ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ កូរ៉េខាងជើងផលិតបរមាណូមិនមែនសម្រាប់វាយប្រហារអាមេរិកឡើយ

ក្រុមអ្នកវិភាគបានវាយតម្លៃថា មេដឹក នាំកូរ៉េខាងជើង គីម ជុងអ៊ុន មិនមាន បំណង ផលិតគ្រាប់បែកបរមាណូដើម្បី វាយប្រហារអាមេរិកនោះឡើយ គឺប្រើ ប្រាស់បរមាណូ ទាំងនោះ ដើម្បីឲ្យអាមេរិក អាម៉ាស់ និងមិនជ្រៀតជ្រែកចូលកិច្ចការ វិវាទរវាងកូរ៉េខាងជើងនឹងកូរ៉េខាងត្បូង។

ការប្រកាសសង្គ្រាមរវាងអាមេរិកនឹង កូរ៉េខាងជើង បានធ្វើឲ្យមនុស្សជាច្រើនមានក្តីបារម្ភយ៉ាងខ្លាំង ដោយភាពតានតឹងរវាង ប្រទេសទាំងពីរ អាចផ្ទុះសង្គ្រាមគ្រប់ពេល វេលា ។ លោកត្រាំបានព្រមាន កម្ទេចកូរ៉េខាងជើងចំណែកមេដឹកនាំគីម ជុងអ៊ុនក៏ បានព្រមានកម្ទេចកោះ Guam របស់ អាមេរិកផងដែរ។

តាមការបញ្ជាក់របស់មន្ត្រីអាមេរិក ការប្រកាសរបស់ប្រធានាធិបតីត្រាំគំរាមទៅលើកូរ៉េខាងជើង គឺជាសារមួយផ្ញើទៅកាន់ មេដឹកនាំ ទីក្រុងព្យុងយ៉ាងថា វាគ្រាប់គ្រាន់ហើយសម្រាប់កូរ៉េខាងជើង មិនត្រូវមានការគំរាមកំហែងណាមួយផ្សេងទៀតឡើយ។សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្តិ៍បានដកស្រង់ សម្តីលោក Michael Mdden អ្នកគ្រប់គ្រង គេហទំព័រ «north korea leadership watch» បញ្ជាក់ថា«ចំណុចដែលមេដឹក នាំគីម ជុងអ៊ុន ចង់បាន គឺបង្កើនឥទ្ធិពល មីស៊ីលនិងបរមាណូ ដើម្បីរក្សាអំណាចដឹកនាំតែប៉ុណ្ណោះ។

សង្គ្រាមគឺជារឿងគ្រប់គ្នាមិនចង់ឲ្យកើតឡើងនោះទេ ពិសេសគឺកូរ៉េខាងត្បូងដែលមានពលរដ្ឋ ដល់ទៅ២៥លាននាក់រស់នៅ ក្រោមកាណុងកាំភ្លើងរបស់កូរ៉េខាងជើង ដែលនឹងត្រូវកូរ៉េខាងជើងកម្ទេចបានគ្រប់ពេលវេលា ។ ក៏ប៉ុន្តែ កូរ៉េខាងជើង មិនអាច វាយប្រហារ នោះឡើយ ប្រសិនបើខ្លួនមិន រងការវាយប្រហារពីអាមេរិក និងកូរ៉េខាង ត្បូងមុនទេនោះ។

ក្រុមអ្នកវិភាគ បានលើកឡើងថា អាមេ រិកចាំបាច់ត្រូវតែ គំរាមកំហែងដល់កូរ៉េ ខាងជើង ដោយសារតែអាមេរិករងនូវភាព អាម៉ាស់ជាច្រើនលើកមកហើយ ដោយ សារតែការគំរាម របស់កូរ៉េខាងជើង និងការសាកល្បងកាំជ្រួចមីស៊ីលជាបន្តបន្ទាប់ បើទោះបីអាមេរិកបានដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងណាក្តី។

អាមេរិកជាប្រទេសមហាអំណាចយោធានៅលើពិភពលោក មិនដែលរងការគំរាមកំហែងពីប្រទេសណានោះឡើយ សូម្បីតែរុស្ស៊ីដែលមានកម្លាំងអាវុធ ប្រហាក់ ប្រហែលនឹងអាមេរិក ក៏មិនហ៊ានដែរ។ ចំណែកកូរ៉េខាងជើង ជាប្រទេសតូចមួយ ក្រោមការដឹកនាំរបស់មេដឹកនាំវ័យក្មេង បំផុតលើពិភពលោក បែរជាគំរាមអាមេរិក មិនខ្លាចសូម្បីតែបន្តិច។ ទាំងនោះហើយ ដែលធ្វើឲ្យមេដឹកនាំអាមេរិក មានចិត្តក្តៅ មិនអាចនៅស្ងៀមបានឡើយ ដោយត្រូវតែគំរាមវាយប្រហារទៅលើកូរ៉េខាងជើងវិញ។

ពាក់ព័ន្ធនឹងភាពតានតឹង រវាងអាមេរិក នឹងកូរ៉េខាងជើង ក៏ដូចជាការគំរាមកំហែង របស់កូរ៉េខាងជើង វាយប្រហារទៅលើទីតាំងរបស់អាមេរិកនៅលើកោះ Guam ។ អតីត ឧត្តមសេនីយ៍ របស់រុស្ស៊ីបាន បញ្ជាក់ថា កូរ៉េខាងជើង អាចនឹងវាយប្រហារ ទីតាំង យោធាអាមេរិក នៅក្នុងទឹកដី កូរ៉េខាងត្បូងច្រើនជាងវាយប្រហារទៅលើកោះ Guam។

ប្រទេសកូរ៉េខាងជើង អាចនឹងវាយ ប្រហារ ពេញលេញតែម្តង ទៅលើទីតាំង មូលដ្ឋាន យោធារបស់ សហរដ្ឋអាមេរិក នៅក្នុងបូរណភាពទឹកដីរបស់កូរ៉េខាងត្បូង ប្រសិនបើរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន នៅតែបន្ត ដាក់សម្ពាធមកលើខ្លួនរហូត ដល់ផ្លូវទាល់ច្រកនោះ។ នេះបើយោងតាម ការលើកឡើង របស់ឧត្តមសេនីយ៍ចូល និវត្តន៍មួយរូប របស់រុស្ស៊ី ប្រាប់សារព័ត៌មាន RT។

NKD-36x6_outline

យោងតាមសារព័ត៌មាន RT ចេញ ផ្សាយនៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ ២០១៧ បានឲ្យដឹងដោយ ផ្អែកតាមការ លើកឡើងរបស់លោក Pavel Zolotarev ដែលជាឧត្តមសេនីយ៍ចូលនិវត្តន៍របស់រុស្ស៊ីថា «ការវាយប្រហារ របស់អាម៉េរិក ប្រឆាំង នឹងប្រទេសកូរ៉េខាងជើង អាចជាការប្រឆាំងនឹងតក្កវិជ្ជាទូទៅ នៅពេលដែលប្រទេស ​មួយគ្រប់គ្រងដោយការឃោសនាចំណែកសហរដ្ឋអាមេរិកកំពុងឆ្លងកាត់រយៈពេលបែបនេះ លើការសម្រេចចិត្តនយោបាយហួសពីហេតុផលពិត ហើយយើងអាចមានផលវិបាកដែលមើលមិនឃើញមុននេះ។

សូមជម្រាបផងដែរថា កាលពីថ្ងៃពុធ ទី៩ ខែសីហាកន្លងទៅ ប្រធានាធិបតីសហ រដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសន្យា ថា នឹងនាំមកនូវភ្លើងកំហឹងពុះកញ្ជ្រោលដែលពិភពលោកមិនដែលបានជួប ចំពោះ កូរ៉េខាងជើង ប្រសិនបើប្រទេសកុម្មុយនីស្តមួយនេះ មិនព្រមបញ្ឈប់ការសាកល្បង និងការអភិវឌ្ឍមីស៊ីល និងនុយក្លេអ៊ែររបស់ ខ្លួននោះទេ។ នៅថ្ងៃបន្ទាប់មកទៀត ទោះបីជាមានការព្រមានយ៉ាងខ្លាំងក្លា ដែលមិន ធ្លាប់មានពីមុនមក ចំពោះប្រទេសកូរ៉េ ខាង ជើង ក៏ដោយ ក៏នេះប្រហែលជាមិនទាន់ គ្រប់គ្រាន់នៅឡើយទេ។

លោក Zolotarev បានបន្តថា ការបង្កើនសម្ពាធរបស់រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន នេះ ប្រហែលជានឹងបង្ខំឲ្យកូរ៉េខាងជើងកាន់តែអះអាងពីវិធានការសងសឹករបស់ខ្លួន វិញថែមទៀត ជាមួយនឹងប្រទេសកូរ៉េខាង ត្បូង ដែលនឹងប្រែក្លាយប្រទេសនេះជា ចំណាប់ខ្មាំងនៅក្នុងស្ថានការណ៍នេះ។

លោក Zolotarev ដែលជាអនុប្រធាននៃវិទ្យាស្ថានសិក្សាអាមេរិក និងកាណាដា នៅបណ្ឌិត្យសភាវិទ្យាសាស្រ្ត រុស្ស៊ីបាន និយាយថា “ការវាយប្រហារអាចត្រូវបាន ធ្វើឡើង ដោយសំដៅទៅលើទីតាំង របស់ សហរដ្ឋអាមេរិក នៅកូរ៉េខាងត្បូង ឬដែនដីកូរ៉េខាងត្បូងផ្ទាល់តែម្តង” ។លោកបាន បន្ថែមថា “យើងមិនគួរភ្លេចថា រដ្ឋធានី សេអ៊ូលរបស់កូរ៉េខាងត្បូង គឺស្ថិតនៅពី មុខនៃកាណុងកាំភ្លើង ធំរបស់កូរ៉េខាង​ជើង” ។

សូមជម្រាបទៀតថា បើតាមការអះអាង របស់កូរ៉េខាងជើង គឺនៅចំពោះមុខសង្រ្គាម ពាក្យ សម្តីរវាងទីក្រុងព្យុងយ៉ាង និងទីក្រុង វ៉ាស៊ីនតោន យោធាកូរ៉េខាងជើង កាលពី ថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ខ្លួនកំពុង គ្រោងធ្វើការ បាញ់មីស៊ីលផ្លោងរយៈ ចម្ងាយមធ្យម ទៅក្បែរៗកោះហ្គាម (Guam) ដែលជាទីតាំងយុទ្ធសាស្រ្តដ៏ សំខាន់ នៃមូលដ្ឋានទ័ពជើងទឹក និងជើង អាកាស របស់សហរដ្ឋអាមេរិក នៅពាក់ កណ្តាលខែសីហានេះ ដោយរង់ចាំតែការ បញ្ជាឲ្យបាញ់ពីលោក គីម ជុងអ៊ុន ប៉ុណ្ណោះ ដើម្បីវាយប្រហារតែម្តង ៕ ម៉ែវ សាធី