ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ បម្រែបម្រួលអាកាសធាតុសាហាវជាងបរមាណូ ព្រោះបានសម្លាប់មនុស្សជាច្រើនលើពិភពលោក

តាមក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា បរមាណូ អាចសម្លាប់មនុស្សជាច្រើន ក្នុងរយៈពេលខ្លី ប៉ុន្តែបម្រែបម្រួលអាកាស ធាតុ គឺសាហាវជាងបរមាណូទៅទៀត គឺអាចសម្លាប់មនុស្សរហូតដល់ជាង១០០ លាននាក់នៅឆ្នាំ២០៣០។

មតិជាច្រើនបានរិះគន់អាមេរិក ដែលបានខិតខំកម្ចាត់បរមាណូនៅលើភពផែនដីដូចជាកូរ៉េខាងជើង ដោយមិនគិតពី បរមាណូរយៈពេលវែងនោះឡើយ គឺអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងទី ក្រុងប៉ារីសស្តីពីអាកាសធាតុ។ ទាំងនោះជាការដើរផ្ទុយពីប្រទេសមហាអំណាច។

ប្រសិនបើពិភពលោកបរាជ័យនៅក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ពលរដ្ឋជាង១០០លាននាក់អាចនឹងស្លាប់ ហើយសេដ្ឋកិច្ចពិភពលោកនឹងថយចុះ ៣,២ភាគរយនៅក្នុងឆ្នាំ២០៣០។

នៅក្នុងរបាយការណ៍របស់អង្គការ មនុស្សធម៌ DARA បានឲ្យដឹងថា កម្តៅ មធ្យមនៅលើផែនដីបានកើនឡើង ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់មនុស្សជាតិ ដូចជាផ្ទាំងទឹកកករលាយ បង្កឲ្យទឹកសមុទ្រកើនឡើងក្លាយជាទឹកជំនន់ និងគ្រោះរាំងស្ងួតកើតឡើងនៅគ្រប់ទិសទី គំរាមកំហែងដល់ជីវិតរស់នៅលើភពផែនដីរបស់មនុស្ស។

តាមរបាយការណ៍របស់ DARA បញ្ជាក់ ថា មានមនុស្សយ៉ាងតិច៥លាននាក់នៅលើពិភពលោកបានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែការបំពុលបរិយាកាស គ្រោះ អត់ឃ្លាន ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ។ ចំនួនអ្នកស្លាប់នឹងកើនឡើងដល់ ៦លាននាក់ជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០៣០។

ជាង៩០ភាគរយ អ្នកស្លាប់ស្ថិតនៅ ប្រទេសកំពុងតែអភិវឌ្ឍន៍។ ចាប់ពីពេល នេះរហូតដល់ឆ្នាំ២០៣០ នឹងមានអ្នក ស្លាប់កាន់តែកើនឡើង ។ ប្រទេសចំនួន ១៨៤ លើពិភពលោកនឹងរងផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុចាប់ ពីឆ្នាំ២០១០ដល់ឆ្នាំ២០៣០។

ពាក់ព័ន្ធនឹងសកម្មភាពខាងលើ ទស្សនា វដ្តីឈ្មោះ The lancet ផ្សាយថា តាម របាយការណ៍ អ្នកស្លាប់ដោយសារ ផ្សែង ពុល និងទឹកមានជាតិពុល មានចំនួនច្រើនជាងចំនួនអ្នកដែលស្លាប់ដោយសារតែជំងឺអេដស៍ របេង និងគ្រុនចាញ់ដល់ទៅ បី ដង។

ខ្យល់បំពុលបរិយាកាស និងសារធាតុ ពុលក្នុងទឹកបានសម្លាប់មនុស្ស៩លាននាក់ នៅលើពិភពលោក។ អាចនិយាយបានថា មនុស្សម្នាក់ ក្នុងចំណោម៦នាក់ ដែល ស្លាប់នៅក្នុងពិភពលោក គឺស្លាប់ដោយសារការបំពុលនៅក្នុងបរិយាកាស និងក្នុងទឹក។

របាយការណ៍ចេញផ្សាយនៅថ្ងៃនេះ គឺជាលទ្ធផលនៃការស្រាវជ្រាវរយៈពេល២ឆ្នាំ របស់គណៈកម្មការអង់គ្លេសមួយ ដែលបានសហការជាមួយ អង្គការខាង សុខភាព និងបរិស្ថាន រួមជាមួយនឹងអ្នក ជំនាញប្រមាណ៤០នាក់ នៅក្នុងពិភព លោក។

ក្រោមចំណងជើងថា ការបំពុលសុខ ភាពនិងផែនដី របាយការណ៍នេះត្រូវបាន ចេញផ្សាយ ដោយទស្សនាវដ្តីសុខភាពដ៏ល្បីឈ្មោះមួយរបស់អង់គ្លេស ឈ្មោះ The Lancet។ របាយការណ៍នេះ ផ្តោតសំខាន់ ទៅលើការបំពុលបរិយាកាស និងទឹកដែលជាដើមហេតុធ្វើឲ្យមនុស្ស៩លាននាក់ នៅពីពិភពលោកស្លាប់ នៅឆ្នាំ ២០១៥។ ចំនួនមនុស្សស្លាប់ដោយសារការបំពុល បរិយាកាស និងទឹក ស្មើនឹងបីដងនៃចំនួនមនុស្សដែលស្លាប់ដោយសារជំងឺអេដស៍ គ្រុនចាញ់ និងរបេងទៅទៀត។ មានន័យ ថា ចំនួនមនុស្សដែលស្លាប់ដោយសារជំងឺអេដស៍ របេង និងគ្រុនចាញ់ បូកចូលគ្នាក៏នៅតែតិចជាងចំនួនមនុស្សដែលស្លាប់ ដោយសារខ្យល់បំពុលបរិយាកាស និងទឹក ដែរ។

NKD-36x6_outline

ជារួមខ្យល់បំពុលបរិយាកាស ទាំងក្នុង និងនៅក្រៅផ្ទះ បានសម្លាប់មនុស្សច្រើន ជាងគេ គឺដល់ទៅ៦លាន ៥សែននាក់ នៅក្នុងពិភពលោក នាឆ្នាំ២០១៥។ ទឹក ដែលមានសារធាតុពុល ទឹកមានមីក្រុប ដែលអាចបង្កឲ្យមានជំងឺរលាកបំពង់រំលាយអាហារ បានសម្លាប់មនុស្ស១លាន ៨សែន នាក់។ ចំណែកមនុស្ស៨សែននាក់ផ្សេងទៀតស្លាប់ ដោយសារការបំពុលទាក់ទង នឹងសារធាតុគីមី និងជាតិពុលនៅកន្លែង ធ្វើការ ដូចជានៅក្នុងអណ្តូងរ៉ែ ជាដើម។

ផ្សែងបំពុលបរិយាកាស ដែលជាដើមហេតុបង្កឲ្យមានជំងឺមិនឆ្លង ដូចជាជំងឺគាំង បេះដូង មហារីកសួត គ្រោះថ្នាក់ដាច់សរស ៃឈាម ឬជំងឺរលាកទងសួតរាំុរ៉ៃ ដែលបាន សម្លាប់មនុស្ស៦លាន ៥សែននាក់។

នៅក្នុងផ្សែងពុលបរិយាកាស ដូចជា ឧស្ម័នអូហ្សូន ឬឧស្ម័នកាបូនិក គឺមាន សំបូរទៅដោយសារសារធាតុល្អិតឆ្មារ ដែលមានទំហំតូចជាងសរសៃសក់ដល់ ទៅ១០ដង ឬមានទំហំប៉ុនបាក់តេរី ដែល គេមិនអាចមើលឃើញនឹងភ្នែក។ សារធាតុ ល្អិតឆ្មារនេះ មាននៅក្នុងឧស្ម័នពុល ដូចជាផ្សែងរថយន្ត ផ្សែងចេញពីរោងចក្រ ឧស្សាហកម្ម ដែលដុតធ្យូងថ្ម។ សូម្បីផ្សែងអុសដែលដុតចេញពីចង្រ្កានបាយ ឬចង្រ្កានសម្រាប់កម្ដៅនៅក្នុងប្រទេសមានអាកាសធាតុត្រជាក់ខ្លាំង ក៏មាន សារធាតុល្អិតឆ្មារ ដែលអាចចូលទៅបំផ្លាញសួត និងធ្វើឲ្យ មនុស្សស្លាប់ដោយសាររោគគាំងបេះដូងបានដែរ។

ការបំពុលបរិយាកាស មាននៅសឹង គ្រប់ប្រទេស មិនថា នៅក្នុងប្រទេសដែល កំពុងអភិវឌ្ឍន៍ ឬប្រទេសអភិវឌ្ឍន៍នោះ ទេ។ ប៉ុន្តែ អ្វីដែលសោកស្តាយ គឺថា មានតែប្រទេសដែលកំពុងអភិវឌ្ឍន៍ទេដែលត្រូវខាតបង់ រងគ្រោះខ្លាំងជាងគេ។ អ្នកសរ សេររបាយការណ៍របស់គណៈកម្មការ The Lancet បានលើកឡើងពីបរិស្ថាន អយុត្តិ ធម៌ព្រោះថា ៩២ភាគរយនៃចំនួន មនុស្ស ដែលស្លាប់ ដោយសារតែផ្សែងពុល ទឹកមាន ជាតិពុល គឺជាអ្នករស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។ ឧទាហរណ៍ ពាក់កណ្តាលទៅហើយ នៃមនុស្សដែល ស្លាប់មុនអាយុនៅឆ្នាំ ២០១៥ ដោយសារ ខ្យល់ពុល និងទឹកពុល គឺជាប្រជាជន រស់នៅប្រទេសឥណ្ឌា និងចិន។ ឥណ្ឌា និងចិន ស្ថិតនៅជួរមុខជាមួយប្រទេស កេនយ៉ា ប៉ាគីស្ថាន និងម៉ាដាហ្គាស្កា ដែល នៅទីនោះ មនុស្សម្នាក់ ក្នុងចំណោម៤នាក់ ដែលស្លាប់ នៅឆ្នាំ ២០១៥ គឺស្លាប់ដោយ សារតែផ្សែងពុល ទឹកពុល ឬសារធាតុគីមី នោះឯង។

អ្នកដែលស្លាប់មុនអាយុទាំងនោះ ភាគច្រើនគឺក្រុមមនុស្សក្រីក្រ តោកយ៉ាក ដែល រស់នៅ ឆ្ងាយដាច់ពីគេឯង។ គេបាន លើក យកករណីរបស់ជនរងគ្រោះ ដែលធ្លាប់រស់នៅក្បែរចំណតរថយន្តក្រុង ក្នុង ទីក្រុងញូវយ៉ក។ នៅទីនោះ ពួកគេស្រូប យកផ្សែងពុល ចេញពីម៉ាស៊ីនរថយន្តក្រុងពេញៗសួតជារៀងរាល់ថ្ងៃ៕ ម៉ែវ សាធី