ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ កូរ៉េខាងជើងសាកល្បងគ្រាប់បែកបរមាណូ ៥លើកដោយមានប្រតិកម្មពីអាមេរិករាល់ពេលសាកល្បង

អាមេរិក ចិន កូរ៉េខាងត្បូង និងជប៉ុន សុទ្ធសឹងតែមិនចង់ប្រើប្រាស់យុទ្ធសាស្ត្រយោធា ប្រសិនបើកូរ៉េខាងជើងសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦ ក្នុងរយៈ ពេលខាងមុខ។

ប៉ុន្តែរាល់ពេលសាកល្បង បរមាណូ កូរ៉េខាងជើងតែងតែជ្រើសរើសពេលវេលាដែលអាមេរិកចាប់អារម្មណ៍បំផុត ហើយក៏ មានការប្រតិកម្មបំផុតផងដែរ។ រាល់ការ សាកល្បងគ្រាប់បែកបរមាណូគឺ កូរ៉េខាងជើងមានចេតនាឲ្យអាមេរិកចាប់អារម្មណ៍ជាមុន គឺជាយុទ្ធសាស្ត្រ ដែលធ្វើឲ្យកូរ៉េខាងជើងបន្តសកម្មភាពរបស់ខ្លួនមកទល់ពេលនេះ។ តើនឹងមានអ្វីកើតឡើងប្រសិនបើ កូរ៉េខាងជើងសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦នោះ តើអាមេរិកមានប្រតិកម្ម បែបណា?

ខាងក្រោមនេះជាសកម្មភាព សាកល្បងបរមាណូទាំង៥លើករបស់កូរ៉េខាងជើង និងប្រតិកម្មរបស់អាមេរិក៖

សាកល្បងលើកទីមួយ ខែតុលាឆ្នាំ ២០០៦ៈ

ក្រុមអ្នកវិភាគបានបញ្ជាក់ពីការសាកល្បងគ្រាប់បែកបរមា

ណូជាលើកទីមួយ ដែលមានកម្លាំងផ្ទុះមិនដល់មួយគីឡូតុន ឬស្មើនឹង រំសេវ TNT ប្រមាណ១ពាន់តោន គឺស្មើមួយភាគតូច នៃគ្រាប់បែកបរមាណូដែលអាមេរិកទម្លាក់នៅជប៉ុន ក្នុងសង្គ្រាម លោកលើកទីពីរ។

សារព័ត៌មានWashington Post បាន ផ្សាយថា អាមេរិក បានចាត់ទុកការសាក ល្បងនោះបរាជ័យ ប៉ុន្តែបានអនុម័តដាក់ ទណ្ឌកម្មយ៉ាងធ្ងន់ដល់កូរ៉េខាងជើង ដោយហាមនាំចូលសម្ភារយោធាទៅកាន់កូរ៉េខាងជើង។ មិនត្រឹមតែប៉ុណ្ណោះអាមេរិកបានជំរុញឲ្យ អង្គការសហប្រជាជាតិដាក់ទណ្ឌកម្ម កូរ៉េខាងជើង ដើម្បីរារាំងទីក្រុងព្យុងយ៉ាង ពង្រីកកម្មវិធីបរមាណូ ។

សាកល្បងគ្រាប់បែកបរមាណូ ជាលើក ទី២ ខែឧសភា ឆ្នាំ២០០៩ៈ

កូរ៉េខាងជើងសាកល្បងជាលើកទីពីរនៅក្រោមដី ដែលនៅពេលនោះក្រុមធរណីវិទ្យាអាមេរិក បានកត់សម្គាល់ឃើញមានការរញ្ជួយដីគម្រិត ៤,៧រិុតទ័រ ។ នៅពេល នោះមន្ត្រីអាមេរិក បានបញ្ជាក់ថា គ្រាប់ បែកបរមាណូ ដែលកូរ៉េខាងជើង បានសាកល្បងលើកទីពីរមានកម្លាំងខ្លាំងជាងមុនទ្វេដង ស្មើនឹង ២គីឡូតុន (ប្រហែលនឹងម្សៅ TNT២តោន)។

ពេលនោះអតីតប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា បានចាត់ទុកការសាកល្បង ខាងលើគឺជាការគំរាមកំហែងយ៉ាងធ្ងន់។ ពេលនោះមន្ត្រីអាមេរិកបានបញ្ជាក់ថានេះជា បញ្ហាការបរទេសដែលត្រូវដោះស្រាយ មិនមែនលើយោធាឡើយ។ ពេលនោះអង្គការសហប្រជាជាតិបានបង្កើនការដាក់ ទណ្ឌកម្ម ទៅលើកូរ៉េខាងជើងពីការនាំចូលសម្ភារផលិតអាវុធ។

សាកល្បងគ្រាប់បែកបរមាណូជាលើក ទី៣ ខែកុម្ភៈឆ្នាំ២០១៣ៈ

នៅពេលសាកល្បងគ្រាប់បែកបរមាណូជាលើកទី៣ ធ្វើឡើងក្រោមរដ្ឋកាដឹកនាំរបស់លោកគីម ជុងអ៊ុន ពេលនោះទើបតែឡើងកាន់អំណាចដឹកនាំកូរ៉េខាងជើង មិនយូរ ឡើយ។ ការសាកល្បង លើកទី៣មាន កម្លាំងខ្លាំងជាងមុន៣ដង បង្កក្តីបារម្ភកាន់តែខ្លាំងពីអាមេរិក។ការសាកល្បងនាពេលនោះមានកម្លាំងផ្ទុះ រហូតដល់៦-៧គីឡូ តុន។

ការសាកល្បងនាពេលនោះកើតឡើងចំពេលដែលកូរ៉េខាងត្បូងកំពុងតែបោះឆ្នោតជ្រើសរើស ប្រធានាធិបតី និងជាពេលវេលាដែលប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា អានសារ សហរដ្ឋជាលើកដំបូង។ ឆ្លើយ​តបទៅនឹងសកម្មភាពខាងលើ អាមេរិក បានបញ្ជូនសម្ភារការពារដែនអាកាសនិងយន្តហោះទម្លាក់គ្រាប់បំបាំងកាយ ដែលមានគ្រាប់បែកបរមាណូទៅកាន់កូរ៉េខាង ត្បូង។ នៅពេលនោះអង្គការសហប្រជា​ជាតិ បានរឹតបន្តឹងការដាក់ទណ្ឌកម្ម និង បង្កកទ្រព្យសម្បត្តិរបស់កូរ៉េខាងជើង។ ទំនិញប្រណីតនៅក្នុងប្រទេសនេះត្រូវបានហាមប្រាមផងដែរ។

NKD-36x6_outline

នៅពេលនោះ ចិននៅតែបន្តផ្តល់ជំនួយដល់កូរ៉េខាងជើង ក្នុងនោះមានទាំងការ ផ្គត់ផ្គង់ប្រេងទៀតផង។

សាកល្បងគ្រាប់បែកបរមាណូជាលើក ទី ៤ ខែមករាឆ្នាំ២០១៦ៈ

កូរ៉េខាងជើង បានប្រកាសថា បាន សាក​ល្បងគ្រាប់បែកបរមាណូដោយ ជោគ ជ័យ នៅក្រោមដីយ៉ាងជ្រៅ។ នៅតាម កញ្ចក់ទូរទស្សន៍ជាតិ មេដឹកនាំកូរ៉េខាង ជើង គីម ជុងអ៊ុន បានប្រកាសថា ការ សាកល្បងគ្រាប់បែកHydro បង្រួមតូចបាន ជោគជ័យ ។ ប៉ុន្តែក្រុមអ្នកសើុបអង្កេតឯករាជ្យមិនបានបញ្ជាក់ពីការសាកល្បងនោះឡើយ។

ក្រោយការសាកល្បងនោះសភា អាមេរិក បានអនុម័តច្បាប់ដាក់ទណ្ឌកម្មថ្មីទៅលើបុគ្គលនិងការនាំចេញ ចូលទំនិញ ទៅកាន់កូរ៉េខាងជើង។ អង្គការសហប្រជាជាតិក៏បានអនុម័តលើសេចក្តីសម្រេច ហាមប្រាមកូរ៉េខាងជើង សាកល្បងគ្រាប់បែកបរមាណូនិងមីស៊ីលជាបន្តទៀត។

នៅពេលនោះអាមេរិក និងប្រទេសសម្ពន្ធមិត្តបានពិភាក្សាគ្នា ស្តីពី ការដាក់ប្រព័ន្ធការពារមីស៊ីលដ៏ទំនើបរបស់អាមេរិក ប្រភេទ THAAD ។ ខណៈនោះអាមេរិកក៏បានច្រានចោលសំណើរបស់កូរ៉េខាងជើងឲ្យអាមេរិកដកប្រព័ន្ធមីស៊ីលខាងលើចេញ ជាការដោះដូរនឹងការបញ្ចប់សកម្មភាពសាកល្បងបរមាណូ។

សាកល្បងបរមាណូលើកទី៥នៅខែ កញ្ញាឆ្នាំ២០១៦ៈ

កូរ៉េខាងជើងបាន សាកល្បងគ្រាប់បែក បរមាណូជាលើកទី៥ បង្កឲ្យមានការរញ្ជួយ ដីកម្រិត ៥,៣រិុចទ័រ ។ ចំពោះការសាកល្បង លើកទី៥ មានកម្លាំងផ្ទុះប្រមាណ ១០គីឡូ តុន ស្មើនឹងគ្រាប់បែកបរមាណូ២គ្រាប់​ដែលអាមេរិកទម្លាក់នៅជប៉ុន។

អាមេរិកដាច់ខាតមិនទទួលស្គាល់កូរ៉េខាងជើង ជាប្រទេសបរមាណូនោះឡើយ នៅពេលនោះលោកអូបាម៉ា បានប្រកាស នៅក្នុងសភាពមេរិកថា ការសាកល្បងនោះ មិនអាចទទួលយកបានទេ។ នៅពេលនោះដែរទីក្រុងប៉េកាំងដែលជាសម្ពន្ធមិត្ត ជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង ក៏បាន ប្រកាសឈប់ទិញធ្យូងថ្មពីកូរ៉េខាងជើង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចប្រទេសនេះ។

ក្រោយការសាកល្បងខាងលើកូរ៉េខាងជើងបានប្រកាសថា ខ្លួនបានបង្រួមតូចក្បាលគ្រាប់បរមាណូសម្រាប់បំពាក់នៅលើមីសីុលទទួលបានជោគជ័យ។

ចុះប្រសិនបើកូរ៉េខាងជើង សាកល្បង លើកទី៦ អាមេរិកមានប្រតិកម្មបែបណា?

ប្រធានាធិបតីថ្មីអាមេរិកដូណាល់ ត្រាំ បានប្រកាសថា ដំណាក់កាលពិភាក្សាតាមរយៈកិច្ចការបរទេសជាមួយកូរ៉េខាងជើង បានបញ្ចប់ហើយ ពេលនេះ គ្មានពេល វេលាសម្រាប់ពិភាក្សាទៀតឡើយ គឺត្រូវតែធ្វើសកម្មភាពដើម្បីបញ្ចប់កម្មវិធីបរមាណូតែម្តង។

សកម្មភាព របស់លោកត្រាំគឺវាយ ប្រហារកូរ៉េខាងជើង ដោយកម្លាំងយោធា និងមីស៊ីល ដូចអ្វីដែល អាមេរិកបានវាយប្រហារទៅលើទីតាំងយោធារបស់ស៊ីរីនាពេលកន្លងមកដែរ៕ ម៉ែវ សាធី