ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ ក្រសួងការពារជាតិតៃវ៉ាន់ព្រមានវាយប្រហារចិនដីគោកដោយមីស៊ីល

រយៈពេលកន្លងមកកោះតៃវ៉ាន់មិន ដែលគំរាមកំហែងដល់ប្រទេសចិននោះ ឡើយ គឺមានតែចិនប៉ុណ្ណោះដែលគំរាម កំហែងកោះតៃវ៉ាន់ដោយធ្លាប់បានគំរាម ថានឹងវាយប្រហារកម្ទេចកោះតៃវ៉ាន់ ប្រសិនបើកោះនេះប្រកាសឯករាជ្យ។

នៅក្នុងឱកាសបង្ហាញរបាយការណ៍ស្តី ពីវិស័យការពារជាតិនៅក្នុងរដ្ឋសភាដែល លោករដ្ឋមន្រ្តីក្រសួងការពារជាតិ Feng Shih-kuan បានបញ្ជាក់ច្បាស់ៗដោយឥត រារែកថា តៃវ៉ាន់អាចវាយប្រហារចិនដោយ បាញ់គ្រាប់មីស៊ីល។ ពាក្យសម្តីរបស់លោក Feng Shih kuan ដូចនេះ គឺជាការឆ្លើយនឹង សំណួររបស់អ្នកតំណាងរាស្រ្តម្នាក់ដែល ចង់ដឹងថា តើតៃវ៉ាន់មានលទ្ធភាពបាញ់ទៅ លើចិនដីគោក ឬអត់។ នៅក្នុងអតីតកាល ក្រសួងការពារជាតិតៃវ៉ាន់ធ្លាប់បានទម្លាយ ឲ្យដឹងពីការផលិតគ្រាប់មីស៊ីលបាញ់បាន ចម្ងាយឆា្ងយ តែមិនដែលបានប្រកាសជា សាធារណៈពីសមត្ថភាពពិតប្រាកដរបស់ គ្រាប់មីស៊ីលនោះទេ។

នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា តៃវ៉ាន់ បានប្រកាសឲ្យដឹងជាសាធារណៈលើក ទី១ ពីលទ្ធភាពវាយប្រហារចិនដីគោកដោយ បាញ់ផ្លោងគ្រាប់មីស៊ីល។ សេចក្តីប្រកាស ព្រមានរបៀបនេះរបស់តៃវ៉ាន់ត្រូវបានធ្វើ ឡើងដោយលោករដ្ឋមន្រ្តីក្រសួងការពារ ជាតិ Feng Shih-kuan នៅក្នុងឱកាសបង្ហាញ របាយការណ៍ស្តីពីវិស័យការពារជាតិ។ សូម ជម្រាបជូនថា ចិនតែងចាត់ទុកតៃវ៉ាន់ជា ខេត្តឧទ្ទាម និងព្រមានវាយប្រហារ បើ តៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ។

ក្រៅពីប្រាប់ឲ្យដឹងពីគ្រាប់មីស៊ីលដែល អាចបាញ់បានចម្ងាយជាង១.៥០០គីឡូ ម៉ែត្រ របាយការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់ក៏បានសន្យាបង្កើតឲ្យមានប្រព័ន្ធ ការពារយោធាដ៏ប្រសើរសម្រាប់តៃវ៉ាន់ផងដែរ។ ដោយមិននិយាយចំឈ្មោះប្រទេស ចិនរបាយការណ៍បានសរសេរថា «បើ សត្រូវព្យាយាមឈ្លានពានយើង យើងនឹង កម្ទេចឲ្យចុះខ្សោយដោយវាយប្រហារ សំដៅលើពួកទាហានដល់ មូលដ្ឋាននៅ គ្រប់សមរភូមិរបស់វាតែម្តង»។ ទន្ទឹមគ្នា នេះលោករដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ក៏ បានបន្ថែមដោយសង្ឃឹមថា ថវិកាយោធា សម្រាប់ឆ្នាំ២០១៨នឹងកើនបន្ថែម៣ភាគ រយ បើធៀបនឹងឆ្នាំ២០១៧ ដែលកើន តែ២ភាគរយ។

ការប្រកាសព្រមានរបស់តៃវ៉ាន់របៀប នេះប្រហែលមិនបានធ្វើឲ្យចិនព្រឺរោមទេ ព្រោះថា ចិនមានដាក់តាំងគ្រាប់មីស៊ីលជាង ១.៥០០ដើមបែរកាណុងលើកោះតៃវ៉ាន់ និងមានចំនួនទ័ពប្រមាណជា២លាន៣ សែននាក់។ រីឯតៃវ៉ាន់វិញមានចំនួនទ័ពតែ ២០០.០០០នាក់ប៉ុណ្ណោះពោលមិនស្មើ នឹងមួយកងពលធំរបស់ចិនផង ហើយជា ទូទៅតៃវ៉ាន់អាងលើអាមេរិកដែលជាអ្នក លក់អាវុធឲ្យខ្លួន។ សូមជម្រាបជូនថា តាំង ពីលោកស្រី Tsai Ing-wen ឡើងកាន់ តំណែងប្រធានាធិបតីតៃវ៉ាន់មកកម្តៅការ ទូតរវាងប៉េកាំងនឹងតៃប៉ិបានឡើងកម្តៅខ្លាំង រហូតធ្វើឲ្យចិនកាត់ទំនាក់ទំនងផ្លូវការជាមួយ តៃវ៉ាន់ព្រមទាំងបង្កើនសមយុទ្ធនៅក្បែរ កោះតៃវ៉ាន់ទៀងផង។

គួររម្លឹកឡើងវិញថា តាំងពីឆ្នាំ១៩៤៩ មកដែលតៃវ៉ាន់បានផ្តាច់ខ្លួនចេញពីចិនដី គោក តែជានិច្ចកាលចិនតែងតែចាត់ទុក តៃវ៉ាន់ជាដែនដីមួយរបស់ខ្លួន និងព្រមាន វាយប្រហារ ប្រសិនបើតៃវ៉ាន់ហ៊ានប្រកាស ឯករាជ្យនៅថ្ងៃណាមួយនោះ។

ពាក់ព័ន្ធនឹងកោះតៃវ៉ាននោះដែរ រដ្ឋមន្ត្រី ការបរទេសអាមេរិកលោក Rex Tillerson ដែលលោកដូណាល់ត្រាំបានជ្រើសរើសឲ្យ ធ្វើជារដ្ឋមន្រ្តីការបរទេសអាមេរិកបាន និយាយថា អាមេរិកនៅតែរក្សាជួយគាំទ្រ តៃវ៉ាន់ដូចមុន។ នៅក្នុងសវនាការសួរដេញ ដោលរបស់គណៈកម្មការព្រឹទ្ធសភា កាល ពីថ្ងៃពុធ អនាគតប្រមុខការបរទេសអាមេរិក បានអះអាងថា អាមេរិកនឹងនៅតែបន្តអនុវត្ត កិច្ចព្រមព្រៀងចាស់ដែលបានចុះជាមួយ តៃវ៉ាន់ កាលពីឆ្នាំ១៩៨២។ ផ្អែកទៅតាម កិច្ចព្រមព្រៀងនោះអាមេរិកយល់ព្រមលក់ អាវុធឲ្យតៃវ៉ាន់ការពារខ្លួន ដោយគ្មានកំណត់ ពេលបញ្ចប់។

NKD-36x6_outline

បើទោះបីបែបណាក្តីអាមេរិកនៅតែរក្សា កិច្ចព្រមព្រៀងទទួលស្គាល់ចិនតែមួយ។ បើទោះបីជាអាមេរិកគាំទ្រកោះតៃវ៉ាន់ និង លក់អាវុធជាច្រើនទៅឲ្យកោះនេះក្តី។

កន្លងមកថ្មីៗចិនបានបញ្ជូននាវាដឹក យន្តហោះចូលទៅក្បែរតៃវ៉ាន់ នៅប៉ុន្មានថ្ងៃក្រោយទីក្រុងប៉េកាំងរិះគន់ប្រធានា ធិបតីតៃវ៉ាន់ លោកស្រីតៃ អ៊ីងវេន ដែលបាន ជួបសមាជិកព្រឹទ្ធសភាអាមេរិក លោកថេត គ្រូស នៅរដ្ឋតិចសាស់។ ទីក្រុងប៉េកាំងបាន ហៅជំនួបរវាងប្រមុខដឹកនាំតៃវ៉ាន់ជាមួយ លោកថេត គ្រូស ថា ជាដើមហេតុអាចធ្វើ ឲ្យប៉ះពាល់ទំនាក់ទំនងចិន និងអាមេរិក។ ចិនធ្លាប់ឆេះដុំម្តងមកហើយ នៅពេលលោក ស្រីប្រធានាធិបតីតៃវ៉ាន់បាននិយាយ ទូរស័ព្ទជាមួយលោកដូណាល់ ត្រាំ នៅ ពេលលោកទើបជាប់ឆ្នោតថ្មី។ លោក ដូណាល់ត្រាំ ដែលធ្លាប់និយាយថា លោក អាចមិនធ្វើដូចប្រធានាធិបតីអាមេរិកមុនៗ ក្នុងរឿងគោរពគោលការណ៍ចិនតែមួយ។

នៅឆ្នាំ១៩៧៩ ដោយផ្លាស់ប្តូរជំហរ អាមេរិកបានសុខចិត្តទទួលស្គាល់គោល ការណ៍ចិនតែមួយ។ លោកដូណាល់ ត្រាំ ផ្ទាល់ធ្លាប់បាននិយាយថា លោកគ្មានហេតុ ផលអ្វីដែលត្រូវធ្វើតាមប្រធានាធិបតីមុន ដោយត្រូវគោរពគោលការណ៍ចិនតែមួយ នោះទេ។ សម្តីនេះបានធ្វើឲ្យចិនខឹងម្តង ហើយ។ ចិននៅមួយរយៈចុងក្រោយនេះ នៅមិនស្រណុកចិត្តទេ ជាពិសេសនៅ ក្រោយលោកស្រីប្រធានាធិបតីតៃវ៉ាន់ តៃ អ៊ីងវេន បដិសេធមិនព្រមទទួលស្គាល់ថា តៃវ៉ាន់ជាដែនដីរបស់ចិន។ លើសពីនោះ លោកស្រីប្រធានាធិបតីតៃវ៉ាន់នៅបានទាក់ ទងចងសម្ពន្ធមិត្តជាមួយលោកត្រាំ ដែល មានគំនិតអវិជ្ជមានច្រើនជាមួយចិន។

ទីក្រុងប៉េកាំងសង្ស័យថា នៅក្នុងពេល ចុះចតក្នុងទឹកដីអាមេរិក បន្ទាប់ពីដំណើរ ទស្សនកិច្ចនៅបណ្តាប្រទេសអាមេរិក កណ្តាល នៅថ្ងៃទី១៣ និង១៤ មករា លោក ស្រីប្រធានាធិបតីតៃវ៉ាន់រៀបគម្រោងចង់ ជួបក្រុមការងាររបស់លោក ដូណាល់ ត្រាំ។

លោកស្រីប្រធានាធិបតីតៃវ៉ាន់សង្ឃឹម ទាក់ទាញចំណាប់អារម្មណ៍របស់ប្រធានា ធិបតីថ្មីអាមេរិក។ លោកដូណាល់ ត្រាំ អាចមាត់ឆៅ និយាយដើម្បីកម្លាចិន ដើម្បី ផលប្រយោជន៍ប្រជាប្រិយភាពរបស់ខ្លួន។ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង អាមេរិក មិនអាចលាដៃចាប់តៃវ៉ាន់ ដោយបែរខ្នងដាក់ចិន ដែលជាមហាអំណាចនោះទេ។ អនាគតប្រមុខការបរទេសអាមេរិក លោក Tillerson កាលពីថ្ងៃពុធ បានបញ្ជាក់ថា លោកមិនដែលបានឮពាក្យថា អាមេរិក លែងចង់គោរពគោលការណ៍ចិនតែមួយ នោះទេ។ នេះមានន័យថា ទំនាក់ទំនង អាមេរិកជាមួយតៃវ៉ាន់ និងទំនាក់ទំនង អាមេរិកជាមួយចិន គឺនៅតែដដែល។ អាមេរិកនៅតែចង់រក្សាទំនាក់ទំនងល្អជា មួយចិន ដើម្បីប្រយោជន៍សេដ្ឋកិច្ច ពោល គឺមិនចង់ប្រឈមមុខនឹងចិនដោយយក តៃវ៉ាន់មកឱបក្នុងទ្រូងនោះទេ៕ ម៉ែវ សាធី

arr

A U.S.-made Patriot surface-to-air missile is launched during a military exercise in Ilan county, in this July 20, 2006 file photo.   REUTERS/Richard Chung/Files