កម្លាំងទាហានរដ្ឋាភិបាល ដោយទាហាន ស៊ីរី និងអីុរ៉ាក់បានវាយប្រហារដណ្តើមបានទីតាំងជាច្រើនយកមកគ្រប់គ្រង។

នៅពេលនេះកងកម្លាំងយោធាអ៊ីរ៉ាក់ ដោយមានជំនួយពីសម្ព័ន្ធអន្តរជាតិដឹកនាំ ដោយអាមេរិកបានបន្តយុទ្ធនាការសម្រុក រំដោះក្រុងមូស៊ូលខាងលិច។ ទីស្នាក់ការ អភិបាលរបស់ពួកអង្គការរដ្ឋអ៊ិស្លាមត្រូវ ដណ្តើមយកបានទាំងស្រុងយ៉ាងយូរនៅ ថ្ងៃចន្ទ។ នេះបើតាមការអះអាងរបស់នាយ ទាហានជាន់ខ្ពស់អ៊ីរ៉ាក់។ តែសន្ធឹកនៃការ ប្រយុទ្ធនៅតែបង្កឱ្យមានជនស៊ីវិលជាច្រើន ពាន់នាក់នាំគ្នារត់ភៀសខ្លួន ដែលហេតុ ការណ៍នេះបានធ្វើឱ្យស្ថានភាពមនុស្សធម៌កាន់ធ្លាក់ដុនដាបខ្លាំងឡើង។

NKD-36x6_outline

កងកម្លាំងប្រតិកម្មរហ័សរបស់ក្រសួង មហាផ្ទៃបានសម្រុកចូលក្រុងមូស៊ូលខាង លិចចូលទៅកាន់តែកៀកសង្កាត់ដែល មានទីស្នាក់ការជាការិយាល័យរបស់ក្រុម ប្រឹក្សា និងអភិបាលខេត្ត។ បើតាមអ្នកទទួល ខុសត្រូវយោធាបានបញ្ជាក់ថា ទីស្នាក់ការ នេះនឹងត្រូវដណ្តើមបានទាំងស្រុងពីកណ្តាប់ ដៃពួកអង្គការរដ្ឋអ៊ិស្លាម នៅថ្ងៃចន្ទ និងកំពុង បន្តវាយយ៉ាងសន្ធាប់នៅសង្កាត់បួនទៀត របស់ក្រុងមូស៊ូលខាងលិច។ ប៉ុន្តែសន្ធឹក នៃការប្រយុទ្ធបាននិងកំពុងរុញច្រានជន ស៊ីវិលនៅក្រុងមូស៊ូលខាងលិចឱ្យនាំគ្នា រត់ទៅចេញកាន់តែច្រើនឡើងៗ។ បើគិត ត្រឹមថ្ងៃទី១២ ខែមីនា ពោលគឺក្នុងរយៈ ពេល១៥ថ្ងៃចំនួនជនភៀសខ្លួនបានឡើង ដល់ជាង២០០.០០០នាក់ ក្នុងនោះមាន តែប៉ុន្មានពាន់នាក់ប៉ុណ្ណោះដែលអាចរក ជម្រកនៅក្រុងមូស៊ូលខាងកើត។ នេះបើ តាមអង្គការជនភៀសខ្លួនអន្តរជាតិបញ្ជាក់ ប្រាប់។

មួយភាគធំនៃជនស៊ីវិលទាំងនោះបាន នាំគ្នាទៅជ្រកកោននៅក្នុងជំរំមនុស្សធម៌ បណ្តោះអាសន្ននៅតំបន់វាលរហោឋាន របស់ក្រុង ដែលបានបង្កើតឡើង កាលពី ថ្ងៃទី ១៩កុម្ភៈ ថ្ងៃបើកប្រតិបត្តិការរបស់ អាជ្ញាធរអីុរ៉ាក់ ដែលបានជំនួយពីសម្ពន្ធ អន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក។ ជំរំអង្គការសហប្រជាជាតិដែលក្រុងបាដាដ យល់ថាមិនគ្រប់គ្រាន់សម្រាប់ទទួលជន ស៊ីវិលអ៊ីរ៉ាក់ឱ្យបានសក្តិសមនឹងកញ្ចប់ ថវិកាមនុស្សធម៌ដ៏ធំសោះ។

សូមបញ្ជាក់ថា អីុរ៉ាក់បានបើកយុទ្ធនា ការវាយយកក្រុងមូស៊ូលខាងកើតបាន កាលពីខែមករា បន្ទាប់ពីចំណាយពេល អស់១០០ថ្ងៃ។ ពេលទទួលបានជោគជ័យ នៅភាគខាងកើតអាជ្ញាធរអីុរ៉ាក់បានបន្ត យុទ្ធនាការសម្រុកដណ្តើមយកក្រុងមូស៊ូល ភាគខាងលិចទៀត ដែលមានសុទ្ធតែជា ទីតាំងសំខាន់ៗរបស់មេកោយជីហាដ។ ចំណែកប្រជាពលរដ្ឋត្រូវរត់ចេញពីផ្ទះ សម្បែងដោយប្រថុយប្រថានខ្លាំង ព្រោះ ត្រូវប្រឈមនឹងការបាញ់ឆ្មក់ប្រហារផង និងជាន់គ្រាប់មីនបង្កប់ពីសំណាក់ពួក ជីហាដរដ្ឋអ៊ិស្លាមផង។

ដោយឡែកនៅក្នុងប្រទេសស៊ីរីវិញ អាមេរិកក៏បានបង្កើនការវាយប្រហារ ទៅលើទីតាំងរបស់ក្រុម IS ផងដែរ។ យោងតាមអ្នកនាំពាក្យនៃកងយោធា អាមេរិកបញ្ជាក់ឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ថា អាមេរិកនឹងបញ្ជូនទាហាន អាមេរិកចំនួន៤០០នាក់ជាបន្ថែមទៀត ដើម្បី ជួយគាំទ្រការវាយប្រយុទ្ធរបស់កងសម្ពន្ធ ភាព Kurdes និង arabes ដែលកំពុងធ្វើការ វាយប្រយុទ្ធប្រឆាំងពួកជីហាតដ នៅ Raqa ដែនអំណាចរបស់អង្គការរដ្ឋអ៊ិស្លាមនៅលើទឹកដីស៊ីរី។

សូមបញ្ជាក់ថា ទាហានអាមរិកជើងមុន ដែលមានវត្តមានរួចហើយនៅភាគខាង ជើងស៊ីរីនោះមានគ្នាចំនួន៥០០នាក់។

ម្យ៉ាងទៀតក្នុងចំណោមទាហានអាមេ រិកថ្មីទាំងនោះមួយភាគជាទាហានម៉ារីន ដែលត្រូវដាក់ប្រចាំការនៅតំបន់ Raqa។ ទាហានអាមេរិកមួយផ្នែកទៀត ដែលជា កងកម្លាំងពិសេស ត្រូវបញ្ជូនទៅកាន់តំបន់ Minbej ស្ថិតនៅឆ្ងាយបន្តិចក្នុងភាគខាង ជើងស៊ីរី ដើម្បីរារាំងទប់បង្អាក់ការវាយ ប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងកម្លាំងទួរគីនឹងកង សម្ពន្ធភាពគឺចលនាឧទ្ទាមស៊ីរី៕ ម៉ែវ សាធី

ee ew