ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

វិភាគអន្តរជាតិ៖ ទួរគីព្រមានពីសោកនាដកម្មកើតឡើង ប្រសិនបើកម្លាំងទាហានស៊ីរីជួយដល់ក្រុមទាហានឃើដ

សារព័ត៌មាន Sputnik បានផ្សាយថា ឧបនាយករដ្ឋមន្ត្រីទួរគី លោក Bekir Bozdag បានធ្វើការវិភាគទៅលើការចូល ​រួមពីកម្លាំងទាហានរដ្ឋាភិបាលស៊ីរី នៅក្នុង តំបន់ Afrin ដែលជាទីតាំងរបស់ក្រុមទាហានជនជាតិឃើដឈរជើង គឺជារឿង សោកនាដកម្ម ។

នៅក្នុងសន្និសីទកាសែតលោក Boz dag បានប្រកាសថា«ការដែលកម្លាំង ទាហានជនជាតិឃើដនិងទាហានរដ្ឋាភិ បាលស៊ីរីបានព្រមព្រៀងគ្នាបញ្ជូនកម្លាំងទាហានស៊ីរី ទៅកាន់តំបន់ Afrin នៅថ្ងៃ ទី២០ ខែកុម្ភៈនោះ នៅពេលនេះយើង កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ លើស្ថានភាព ប្រែប្រួលនៅតំបន់ Afrin ។ នៅពេលនេះមិនទាន់ឃើញកម្លាំងទាហាន ស៊ីរីបង្ហាញវត្តមាននៅតំបន់នោះនៅឡើយ»។

ឧបនាយករដ្ឋមន្ត្រីទួរគី បានបញ្ជាក់ ទៀតថា ប្រសិនបើកម្លាំងទាហានស៊ីរី ចូលដល់តំបន់Afrin ដើម្បីជួយដល់ជន ជាតិឃើដនោះ គឺជាគ្រោះថ្នាក់ដ៏ធំ អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់អនាគតរបស់ស៊ីរី។

លោក Bekir Bozdag បានបញ្ជាក់ ទៀតថា ប្រធានាធិបតីរុស្ស៊ីលោកពូទីន និងប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan កំពុងតែពិភាក្សាគ្នា អំពីស្ថានភាពនៅតំបន់ Afrin កាលពីថ្ងៃ ទី១៩ ខែកុម្ភៈ។ ជាមួយគ្នានេះ រុស្ស៊ីមិន មានការផ្លាស់ប្តូរ គោលជំហរ ពីសកម្មភាពយោធារបស់ទួរគីនៅក្នុងប្រទេសស៊ីរីនោះឡើយ ។

ការប្រកាសរបស់លោក Bekir Bozdag កើតឡើងក្រោយពេល បណ្តាញទូរទស្សន៍ ស៊ីរីបានផ្សាយថា កម្លាំងទាហានរដ្ឋាភិ បាលស៊ីរីបានចូលទៅកាន់តំបន់ Afrin ។ ប៉ុន្តែកម្លាំងទាហានក្រុមជនជាតិឃើដ បាន បញ្ជាក់ថាព័ត៌មានខាងលើ គឺជារឿងមិន ពិត។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនឹងស៊ីរីនោះដែរ រដ្ឋមន្ត្រីការ បរទេសរុស្ស៊ី លោក Sergei Lavrov នៅ ថ្ងៃទី១៩ ខែកុម្ភៈ បានអំពាវនាវឱ្យសហរដ្ឋអាមេរិកកុំលេងជាមួយ ភ្លើងនៅក្នុង ប្រទេសស៊ីរី ហើយលោកក៏បានសង្កត់ធ្ងន់ដែរថាបូរណភាពទឹកដី និងដែនអធិប តេយ្យភាពស៊ីរី គួរតែត្រូវបានការពារ។

លោក Sergei Lavrov បានសម្ដែងក្ដីព្រួយបារម្ភចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិកនៅស៊ីរី ប៉ុន្តែលោកក៏ឆ្លៀតចោទ ប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាកំពុងប្រើប្រាស់ក្រុមអ្នកប្រយុទ្ធឃើដដើម្បីបំផ្លាញបូរណភាពទឹកដីស៊ីរី។ ការព្រួយបារម្ភបែប នេះ បានកើតឡើងនៅពេលដែលយើងបាន ដឹងពីផែនការរបស់សហរដ្ឋអាមេរិក ជា ពិសេសនៅតំបន់ភាគខាងកើតនៃទន្លេ Euphrates ដែលជាទឹកដីមួយដ៏ធំនៅ ចន្លោះរវាងទន្លេមួយនេះ នឹងព្រំដែនរវាង ស៊ីរី អុីរ៉ាក់ និងទួរគី»។ នេះជាការលើកឡើង របស់ប្រមុខការបរទេសរុស្ស៊ី។

គួរបញ្ជាក់ថា លោក Sergei Lavrov ក៏បានជំរុញផងដែរឱ្យសហរដ្ឋអាមេរិកកុំ លេងជាមួយភ្លើងនៅក្នុងប្រទេសស៊ីរី ព្រម ទាំងត្រូវប្រុងប្រយ័ត្នចំពោះជំហានដើរ របស់ខ្លួន ដោយមិនត្រូវគិតគូរពីស្ថានភាពនយោបាយបច្ចុប្បន្ននេះ ក៏ប៉ុន្តែត្រូវគិតគូរពីផលប្រយោជន៍យូរអង្វែងនៃប្រជាជន ស៊ីរី។

ចំណែកភាគីអាមេរិកវិញក៏បានចោទប្រកាន់ភាគីរុស្ស៊ីថា បានបញ្ជូនទាហានស៊ីឈ្នួលទៅជួយរដ្ឋាភិបាលស៊ីរីដើម្បីការពារនិងដណ្តើមទីតាំង សម្បូរប្រេងពីគូសត្រូវ។ មានទាហានស៊ីឈ្នួលរុស្ស៊ី ជួយប្រយុទ្ធនៅ ក្នុងសមរភូមិស៊ីរី នឹងធ្វើរដ្ឋាភិបាលរុស្ស៊ី រួចផុតពីការចោទប្រកាន់នានា ដែលថា រុស្ស៊ី មានជាប់ពាក់ព័ន្ធ នឹងការវាយប្រហារ​ណាមួយ ទៅលើក្រុមប្រយុទ្ធក្នុងទឹកដីស៊ីរី ដែលមិនមែនជាក្រុមជីហាដអង្គការរដ្ឋ អ៊ិស្លាម។

ខុសពីកងទ័ពរុស្ស៊ី ដែលមានតួនាទី ជួយការពាររបបស៊ីរី ទាហានស៊ីឈ្នួល រុស្ស៊ី មានវត្តមាននៅស៊ីរី ដើម្បីការពារផល ប្រយោជន៍ ទីតាំងសំបូរប្រេង ដែលក្រុម ហ៊ុនរុស្ស៊ី នឹងបានទទួលចំណែកនៅពេល រដ្ឋាភិបាលស៊ីរី វាយដណ្តើមយកពីពួក ប្រឆាំងស៊ីរីបាន។

វត្តមានរបស់ទាហានស៊ីឈ្នួលរុស្ស៊ី គឺជាផលប្រយោជន៍សេដ្ឋកិច្ច ជាឆ្នាំងបាយ របស់មហាសេដ្ឋីរុស្ស៊ី ដែលជាមនុស្សស្និទ្ធ របស់លោកប្រធានាធិបតីពូទីន។ ជាក់ស្តែង នៅឆ្នាំ ២០១៦ មហាសេដ្ឋី Evgueni Prigojine ដែលជាម្ចាស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានបង្កើតក្រុមហ៊ុន ថ្មីមួយទៀត ឈ្មោះ Evro Polis ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលស៊ីរី ក្នុងការការពារ គ្រប់គ្រងតំបន់ប្រេងនៅ ស៊ីរី។ តាមកិច្ចព្រមព្រៀងនោះ រដ្ឋាភិបាលស៊ីរីយល់ព្រមចែក២៥ភាគរយនៃប្រាក់ ចំណូលបានមកពីប្រេងទៅឲ្យក្រុមហ៊ុន របស់មហាសេដ្ឋីរុស្ស៊ី។

ការរើសទាហានស៊ីឈ្នួលជារឿងខុសច្បាប់ នៅរុស្ស៊ី ប៉ុន្តែ ក្រុមហ៊ុនឯកជន Wagnerអាចរើសទាហាន ឲ្យទៅចូល រួមប្រយុទ្ធ ជួយកងទ័ពរដ្ឋាភិបាលស៊ីរី បាន ដោយគ្មានបញ្ហា។ តាមវេបសាយ ព័ត៌មាន ឯករាជ្យ រុស្ស៊ី Fontanka.ru ក្រុមហ៊ុន Wagner ស្ថិតនៅក្រោមការគ្រប់គ្រងរបស់Dmitri Outkine អតីតមន្រ្តីស៊ើបការណ៍ សម្ងាត់រុស្ស៊ី ដែលទើបបានទទួលមេដាយវីរជនពីលោកពូទីន នៅក្នុងការប្រយុទ្ធនៅ ស៊ីរី នាឆ្នាំ ២០១៦។ ក្រុមហ៊ុនWagner មានកន្លែងហ្វឹកហាត់ នៅមូលដ្ឋានទ័ព អាកាសរុស្ស៊ី និងបានចូលរួមប្រយុទ្ធសហការជាមួយកងទ័ពរុស្ស៊ី នៅស៊ីរី ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការទ័ពនៅស៊ីរី នាឆ្នាំ ២០១៥។ ក្រុមហ៊ុន Wagner ដែលបាន បញ្ជូនទាហានស៊ីឈ្នួល ប្រមាណ៦០០ នាក់ទៅស៊ីរី បានទទួលការឧបត្ថម្ភហិរញ្ញ វត្ថុពីមហាសេដ្ឋី រុស្ស៊ី លោក Evgueni Prigojine ម្ចាស់ភោជនីយដ្ឋានធំៗ ដែលជាមនុស្សស្និទ្ធនឹងលោកប្រធានាធិបតី ពូទីន។

រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Jim Mattis បានសន្យា ថា នឹងបើកការស៊ើប អង្កេតទៅលើការវាយប្រហារមួយទៅលើទីតាំងរបស់ឧទ្ទាមស៊ីរី ដែលមានជាប់ពាក់ព័ន្ធពលរដ្ឋរុស្ស៊ី។ ហេតុការណ៍នេះបានកើតឡើងនៅពេលយន្តហោះចម្បាំងអាមេរិកបានបាញ់ប្រហារក្រុមទាហានគាំទ្ររដ្ឋាភិបាលស៊ីរី ដែលអាមេរិកបានចោទថា បាន វាយប្រហារមុន ទៅលើទីស្នាក់ការរបស់ ក្រុមឧទ្ទាមស៊ីរី ដែលគាំទ្រដោយអាមេរិក។ នៅថ្ងៃពុធ អ្នកនាំពាក្យរបស់ក្រសួងការ បរទេសរុស្ស៊ី និយាយថា ពលរដ្ឋរុស្ស៊ី ៥នាក់ បានស្លាប់ដោយសារការវាយប្រហាររបស់យន្តហោះអាមេរិកាំង ប៉ុន្តែពួកគេមិនមែនជាទាហានរុស្ស៊ីនោះទេ។

ក្រសួងការពារជាតិអាមេរិកធ្លាប់បានលើកឡើងថា មានទាហានគាំទ្ររដ្ឋាភិ បាលស៊ីរី យ៉ាងតិច១០០នាក់បានស្លាប់ ដោយសារការវាយប្រហាររបស់យន្តហោះចម្បាំងអាមេរិក។ ប៉ុន្តែ អាមេរិកមិនបញ្ជាក់ពីអត្តសញ្ញាណរបស់ទាហានដែលគាំទ្រ រដ្ឋាភិបាលស៊ីរីនោះទេ៕ ម៉ែវ សាធី