ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ អាមេរិក-ចិនមានទំនាក់ទំនងល្អប្រសើរក្រោយពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនៅចិន

he3

ជំនួបពិភាក្សារវាង មន្ត្រី ជាន់ខ្ពស់ទាំងពីរគឺជាការបើកផ្លូវសម្រាប់ ជំនួបរវាងប្រធានាធិបតីដូណាល់ ត្រាំនឹង លោកសុី ជីងពីងនៅខែមេសាខាងមុខ

ក្នុងជំនួបពិភាក្សា រវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillersonនឹងប្រធានាធិបតីចិនលោកស៊ី ជីងពីង គឺភាគីទាំងពីរបានបង្ហាញពីភាពស្និទ្ធស្នាល និងសម្តី ល្អៗទៅកាន់ គ្នាដែរ ជាសញ្ញាមួយដ៏ប្រសើរនៅក្នុងទំនាក់ទំនងនាពេលខាងមុខ។

នៅក្នុងជំនួបពិភាក្សាក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី១៩ខែមីនា ស្តីពីបញ្ហាកូរ៉េខាងជើង និង ការដាក់ប្រព័ន្ធមីស៊ីលការពារ THAAD នៅលើទឹកដីកូរ៉េខាងត្បូង ក៏ដូច ជាទំនាក់ទំនង រវាងអាមេរិកនឹងចិនដែលប្រឈមមុខតានតឹងដាក់គ្នានាពេលកន្លងមក នោះគេមិនដឹងថា តើភាគីទាំងពីរបានលើកឡើងពីបញ្ហាសមុទ្រចិនភាគខាងត្បូងមកនិយាយដែរ ឬក៏អត់នោះទេ។

he3 (1)

ផលប្រយោជន៍រួមរវាងអាមេរិកនឹងចិនមានសារសំខាន់យ៉ាងខ្លាំង ក្នុងការរក្សា សន្តិសុខស្ថិរភាពនៅក្នុងតំបន់ និងនៅលើ ពិភពលោក

កាលពីខែមករាឆ្នាំ២០១៧កន្លងមក លោកTillersonបានបញ្ជាក់នៅមុខគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអាមេរិកថា មិនត្រូវអនុញ្ញាតឲ្យចិន ចូលទៅកៀក កោះសិប្បនិមិត្តរបស់ប្រទេសនេះនៅ សមុទ្រចិនភាគខាងត្បូងឡើយ។

ចំណែកនៅក្នុងជំនួបរវាង លោកស៊ី ជីងពីង នឹងរដ្ឋមន្ត្រីការបរទេសអាមេរិកលោកTillerson ប្រធានាធិបតីចិនចាប់បាន លើកសរសើរដល់ការខិតខំក្នុងការផ្លាស់ប្តូរ អំណាចដោយរលូន និងមានទំនាក់ទំនងកាន់តែប្រសើរ។

លោកស៊ី ជីងពីង បានបញ្ជាក់ថា « ភាគី ទាំងពីរបានជឿជាក់ថា កិច្ចសហប្រតិបត្តិការ រវាងអាមេរិកនឹងចិនចាប់ពីពេលនេះទៅគឺ កាន់តែល្អប្រសើរ។ យើងសង្ឃឹមថា នឹងមាន ទំនាក់ទំនងល្អប្រសើរនិងស្ថាបនា»។

ផលប្រយោជន៍រួមរវាងអាមេរិកនឹងចិនមានសារសំខាន់យ៉ាងខ្លាំង ក្នុងការរក្សា សន្តិសុខស្ថិរភាពនៅក្នុងតំបន់ និងនៅលើ ពិភពលោកដូច្នេះត្រូវ គោរពផលប្រយោជន៍ គ្នាទៅវិញទៅមក។ ចំណែករដ្ឋមន្ត្រីការបរ ទេសអាមេរិក ក៏បានបញ្ជាក់ថា ប្រធានាធិប តីត្រាំ សង្ឃឹមថា ប្រទេសទាំងពីរនឹងកាន់តែយល់ចិត្តគ្នា ហើយ លោកត្រាំនឹងមក បំពេញទស្សនកិច្ចនៅ ប្រទេសចិននាពេល អនាគត់។

he3 (4)

ជំនួបពិភាក្សា រវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillersonនឹងប្រធានាធិបតីចិនលោកស៊ី ជីងពីង គឺភាគីទាំងពីរបានបង្ហាញពីភាពស្និទ្ធស្នាល និងសម្តី ល្អៗទៅកាន់ គ្នា

លោក Tillersonបញ្ជាក់ថា «យើងជឿ ជាក់ថា តាមរយៈកិច្ចពិភាក្សាគ្នា ភាគីទាំង ពីរនឹងកាន់តែយល់ចិត្តគ្នា ដែលជាការបើកផ្លូវដល់កិច្ចសហប្រតិបត្តិការទ្វេភាគី »។ ជាមួយគ្នានេះជំនួបពិភាក្សារវាង មន្ត្រី ជាន់ខ្ពស់ទាំង ពីរគឺជាការបើកផ្លូវសម្រាប់ ជំនួបរវាងប្រធានាធិបតីដូណាល់ ត្រាំនឹង លោកសុី ជីងពីងនៅខែមេសាខាងមុខ។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillersonបានថ្លែងទៅកាន់ប្រធានាធិបតីចិន លោកស៊ី ជីងពីងថា ប្រធានាធិបតី សហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ សង្ឃឹម ថានឹងធ្វើឲ្យប្រសើរឡើងក្នុងពេលអនាគត ដើម្បីបង្កើននូវទំនាក់ទំនងជាមួយប្រទេសចិនដោយ ថ្នាក់ដឹកនាំពិភពលោកទាំងពីរគ្រោងនឹងជួបពិភាក្សាគ្នាក្នុងពេលខាងមុខនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងាសារព័ត៌មានយុនហាប់។

ការលើកឡើង របស់អ្នកការទូតអាមេរិក លោក Rex Tillersonធ្វើឡើងក្នុងអំឡុង ពេល បំពេញទស្សនកិច្ច របស់លោក ទៅកាន់ប្រទេសចិន ដែលជាជើងចុង ក្រោយ នៃដំណើរទស្សនកិច្ចចំនួន៣ ប្រទេស មកកាន់តំបន់អាស៊ីបន្ទាប់ពីបំ ពេញទស្សនកិច្ចនៅប្រទេសជប៉ុន និង កូរ៉េខាងត្បូង។

NKD-36x6_outline
he3 (5)

លោកដូណាល់ ត្រាំ សង្ឃឹម ថានឹងធ្វើឲ្យប្រសើរឡើងក្នុងពេលអនាគត ដើម្បីបង្កើននូវទំនាក់ទំនងជាមួយប្រទេសចិន

លោកបន្ដទៀតថា”យើងដឹងថា តាម រយៈការចរចាបន្ថែមទៀត ក្នុងពេលអនាគត យើងនឹងសម្រេចបាននូវការយល់ដឹងពីគ្នាកាន់តែច្រើន ដែលនឹងនាំទៅដល់ការពង្រឹង ទំនាក់ទំនង រវាងប្រទេសចិន នឹងសហរដ្ឋអាមេរិកនិងការធ្វើឱ្យប្រសើរឡើង នៃកិច្ចសហប្រតិបត្តិការទ្វេភាគី”។

លោក Rex Tillersonរដ្ឋមន្រ្តីការបរ ទេសអាមេរិក បានបញ្ចាក់ថា អាមេរិកនិង ចិន នឹងធ្វើឲ្យប្រទេសកូរ៉េខាងជើងសម្រេចចិត្តជ្រើសរើសយកវិថីដែលល្អប្រសើរមួយ ខណៈមានការតានតឹង ពីសកម្មភាពយោ ធា និងការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែររបស់ប្រជាជាតិកុម្មុយនីស្ត មួយនេះឈានទៅ ដល់កម្រិតគ្រោះថ្នាក់មួយ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៨ ខែមីនាឆ្នាំ ២០១៧ បានឲ្យដឹងថា លោក Rex Tillerson បានធ្វើការកត់សម្គាល់បែបនេះនៅ ក្នុងសន្និសីទ សារព័ត៌មានមួយនៅក្នុងទី ក្រុងប៉េកាំងបន្ទាប់ពីលោកបញ្ចប់កិច្ចពិភាក្សា ការងារ ជាមួយរដ្ឋមន្រ្តី ការបរទេសចិន គឺ លោក Wang Yi រួចមក។ចិន ជាប្រទេស ចុងក្រោយ នៃដំណើរទស្សនកិច្ច របស់លោក Tillersonមកតំបន់អាស៊ីបន្ទាប់ពី ប្រទេសជប៉ុន និងកូរ៉េខាងត្បូង។

អាមេរិកនិង ចិន នឹងធ្វើឲ្យប្រទេសកូរ៉េខាងជើងសម្រេចចិត្តជ្រើសរើសយកវិថីដែលល្អប្រសើរមួយ

លោក Tillersonនិងលោក Wang បាន ចែករំលែកទស្សនៈទៅវិញទៅមក ហើយថា ភាពតានតឹងនៅឧបទ្វីបកូរ៉េ គឺឈានដល់ កម្រិតខ្ពស់ហើយនៅពេលនេះ។ រដ្ឋមន្រ្តីការបរទេស អាមេរិករូបនេះលើកឡើង ទៀតថា ស្ថានការណ៍ជុំវិញការគំរាមកំហែង មីស៊ីល និងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ឈានដល់កម្រិតលើសពីគ្រោះថ្នាក់ទៅទៀត។

សូមជម្រាបផងដែរថា កាលពីធ្វើទស្សន កិច្ចនៅកូរ៉េខាងត្បូង លោក Tillersonបាន និយាយ ថាគ្រប់ជម្រើសទាំងអស់ ក្នុងនោះ មានទាំង ជម្រើសផ្នែកយោធាផងដែរដែលស្ថិតនៅលើតុចរចាជាមួយនឹងការគំរាម កំហែងផ្នែកយោធារបស់កូរ៉េខាងជើង ប្រសិនបើគោលនយោបាយ យុទ្ធសាស្រ្ត អត់ធ្មត់ជាមួយរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង ត្រូវបញ្ចប់នោះ ជម្រើសយោធានេះនឹងត្រូវ យកមកប្រើប្រាស់ភ្លាម ។

he3 (3)

សកម្មភាពខាងលើរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ពេលទៅកាន់ប្រទេសចិន ជាសញ្ញាមួយយ៉ាងល្អ នៅក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ

សកម្មភាពខាងលើរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ពេលទៅកាន់ប្រទេសចិន ជាសញ្ញាមួយយ៉ាងល្អ នៅក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ ក្រោយពេលប្រឈមមុខតានតឹងដាក់គ្នា នាពេលកន្លងមក ពិសេសគឺចាប់តាំងពីពេលលោកត្រាំឡើងកាន់តំណែង ។ អាមេរិក បានដាក់គំនាបយ៉ាងខ្លាំងទៅលើប្រទេសចិន ពិសេសគឺ បញ្ហាពាណិជ្ជកម្ម ដែលជាសញ្ញាមួយបង្ក ក្តីបារម្ភយ៉ាងខ្លាំង ដល់ក្រុមអ្នកសេដ្ឋកិច្ច ដោយខ្លាចផ្ទុះសង្គ្រាមពាណិជ្ជកម្មរវាងចិននឹងអាមេរិក នាំឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចពិភពលោកទាំងមូល។

មួយវិញទៀតអាមេរិកបានហាមប្រាម ចិនចូលទៅកាន់កោះសិប្បនិមិត្តនៅ សមុទ្រភាគខាងត្បូង គឺជាចំណុចដែលអាចជំរុញឲ្យផ្ទុះសង្គ្រាមប្រដាប់អាវុធនៅសមុទ្រចិនភាគខាងត្បូង។ នៅ ពេលនេះ ក្រោយពីទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ប្រទេសទាំង ពីរនឹងមានទំនាក់ ទំនងល្អប្រសើរឡើងវិញ ៕ ម៉ែវ សាធី