ព័ត៌មានទាន់ហេតុការណ៍៖

(វិភាគអន្តរជាតិ)ក្រុមISហ្វឹកហាត់កុមារដើម្បីសម្លាប់មេដឹកនាំសំខាន់ៗលើពិភពលោក

ក្រុម IS កាលពីថ្ងៃទី១៦ ខែឧសភាបាន ផ្សព្វផ្សាយវីដេអូមួយស្តីពីសកម្មភាពហ្វឹក​ហាត់របស់កម្លាំងទាហានកុមារ ដើម្បីធ្វើ​ឃាតមេដឹកនាំសំខាន់ៗលើពិភពលោកដូ​ច ជាអាមេរិក បារាំងជាដើម។

សារព័ត៌មាន Mirror បានផ្សព្វផ្សាយ នូវឃ្លីបវីដេអូមួយមានចំណងជើងថា ដើរ តាមគន្លងឪពុកខ្ញុំ (The Footsteps of My Father) មានរយៈពេល១៤នាទី ហើយ បញ្ចប់ទៅដោយឈុតកុមារជនជាតិបារាំងពីរនាក់សម្លាប់អ្នកទោស។ ក្រុមIS បញ្ជាក់ថា អ្នកទោសទាំងនោះគឺជាកម្លាំងទាហានរបស់រដ្ឋាភិបាលស៊ីរី ហើយមនុស្សពីរនាក់ដែលទាហានកុមារសម្លាប់នៅក្នុងឃ្លីបម្នាក់គឺជាទាហាននិងម្នាក់ទៀតជា ចារបុរស។

នៅក្នុងឃ្លីបវីដេអូនោះពេលបើកឆាកមានរូបភាពទីក្រុងប៉ារីសក្នុងនោះមានតួ Eiffel និងដងទន្លេរSeine រួមទាំងរូបភាពយន្តហោះរបស់ក្រុមហ៊ុនបារាំង Air France ផងដែរ មុនពេលបង្វែរទៅកាន់ទីលានហ្វឹកហាត់របស់កម្លាំងទាហានកុមារ។ កុមារទាំង នោះបានហ្វឹកហាត់ដោយមានរូបភាពប្រធានាធិបតី អូបាម៉ា ប្រធានាធិបតី ពូទីន និង ប្រធានាធិបតីបារំាងធ្វើជាផ្ទាំងស៊ីបសម្រាប់ បាញ់ប្រហារ។

ចាប់តាំងពីពេលបង្កើតរហូតមកទល់​ពេលនេះ ក្រុម IS បានប្រើប្រាស់កុ​មារធ្វើជាកម្លាំងជួរមុខនៅក្នុងការវាយប្រ​ហារទៅ លើទីតាំងផ្សេងៗ។

កន្លងមកក្រុមភេរវកម្មអ៊ិស្លាមIS បាន បង្ហាញឃ្លីបវីដេអូមួយដែលមាន ចំណង ជើងថា «បំណុលឈាមត្រូវសងដោយ ឈាម» និងរូបភាពទាហានកុមារកំព្រា ដែលពួកIS ហ្វឹកហាត់ពេលនេះបានស្រេកឃ្លានចង់ទៅសងសឹកជូនឪពុកម្តាយរបស់ខ្លួនដែលត្រូវទាហានលោកខាងលិចសម្លាប់ នៅក្នុងការវាយប្រហារតាមដែនអាកាស។

ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមIS ដែល មានទីតាំងនៅ Al Hayat បានផ្សាយឃ្លីបវីដេអូមួយគំរាមសងសឹកដល់ការទម្លាក់គ្រាប់ ពីលើដែនអាកាសសម្លាប់បក្សពួករបស់ខ្លួន ចំពោះកម្លាំងទាហានលោកខាងលិច។ នៅ ក្នុងរូបភាពនោះក៏បានបង្ហាញពីកុមារម្នាក់ កំពុង តែមើលរូបភាពប្រធានាធិបតី អូបាម៉ា ប្រធានាធិបតី ពូទីន ប្រធានាធិបតីបារាំងហ្វ្រងស័រហូលឡង់ និងប្រធានាធិបតីស៊ីរី លោក អាល់អាសាដ ដោយចាត់ទុកមេដឹកនាំទាំងនេះគឺជាសត្រូវដែលត្រូវកម្ចាត់។

ក្រុម IS បានបញ្ជាក់ថា ក្រុមទាហាន កុមារកំព្រាកំពុងតែធំធាត់ពីមួយថ្ងៃទៅ មួយថ្ងៃហើយពួកគេចង់សងសឹកជូនឪពុក ម្តាយរបស់គេដែលបានស្លាប់ក្រោមស្នាដៃលោកខាងលិច។ ការហ្វឹកហាត់កុមារកំព្រា នេះគឺដើម្បីឲ្យពួកគេក្លាយទៅជាអ្នកជំនាន់ក្រោយក្នុងការបន្តសង្គ្រាមប្រឆាំងលោក ខាងលិច និងសម្រេចគោលដៅនៅក្នុងការបង្កើតចក្រភពអ៊ិស្លាមគ្រប់គ្រងទៅតាម ច្បាប់បុរាណ។

នៅពេលនេះដែរដោយសារតែរងការ វាយប្រហារអត់ឈប់ឈរពីកម្លាំងទាហានលោកខាងលិច និងទាហានជនជាតិឃើដ របស់ស៊ីរីនិងអីុរ៉ាក់ក្រុមអ៊ិស្លាម IS ពិបាកក្នុង ការរកទីតាំងដើម្បីហ្វឹកហាត់កម្លាំងទាហាន ថ្មី។ ទាំងនោះហើយបានជាក្រុម IS បាន ទិញដីនៅតំបន់ដាច់ស្រយាលស្ថិតនៅក្នុងភូមិមួយនៃប្រទេសបូស្នៀជាប់ព្រំដែនHer zegovina ។ ទីតាំងនោះទុកសម្រាប់ហ្វឹកហាត់ក្រុមឧទ្ទាមក្នុងការវាយប្រហារនៅក្នុង តំបន់អឺរ៉ុបនិងអាមេរិក។

សារព័ត៌មាន Sunday Mirror បាន ផ្សាយថា មានខ្មាន់កាំភ្លើង១២នាក់ត្រូវបាន ហ្វឹកហាត់នៅក្នុងភូមិ Osve ក្រោយមកទៅកាន់ទីលានប្រយុទ្ធនៅក្មុងប្រទេសស៊ីរី។ខ្មាន់កាំភ្លើង៥នាក់ក្នុងចំណោមនោះបានស្លាប់ដោយសារតែការវាយប្រហារពីអាមេរិកនិងសម្ពន្ធមិត្ត។

សារព័ត៌មាន Sunday Mirror បានផ្សាយ ថា ភូមិខាងលើស្ថិតនៅលើកំពូលភ្នំហើយមិនត្រូវបានប្រព័ន្ធ GPS កំណត់បាននោះ ឡើយ។ នៅទីនោះគេអាចចូលទៅបាន តាមផ្លូវយ៉ាងលំបាកឡើងចុះជ្រោះភ្នំតូច ដែលម៉ូតូអាចចូលទៅបាន។

ទីតាំងនោះត្រូវបានក្រុមអ៊ិស្លាមបង្កើត រដ្ឋមកពីប្រទេសស៊ីរី អុីរ៉ាក់និងអាហ្វ្រិកខាងជើងជ្រើសរើសធ្វើជាទីតាំងហ្វឹកហាត់ក្រុមឧទ្ទាម។ មន្ត្រីសន្តិសុខនៅតំបន់អឺរ៉ុបបាន ឲ្យដឹងថា តំបន់ព្រំដែនរវាងប្រទេសបូស្នៀ នឹង Herzegovina ត្រូវបានក្រុមអ៊ិស្លាមប្រើ ប្រាស់ទុកសម្រាប់ធ្វើជាឈា្នន់វាយប្រហារទៅលើទីតាំងនានារបស់លោកខាងលិច។

កន្លងមកប្រធានាធិបតីអាមេរិកនៅក្នុងមន្ទីរប៉ង់តាហ្គោននិយាយពីដំណើរការ ប្រឆាំងក្រុមអ៊ិស្លាមបង្កើតរដ្ឋIS លោក អូបាម៉ា បានភ្លាត់សម្តីថា «កំពុងតែហ្វឹកហាត់ ក្រុមអ៊ិស្លាមបង្កើតរដ្ឋIS »។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានា ធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បាន ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter ពិភាក្សាពីសកម្ម ភាពប្រឆាំងក្រុមភេរវកម្មIS ដែលកំពុងតែគ្រប់គ្រងទឹកដីមួយផ្នែកធំនៅអីុរ៉ាក់ និង ស៊ីរី។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មានប្រធានាធិបតីអូបាម៉ាបញ្ជាក់ថា អាមេរិកបន្តហ្វឹកហ្វឺននិងជួយដល់កងកម្លាំងក្នុងស្រុកតស៊ូវាយប្រហារក្រុមIS នៅលើដីគោកដែលកន្លងមកមានភាពយឺតយ៉ាវ។ លោក អូបាម៉ា បញ្ជាក់ថា មិនអាចវាយ ប្រហារទៅលើក្រុម IS តែពីលើដែនអាកាស នោះឡើយការយកឈ្នះបានអាស្រ័យទៅលើទាហានក្នុងស្រុកដែលទទួលបានការហ្វឹកហាត់ពីកម្លាំងឯកទេសមកពីបរទេស។

លោក អូបាម៉ា បានបញ្ជាក់ដោយប្រើពាក្យកាត់មួយទៀតសំដៅទៅលើក្រុមISថា «Ramadi មានប្រៀបធ្វើឲ្យកម្លាំង ទាហានអីុរ៉ាក់ធ្លាក់ក្នុងសភាពចលាចល។ដូច្នេះជាមួយនឹងជំហានបន្ថែមដែលបានស្នើឡើងកាលពីខែមុនយើងបានបង្កើន សកម្មភាពហ្វឹកហាត់ដល់កម្លាំងទាហាន ISIL ក្នុងនោះមានទាំងក្រុមស្ម័គ្រចិត្តមកពីក្រុមសាន់នីនៅខេត្តអេនបាផង»។

សារព័ត៌មាន Sputnik របស់រុស្ស៊ីបាន ដកស្រង់សម្ដីអ្នកប្រវត្ដិវិទូអាមេរិកដែលបាន ចោទប្រកាន់ថាក្រុមអ៊ិស្លាមបង្កើតរដ្ឋIS ជាកម្លាំងទាហានដែលរដ្ឋាភិបាលអាមេរិក បានបង្កើតឡើងដោយសម្ងាត់ដើម្បីអុកឡុក បង្កអសន្ដិសុខនៅតំបន់មជ្ឈិមបូព៌ា។

អ្នកស្រាវជ្រាវប្រវត្ដិសាស្ដ្រអាមេរិកលោក Webster Tarpley បានបញ្ជាក់ថា មេដឹកនាំក្រុមIS លោកAbu Bakr al Bagh dadi ជាបុគ្គលដែលមានទំនាក់ទំនងជិត ស្និទ្ធបំផុតជាមួយសមាជិកព្រឹទ្ធសភាអាមេរិកលោកចន ម៉ាក់ខេន។

សាស្ដ្រាចារ្យWebster Tarpley ជាអ្នក ឯកទេសស្រាវជ្រាវពីប្រវត្ដិសាស្រ្តធ្លាប់បង្ក​ឱ្យមានវិវាទក្នុងជួររដ្ឋាភិបាលអាមេរិកក្រោយ ​​ពេលដែលលោកចេញផ្សាយសៀវភៅ​ស្រាវ ជ្រាវស្ដីពីការវាយប្រហារភេរវកម្ម១១ កញ្ញា។ ខ្លឹមសារនៅក្នុងសៀវភៅ១១ កញ្ញា បាន បញ្ជាក់ច្បាស់ថា ក្រុមភេរវកម្មនៅទូទាំង ពិភពលោកសុទ្ធសឹងតែបង្កើតឡើងដោយរដ្ឋាភិបាលអាមេរិកនិងទទួលបានការគាំទ្រ ពីអាមេរិកដោយសម្ងាត់។ នេះមិនមែន ជាលើកទីមួយឡើយដែលសាស្ដ្រាចារ្យ Webster Tarpley ចោទប្រកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនជាប់ពាក់ព័ន្ធដល់ការ បង្កើតក្រុមអ៊ិស្លាមបង្កើតរដ្ឋ ៕
ម៉ែវ សាធី

Syrian President Bashar al-Assad gestures during an exclusive interview with AFP in the capital Damascus on February 11, 2016.  / AFP / JOSEPH EID
obama_sotu_2016_ap_img

Part-DV-DV2196561-1-1-1