ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ ស្ថានភាពនយោបាយសេដ្ឋកិច្ច និងវិវាទដែនអធិបតេយ្យនៅលើពិភពលោកនិងតំបន់អាស៊ាន

នយោបាយពិភពលោកប្រែប្រួលគឺចាប់ ផ្តើមចេញពីការផ្លាស់ប្តូរមេដឹកនាំអាមេ រិក។ ក្នុងរយៈពេល៨ឆ្នាំដែលលោក អូបាម៉ា កាន់ទាំងអាណត្តិទីមួយនិងទីពីរនយោបាយ ពិភពលោកមិនមានការប្រែប្រួលប៉ុន្មាននោះទេ។ ប៉ុន្តែក្រោយពេលគណបក្ស សាធារណរដ្ឋដែលមានលោក ត្រាំ ជាបេក្ខ ភាពជាប់ឆ្នោតមកនយោបាយពិភពលោក ទាំងមូលស្រាប់តែមានការប្រែប្រួលជា ទ្រង់ទ្រាយធំផ្ទុយពីគោលនយោបាយដឹក នាំរបស់គណបក្សប្រជាធិបតេយ្យ។

លោក អូបាម៉ា អនុវត្តគោលនយោបាយ ប្រឆាំងរុស្ស៊ី ចំណែកលោកត្រាំអនុវត្ត គោលនយោបាយផ្សះផ្សាជាមួយរុស្ស៊ី។ លោក ត្រាំ បានឡើងគម្រោងជួបពិភាក្សា ជាមួយ លោក ពូទីន ក្រោយឡើងកាន់ តំណែងប្រធានាធិបតី។ ជំនួបជាមួយ លោក ពូទីន នឹងធ្វើឡើងនៅរដ្ឋធានី Ice land ស្ថិតនៅក្នុងប្រទេសអង់គ្លេស។ ជំនួបនោះធ្វើឡើងចំខួបគម្រប់៣០ឆ្នាំថ្ងៃដែល អតីតប្រធានាធិបតីអាមេរិកលោក Ronald Reagan និងអគ្គលេខាធិការបក្សសហភាព សូវៀត លោក Mikhai Gorbachev នៅ ឆ្នាំ១៩៨៦ជួបគ្នានៅទីនោះដែរដែលជាការ ចាប់ផ្តើមទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្រៅពីនេះការចាកចេញរបស់អង់គ្លេស ក៏ជាផ្នែកមួយរួមចំណែកបង្កឲ្យមានអសន្តិ សុខនយោបាយនៅក្នុងតំបន់អឺរ៉ុបផងដែរ អាចជំរុញឲ្យប្រទេសដែលមានសេដ្ឋកិច្ច ខ្ពស់បន្តដើរចេញពីសហគមន៍អឺរ៉ុប។

អំពីសេដ្ឋកិច្ចពិភពលោក៖

តាមគេហទំព័រ Focus Economics នៅ ក្នុងឆ្នាំ២០១៧សេដ្ឋកិច្ចពិភពលោកមាន ភាពល្អប្រសើរជាងឆ្នាំ២០១៦ដោយកាល ពីឆ្នាំ២០១៦កំណើនសេដ្ឋកិច្ចទូទាំងពិភព លោកមាន២,៦ភាគរយ ចំណែកនៅក្នុងឆ្នាំ ២០១៧ សេដ្ឋកិច្ចពិភពលោកកើនឡើង ដល់៣ភាគរយ GDP។ កំណើនសេដ្ឋកិច្ច ពិភពលោកកើនឡើងដោយសារតែប្រទេស មហាអំណាចសេដ្ឋកិច្ចពិភពលោកអាមេរិក មានកំណើនសេដ្ឋកិច្ចឡើងវិញ គឺកើន ឡើង៣,២ភាគរយក្រោយលោក ត្រាំ ជាប់ឆ្នោត។ ចំណែកប្រទេសមហាអំណាច សេដ្ឋកិច្ចទីពីរគឺចិននៅតែរក្សាកំណើនសេដ្ឋ កិច្ចរបស់ខ្លួនដដែលគឺ៦,៥ភាគរយ។ ដោយ ឡែកឥណ្ឌានៅតែរក្សាកំណើនសេដ្ឋកិច្ច របស់ខ្លួន៧,៦ភាគរយជាប្រទេសមាន កំណើនសេដ្ឋកិច្ចលឿនបំផុតលើពិភព លោក។

ចំណែកនៅអឺរ៉ុបវិញ បើទោះជាអង់ គ្លេសចាកចេញហើយមានការហូរចូលនៃ ជនអន្តោប្រវេសន៍ក្តីក៏អឺរ៉ុបបានកាត់បន្ថយ ចំនួនពលរដ្ឋអត់ការងារធ្វើ និងទំនិញនាំ ចេញមានការកើនឡើង។ ទាំងនោះហើយ បានជួយឲ្យសេដ្ឋកិច្ចអឺរ៉ុបកើនឡើង១,៥ ភាគរយនៅក្នុងឆ្នាំ២០១៦ ហើយនឹងបន្ត កើនឡើងនៅក្នុងឆ្នាំ២០១៧។ រីឯអង់គ្លេស ក្រោយចាក ចេញពីអឺរ៉ុបក្លាយជាប្រទេស មហាអំណាចសេដ្ឋកិច្ចទី៦លើពិភពលោក។

មួយវិញទៀតប្រទេសផលិតប្រេង OPEC បានសម្រេចកាត់បន្ថយការផលិត ប្រេងសរុប១,២លានបារ៉ែលក្នុងមួយថ្ងៃ អាចជួយឲ្យទីផ្សារថាមពលប្រេងល្អប្រសើរ ឡើងវិញជាចំណែកមួយយ៉ាងធំជួយឲ្យ សេដ្ឋកិច្ចពិភពលោករីកចម្រើន។

អ្នកឯកទេសសេដ្ឋកិច្ចពិភពលោក លោក GTiant Hasdies ប្រធានក្រុមស្រាវ ជ្រាវសេដ្ឋកិច្ចពិភពលោកមកពីអង្គការ Goldman Sachs បានបញ្ជាក់ថា សេដ្ឋកិច្ច ពិភពលោកនៅឆ្នាំ២០១៧នេះនឹងកើន ឡើងដល់ទៅ៣,៥ភាគរយ គឺជាកំណើន ខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

អំពីវិវាទដែនអធិបតេយ្យ៖

បច្ចុប្បន្នវិវាទដែនអធិបតេយ្យដែលមិន អាចដោះស្រាយបាន ទោះបីមានការអន្តរា គមន៍ពីអង្គការសហប្រជាជាតិ និង តុលាការ អាជ្ញាកណ្តាលអន្តរជាតិក្តី។ វិវាទ ដែនអធិបតេយ្យដែលចាប់អារម្មណ៍បំផុតលើពិភពលោកនោះមានវិវាទរវាងអីុស្រាអែលនឹងប៉ាឡេស្ទីន, វិវាទដែនសមុទ្រចិនភាគខាងត្បូង និងភាគខាងកើត,វិវាទនៅ តំបន់កាស្មៀរវាងឥណ្ឌានឹងប៉ាគីស្ថានជា ដើម។

NKD-36x6_outline

វិវាទរវាងអីុស្រាអែលនឹងប៉ាឡេស្ទីន បើ ទោះជាមានការហាមឃាត់ពីអាមេរិកនិង អ.ស.ប.ក្តី ក៏អីុស្រាអែលនៅតែបន្តសាងសង់លំនៅឋាននៅតំបន់ដែលមានវិវាទដដែល ស្ថិតនៅហ៊្សេរុយសាឡឹម ដោយសារតែប្រជាជនអីុស្រាអែលខ្វះផ្ទះរស់នៅជាច្រើន។

វិវាទដែនសមុទ្រចិនភាគខាងកើតចិន នៅតែបន្តបញ្ជូនយន្តហោះចូលទៅកៀក ប្រជុំកោះដែលមានវិវាទសេនកាគូនោះ ដដែល បើទោះបីកម្លាំងទាហានអាកាស ជប៉ុនទៅរារាំងជាច្រើនលើកហើយក្តី។ វិវាទទាំងនោះមិនទាន់មានសញ្ញាណាមួយដោះស្រាយបញ្ចប់ទៅឡើយ។ ក្រៅពីនេះ ជប៉ុនក៏មានវិវាទប្រជុំកោះគូរីលជាមួយរុស្ស៊ីផងដែរ។

វិវាទដែនអធិបតេយ្យនៅតំបន់កាស្មៀរ រវាងប្រទេសឥណ្ឌានឹងប៉ាគីស្ថានបាន ប្រកាសថា តំបន់នោះស្ថិតនៅក្នុងដែន អធិបតេយ្យរបស់ខ្លួនរៀងៗខ្លួន បើទោះបីជាតំបន់នោះបានកាត់ផ្តាច់ជាពីរចំណែកគឺ មួយចំណែកគ្រប់គ្រងដោយឥណ្ឌានិង មួយចំណែកទៀត គ្រប់គ្រងដោយប៉ាគី ស្ថានក្តី។ ប៉ុន្តែប្រទេសទាំងពីរនៅតែទាម ទារចង់គ្រប់គ្រងទាំងស្រុង នៅតំបន់នោះ។ វិវាទកាស្មៀរបានធ្វើឲ្យប្រទេសទាំងពីរផ្ទុះ សង្គ្រាម៣លើករួចមកហើយក្នុងនោះមាន ពីរលើកជាសង្គ្រាមដណ្តើមកាស្មៀរ។ កាលពីដើមឆ្នាំ២០១៧ ប៉ាគីស្ថានបាន ប្រកាសថានឹងប្រើប្រាស់គ្រាប់បែកបរមាណូ បើមានសង្គ្រាមលើកទី៤ជាមួយឥណ្ឌា។

អំពីសន្តិសុខ, នយោបាយ, វិវាទអធិប តេយ្យ, សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន៖

អំពីសន្តិសុខប្រទេសមួយចំនួននៅក្នុង តំបន់អាស៊ានក៏រងការគំរាមកំហែងដោយ ក្រុមភេរវកម្ម IS នោះផងដែរ ក្នុងនោះ មានប្រទេសឥណ្ឌូនេស៊ី, ហ្វុីលីពីន, ថៃ និង សិង្ហបុរីជាដើម។ កាលពីសប្តាហ៍កន្លងមក សិង្ហបុរីបានបណ្តេញពលករបរទេសជិត ១០នាក់ក្រោយរកឃើញថាពួកគេមាន ទស្សនៈភេរវកម្មនិយម។

ចំណែកនៅតំបន់ភាគខាងត្បូងប្រទេស ថៃវិញមានការវាយប្រហារភេរវកម្មជាច្រើន កើតឡើងដោយសារតែខេត្ត៣នៅភាគ ខាងត្បូងមានជនជាតិអ៊ិស្លាមភាគច្រើន រស់នៅ ប៉ុន្តែពួកគេមិនទទួលបានសិទ្ធិសេរីភាពពេញលេញ ពិសេសក្នុងប្រព័ន្ធរដ្ឋបាល ដឹកនាំក្នុងតំបន់ទាំងមន្ត្រីថ្នាក់ខេត្តដល់ថ្នាក់ ស្រុកជនជាតិថៃដែលមានភាគតិចនៅ ទីនោះជាអ្នកគ្រប់គ្រងទាំងស្រុង ចំណែក ជនជាតិអ៊ិស្លាមភាគច្រើនមិនទទួលបាន ចំណែកខ្ពស់សម្រាប់ដឹកនាំសង្គមនោះ ឡើយ។ ទាំងនោះហើយដែលធ្វើឲ្យពួកគេ តូចចិត្តបង្កើនការវាយប្រហារ និងទាមទារ ឯករាជ្យខេត្តទាំង៣នោះ៕ ម៉ែវ សាធី

epa04998020 A handout photo released by the US Navy dated 25 May 2015 of the guided-missile destroyer USS Lassen (front) conducting a trilateral naval exercise with the Turkish and South Korean Navy in support of theater security operations in waters to the south of the Korean Peninsula. The destroyer USS Lassen sailed within 12 nautical miles of Subi Reef in the Spratly archipelago, one of the areas where Beijing has allegedly been building artificial islands, according to media reports on 27 October 2015.  EPA/NAVAL AIR CREWMAN EVAN KENNY / U  HANDOUT EDITORIAL USE ONLY

1043450976 nintchdbpict000256016799