ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ផ្តល់អាវុធឲ្យប្រទសេអ៊ុយក្រែនគឺជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនអាវុធឡោមព័ទ្ធរុស្ស៊ី

សារព័ត៌មាន Wall Street Journal បានដកស្រង់សម្តីមន្ត្រីយោធា និងការ បរទេស អាមេរិកឲ្យដឹងថា អាមេរិក បាន ផ្តល់អាវុធសម្រាប់ការពារដល់អ៊ុយក្រែនដើម្បីទប់ទល់ នឹងស្ថានភាពហិង្សានៅភាគខាងកើតប្រទេសនេះ។

ការផ្ទល់លើកនេះ ជាប្រភេទអាវុធ ទំនើបៗជាងពេលមុន ដើម្បីទប់ទល់នឹង សកម្មភាពគំរាមកំហែងពីរុស្ស៊ី។ប្រភពព័ត៌មានពីមន្ត្រីការពារជាតិ និងការបរទេស អាមេរិកបានឲ្យដឹងទៀតថាក្នុងចំណោមអាវុធការពារ ដែលអាមេរិកគ្រោងបញ្ជូនទៅឲ្យអ៊ុយក្រេននោះ មានមីស៊ីលប្រឆាំង រថក្រោះ និង អាវុធទំនើបៗជាច្រើនផ្សេង ទៀត។

ការផ្តល់អាវុធខាងលើ ត្រូវបានទម្លាយឲ្យដឹងដោយតំណាងពិសេសរបស់អ៊ុយក្រែន ប្រចាំនៅអាមេរិកគឺលោក Kurt Volker ។ តាមការបញ្ជាក់របស់លោក ការ ផ្តល់ជំនួយអាវុធនេះ អាចធ្វើឲ្យរុស្ស៊ីផ្លាស់ប្តូរវិធីសាស្ត្រ ឈប់ចូលកៀកតំបន់មានវិវាទរបស់អ៊ុយក្រែន។ សកម្មភាពខាងលើ មិនមែនជាការឌឺដងនោះឡើយ។លោក Kurt Volker បានបញ្ជាក់ថា អាវុធការពារ អាចជួយឲ្យអ៊ុយក្រែន ការពារបានយ៉ាងល្អ ក្នុងនោះអាចកម្ទេចរថក្រោះរបស់សត្រូវ។

ចាប់តាំងពីឡើងកាន់អំណាចមក ប្រធា នាធិបតី ដូណាល់ ត្រាំ មិនសូវបង្ហាញពី គោលជំហររបស់ខ្លួនលើបញ្ហាអ៊ុយក្រែន ដូចអតីតប្រធានាធិបតីអាមេរិកនោះឡើយ។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ កាលពីដើមខែកក្កដា លោកត្រាំ បានអំពាវនាវដល់រដ្ឋាភិបាលទីក្រុងមូស្គូឲ្យ បញ្ចប់ សកម្មភាពបង្កអសន្តិសុខដល់ប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិក ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតី អ៊ុយក្រែន លោក Petro Poroshenkoដែរ ដោយលោកត្រាំបញ្ជាក់ថា «យើងជាប់ពាក់ព័ន្ធជាច្រើនដល់វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន » ការលើកឡើងរបស់ លោកត្រាំ បានបញ្ចាក់យ៉ាងច្បាស់ថា អាមេរិកពិតជាមិនបោះបង់អ៊ុយក្រែនចោលនោះឡើយ។

ការសម្រេចផ្តល់ជំនួយអាវុធដល់ប្រទេសអ៊ុយក្រែន របស់ប្រធានាធិបតីត្រាំ បាន បង្ហាញយ៉ាងច្បាស់ថា លោកត្រាំបានផ្លាស់ប្តូរគោលជំហរទៅលើអ៊ុយក្រេន ហើយធ្វើឲ្យទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ីកាន់តែពិបាកក្នុងការផ្សះផ្សា។

សកម្មភាពខាងលើរបស់អាមេរិកកើត ឡើង ក្រោយពេលដែលអាមេរិកបាន សម្រេចដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេស រុស្ស៊ី ពាក់ព័ន្ធនឹងវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បើទោះបីមិនចង់ក៏ត្រូវតែចុះហត្ថលេខាដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីដែរ ក្រោយពេលពេលដែលរដ្ឋសភា និងព្រឹទ្ធ សភាអាមេរិកបានអនុម័តដាក់ទណ្ឌកម្ម ទៅលើរុស្ស៊ីពាក់ព័ន្ធនឹងការបោះឆ្នោត អាមេរិកនៅឆ្នាំ២០១៦។

កាលពីថ្ងៃទី២៤ខែកក្កដាសភាអាមេរិក បានបោះឆ្នោតអនុម័តដាក់ទណ្ឌកម្មថ្មីទៅលើ រុស្ស៊ី អីុរ៉ង់ និងកូរ៉េខាងជើង បន្ថែម ហើយនៅពេលនេះសេតវិមានក៏បាន ឯក ភាពទៅលើ ការសម្រេចនោះដែរ។ ហេតុ ការណ៍ទាំងនោះកើតឡើង នៅក្នុង ពេល ដែលលោកត្រាំនិង លោកពូទីនមានទំនាក់ទំនងល្អជាមួយគ្នា។

នៅពេលនេះដែរអ្នកនាំពាក្យ សេត វិមាន លោក Sarah Sanders បានថ្លែងកាល ពីថ្ងៃអាទិត្យថា សេតវិមាន “គាំទ្រ” ទៅលើ ច្បាប់ដែលតាក់តែងនៅក្នុងសមាជ ដើម្បី ធ្វើការដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ី កូរ៉េខាងជើង និងប្រទេសអុីរ៉ង់ ។

NKD-36x6_outline

លោក Sanders បានធ្វើការកត់សម្គាល់ យ៉ាងដូច្នេះមួយថ្ងៃ បន្ទាប់ពីក្រុមសភានៅ សេតវិមាន និងព្រឹទ្ធសភា បានប្រកាសលើ កិច្ចព្រមព្រៀងមួយ នៅក្នុងការចរចាដើម្បី អនុម័តច្បាប់មួយ ដែលមានបំណងសំខាន់ ពីការរារាំងពី សំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលចង់លុបបំបាត់ ជាឯកតោភាគីចំពោះការដាក់ទណ្ឌកម្មលើរុស្ស៊ីនោះ ។

ការធ្វើវិសោធនកម្មថ្មីនេះ អំពាវនាវឲ្យមានការដាក់ទណ្ឌកម្មថ្មីទៅលើប្រទេស រុស្ស៊ី នៅក្នុងការជាប់សង្ស័យពីការចូល ជ្រៀតជ្រែកនៅក្នុងអំឡុងពេលបោះឆ្នោត ជ្រើសរើស ប្រធានាធិបតី សហរដ្ឋអាមេរិក ឆ្នាំ២០១៦ និងរាប់បញ្ចូលទាំងទណ្ឌកម្ម ដោយបាន អនុម័តដោយសភា នៅក្នុងខែ ឧសភា ដើម្បីដាក់ទោសដល់ ប្រទេសកូរ៉េ ខាងជើង ដែលមានសកម្មភាពក្នុងការបាញ់មីស៊ីល និងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។

សម្រាប់ច្បាប់ថ្មីនេះ ត្រូវបានបោះឆ្នោត ដើម្បីអនុម័តចុងក្រោយ នៅថ្ងៃអង្គារទី២៥ ខែកក្កដា។ ក្រោយពីអនុម័តរួចរាល់ ព្រឹទ្ធ សភានឹងធ្វើការបោះឆ្នោតមួយផ្សេងទៀត មុនពេលបញ្ជូន ទៅដល់ នីតិប្បញ្ញត្តិដើម្បី ឲ្យមានការចុះហត្ថលេខា ពីប្រធានាធិបតី ។

ប្រធានាធិបតីរុស្ស៊ី គឺលោក វ្លាឌីមៀរ ពូទីន កាលពីថ្ងៃទី៣១ ខែកក្កដា បាន ប្រកាសថា បុគ្គលិកបេសកកម្មការទូត របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេស រុស្ស៊ី ត្រូវតែកាត់ចេញចំនួន ៧៥៥នាក់ ដែលនេះជាការឆ្លើយតប ទៅនឹងទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក និងវាហាក់ដូចជា សាំងចាក់លើភ្លើង រវាងទំនាក់ទំនងរដ្ឋា ភិបាល ទីក្រុងវ៉ាស៊ីនតោន នឹងរដ្ឋាភិបាល ទីក្រុងមូស្គូ។

យោងតាមសារព័ត៌មាន New York Times ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ បានឲ្យដឹងដោយផ្អែកតាមការ លើកឡើង របស់លោក ពូទីន និងត្រូវបាន ស្រង់សម្តី ដោយសារព័ត៌មាន Interfaxថា «បុគ្គលិកជាង ១.០០០នាក់ មានទាំងមន្រ្តី ទូត និងអ្នកបច្ចេកទេសធ្វើការ និងបន្ត ធ្វើការថ្ងៃនេះ នៅក្នុងប្រទេសរុស្ស៊ី ហើយ ចំនួន៧៥៥នាក់ គឺត្រូវតែបញ្ឈប់សកម្មភាពរបស់ខ្លួន»។

ទោះជាយ៉ាងណាក៏ដោយ ការកាត់ បន្ថយបុគ្គលិកការទូតអាមេរិកនេះ បាន ប្រកាសកាលពីថ្ងៃសុក្រ ដើម្បីឆ្លើយតបទៅនឹងការអនុម័តច្បាប់ថ្មី របស់សភាអាមេរិក ដោយសម្រេចបន្ថែមទណ្ឌកម្មបន្ថែមទៀត ដល់ប្រទេសរុស្ស៊ី ហើយសេចក្តីថ្លែង ការណ៍ របស់ប្រធានាធិបតីរុស្ស៊ីនេះ គឺជាការបញ្ជាក់អំពីតួលេខយ៉ាងច្រើន នៃបុគ្គ លិកស្ថានទូត ដែលបានជាប់ទាក់ទងនៅ ក្នុងវិបត្តិការទូត នៃមហាអំណាចពិភព លោកទាំងពីរនេះ។

កន្លងមក បើទោះបីលោកត្រាំមាន ​ ​ ​​ បំណងចង់ផ្សះផ្សាទំនាក់ទំនងជាមួយរុស្ស៊ី ក្តី ប៉ុន្តែ អ្នកនយោបាយអាមេរិកភាគច្រើនមិនឯកភាពឡើយ ក្នុងនោះមាន មន្ត្រី ជាន់ខ្ពស់ ដែលមានបទពិសោធណ៍ក្នុង ឆាកនយោបាយ ដឹកនាំអាមេរិក នៅក្នុង គណបក្សសាធារណរដ្ឋតែម្តង។ អាមេរិកនឹងរុស្ស៊ីជាសត្រូវនឹងគ្នា ហើយបើអាមេរិកទន់ចិត្តបន្តិចទៅលើរុស្ស៊ីនោះ អាមេរិកនិង បាត់បង់ មហាអំណាចជាមិនខាន៕ ម៉ែវ សាធី