ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ មជ្ឈិមបូព៌ា ៖ អំពើហិង្សាផ្ទុះឡើង មនុស្សជាង១ពាន់នាក់រងរបួស, ភ្លើងសង្គ្រាមចាប់ផ្តើមឆេះ

មកទល់ពេលនេះ គឺចាប់តាំងពីប្រធានាធិបតីអាមេរិកដូណាល់ ត្រាំទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់ អីុស្រាអែលតាំងពីថ្ងៃទី ៦ខែធ្នូ មកទល់​ពេលនេះ មានមនុស្សជាង១ពាន់នាក់រង របួស ដោយសារតែការប៉ះទង្គិចគ្នា រវាង បាតុករប៉ាឡេស្ទីននឹងកម្លាំងអីុស្រាអែល។ ក្រុមបាតុករប៉ាឡេស្ទីនបានប្រឆាំងនឹង ការប្រកាសថា រដ្ឋធានីហ្ស៊េរុយសាឡឹមជារបស់អីុស្រាអែល។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាន ប្រកាសឲ្យដឹងថា មកទល់ពេលនេះមាន មនុស្ស ១.១០០នាក់ រងរបួស នៅក្នុង ​ ពេលចូលរួមបាតុកម្មតាំងពីថ្ងៃទី៩ខែធ្នូ មកទល់ពេលនេះ ស្ថិតនៅតំបន់ផ្សេងគ្នា ដូចនៅកាហ្សា និងហ្ស៊េរុយសាឡឹម។ ជនជាតិប៉ាឡេស្ទីនបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយអាមេរិកទទួលស្គាល់ ហ្ស៊េរុយសាឡឹមជារបស់អីុស្រាអែលហើយប្តូរស្ថានទូតអាមេរិកទៅកាន់ទីនោះ។

នៅពេលនេះដែរភាគីអីុស្រាអែល ក៏ បានបញ្ជាក់ផងដែរថា កម្លាំងទាហាន អីុស្រាអែលបានរារាំងបាតុករប្រមាណជិត១លាននាក់ចូលរួមធ្វើបាតុកម្ម បង្កឲ្យ មានភាពចលាចល និងអំពើហិង្សា ។ ទាហានអីុស្រាអែល ពិតជាបានផ្ទុះអាវុធ ធ្វើឲ្យបាតុកររាប់សិបនាក់រងរបួស។

ពាក់ព័ន្ធនឹងករណីខាងលើ មេដឹកនាំ​ប្រទេសជាច្រើនជុំវិញពិភពលោក បាន ថ្កោលទោស ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំថាកំពុងតែដុតបញ្ឆេះភ្លើង សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ប្រធា នាធិបតីអុីរ៉ង់ Hassan Rouhani កាលពី ថ្ងៃអាទិត្យមុននេះ បានធ្វើការរិះគន់ចំៗ ទៅលើគោលនយោបាយ របស់ប្រធានា ធិបតីអាមេរិក ដូណាល់ ត្រាំ នៅមជ្ឈិមបូព៌ា ជាពិសេសបញ្ហា របស់ទីក្រុង ហ្ស៊េរុយ សាឡឹម កាលពីពេលចុងក្រោយនេះ ។

លោក ត្រាំ បានធ្វើការសម្រេចចិត្ត មួយដែល “មិនត្រឹមត្រូវ” ដើម្បីទទួល ស្គាល់ក្រុង ហ្ស៊េរុយសាឡឹម គឺជារដ្ឋធានី របស់ប្រទេសអុីស្រាអែលនេះបើយោង តាមការបញ្ជាក់ របស់លោកប្រធានាធិប តីអុីរ៉ង់ Rouhani បានថ្លែងនៅក្នុង ជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson នៅក្នុងទីក្រុងតេអេរ៉ង់ ។

លោក រូហានី ត្រូវបានគេដកស្រង់សម្តីដែលនិយាយថា “ស្ថានភាពក្នុងតំបន់ គឺ ថាយើងមិនគួរបញ្ឆេះភ្លើង ដែលកំពុង តែមានស្រាប់នោះឡើយ ហើយការ សម្រេចថ្មីៗ របស់ប្រធានាធិបតីអាមេរិក ដើម្បីផ្លាស់យកស្ថានទូត របស់ប្រទេសខ្លួន ទៅ ហ្ស៊េរុយសាឡឹមគឺជាការសម្រេចចិត្ត មិនត្រឹមត្រូវនិងកំពុងចាក់ប្រេងសាំង លើ អណ្តាតភ្លើង នៅក្នុងតំបន់យ៉ាងដូច្នេះដែរ។

ចំណែកនៅក្នុងប្រទេសតួទួរវិញ ពល រដ្ឋរាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំង ការទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារបស់ អីុស្រាអែល។ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១១ ខែធ្នូនេះ បានឲ្យដឹងថា មនុស្សជាច្រើនពាន់ នាក់ បានធ្វើការប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីនៃប្រទេសទួរគី កាលពីថ្ងៃអាទិត្យមុននេះ ដើម្បីធ្វើការតវ៉ាប្រឆាំងទៅនឹង ការសម្រេច ចិត្តរបស់អាមេរិក លើបញ្ហារបស់ទីក្រុង ហ្ស៊េរុយសាឡឹម។

ក្រុមបាតុករបន្តធ្វើការអំពាវនាវ ទៅ កាន់ក្រុមសកម្មជនជាច្រើន និងគណបក្ស អភិរក្សនិយម Felicity ដើម្បីជួបជុំគ្នា នៅ ក្នុងទីលាន Yenikapi និងថែមទាំងមានការ នាំគ្នា គ្រវីទង់ជាតិប៉ាឡេស្ទីន និងទួរគី ផងដែរ។

ក្រុមអ្នកតវ៉ាមួយក្រុមបានដុតបំផ្លាញ រូបអាយ៉ង តំណាងឱ្យប្រធានាធិបតីអាម េរិក ដូណាល់ត្រាំ នៅខណៈដែលមានទាំងការស្រែកហ៊ោកញ្ជៀវ ជាមួយនឹងពាក្យ ស្លោក ប្រឆាំងនឹងប្រទេសអុីស្រាអែល និង សហរដ្ឋអាមេរិក។

បណ្តាថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប់ បានអំពាវនាវសុំឲ្យ សហរដ្ឋអាមេរិក ធ្វើការរំលាយចោលទៅលើការទទួលស្គាល់របស់ខ្លួន ថាក្រុងហ្ស៊េរុយសាឡឹម ជារដ្ឋ ធានីរបស់ប្រទេសអុីស្រាអែល ហើយជំរុញឲ្យសហគមន៍អន្តរជាតិទទួលស្គាល់ថា ជា រដ្ឋរបស់ប្រទេសប៉ាឡេស្ទីន ។

នៅក្នុងសេចក្តីសម្រេចមួយ បន្ទាប់ពី មានកិច្ចប្រជុំបន្ទាន់ នៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប បណ្តារដ្ឋមន្ត្រីដែលជាសមាជិកសហភាពអារ៉ាប់ បានថ្លែងថា សហ រដ្ឋអាមេរិកបាន “ដកចេញដោយខ្លួនឯង ក្នុងនាមជាអ្នកគាំទ្រ និងអ្នកដោះស្រាយ បញ្ហា” ដើម្បីសន្តិភាពរបស់ប៉ាឡេស្ទីន និងអុីស្រាអែល ជាមួយនឹងការសម្រេចដកចេញស្ថានទូតរបស់ខ្លួននោះ ។

បណ្តារដ្ឋមន្ត្រីបានបើកកិច្ចប្រជុំបន្ទាន់មួយនៅទីក្រុងគែរ នៅឯស្នាក់ការកណ្តាល របស់ខ្លួន ដើម្បីពិភាក្សារកដំណោះស្រាយទៅលើការសម្រេចរបស់សហរដ្ឋអាមេរិក ដែលបានរងការរិះគន់យ៉ាងខ្លាំងនៅក្នុង ពិភពអារ៉ាប់ និងអន្តរជាតិ ។

គ្រប់គ្នាសួរថា តើរដ្ឋាភិបាលលោក ដូណាល់ ត្រាំ គិតឃើញយ៉ាងដូចម្តេចបានជាធ្វើរឿងនេះឡើង? វាមិនត្រឹមតែមិនបាន ផលទេ តែផ្ទុយទៅវិញគឺវាបានបំផ្លាញ អ្វីៗដែលគេខំកសាងមកទាំងអស់។ អ្នក វិភាគស្ថានការណ៍ខ្លះ បានលើកឡើងថា លោកដូណាល់ ត្រាំ មិនមែនគ្រាន់តែជា មនុស្ស គ្មានចំណេះដឹងលើកិច្ចការនយោបាយអន្តរជាតិប៉ុណ្ណោះទេ តែលោក ដូណាល់ ត្រាំ នេះ គឺជាមនុស្សដែលកំពុងតែបង្កគ្រោះថ្នាក់បំផុត ដល់ពិភពលោក យើងទាំងមូល ដោយសារតែការសម្រេច ចិត្ត ដោយគ្មានគិតមុខគិតក្រោយរបៀប នេះ។

នៅក្នុងអង្គប្រជុំ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃ ព្រហស្បតិ៍ បារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ស៊ុយអែត ជាដើម បានរួមគ្នា ប្រកាសថ្កោលទោស ថា ការសម្រេច ចិត្តរបស់លោកដូណាល់ ត្រាំនេះ មិនមានខ្លឹមសារជំរុញឲ្យមានសន្តិភាពទេ ហើយ មិនត្រឹមតែប៉ុណ្ណោះ គឺវាផ្ទុយស្រឡះ ពីខ្លឹមសាររួមនៃសេចក្តីសម្រេចចិត្ត របស់អង្គ ការសហប្រជាជាតិទៀតផង។

ក៏ប៉ុន្តែលោកស្រី Nikki Haley ប្រមុខ ការទូតអាមេរិក ប្រចាំអង្គការសហប្រជា​ជាតិ បានច្រានចោលការចោទប្រកាន់ទាំងស្រុង ហើយបានអះអាងថា រដ្ឋាភិបាល អាមេរិក បានទទួលស្គាល់ក្រុងហ្សេ៊រុយសាឡឹមជារបស់អ៊ីស្រាអែលមែន តែមិនបាន ប្រកាសទទួលស្គាល់ព្រំដែន ខណ្ឌចែក ក្រុងហ្សេ៊រុយសាឡឹមទេ។ មានន័យថា បញ្ហាហ្សេ៊រុយសាឡឹមខាងកើត ដែលប៉ាឡេ ស្ទីនទាមទារ គឺនៅតែអាចយកមកចរចា ហើយអាមេរិក នឹងនៅតែមានតួនាទីជា អាជ្ញាកណ្តាលដដែល។

ក៏ប៉ុន្តែសម្រាប់ថ្នាក់ដឹកនាំនយោបាយប៉ាឡេស្ទីន គឺគេមិនអាចទទួលយកបាន ទេ។ ការដែលអាមេរិកទទួលស្គាល់ហ្សេ រុយសាឡឹម ជារដ្ឋធានីរបស់អុីស្រាអែលនាពេលនេះ គឺវាបញ្ជាក់ច្បាស់ទៅហើយ ថាអាមេរិក លម្អៀងទៅរកអុីស្រាអែល ដូច្នេះការចរចាស្តីអំពីហ្សេរុយសាឡឹម ខាងកើតដែលអុីស្រាអែល បានទន្ទ្រាន យកនៅឆ្នាំ៦៧នោះ គឺគ្មានន័យអ្វីទៀត ឡើយ៕ ម៉ែវ សាធី