ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ អាមេរិកបញ្ជូននាវាចម្បាំងពីរគ្រឿងទៅកាន់កាតារចូលរួមធ្វើសមយុទ្ធក្នុងពេលមានភាពតានតឹង

ការចូលរួមរបស់អាមេរិក នៅក្នុងសកម្មភាពធ្វើសមយុទ្ធជាមួយប្រទេសកាតារ ជាសញ្ញាមួយបង្ហាញឲ្យឃើញថា មន្ទីរបញ្ច កោណ បានគាំទ្រដល់ប្រទេសកាតារ ក្នុងពេលដែលប្រទេសអារ៉ាប់ផ្សេងទៀតបានកាត់ផ្តាច់ទំនាក់ទំនងជាមួយ ប្រទេស នេះ។

សារព័ត៌មាន QNA របស់កាតារ បាន ផ្សាយថា នាវាចម្បាំងអាមេរិកពីរគ្រឿង បានទៅដល់ទីក្រុង ដូហាដើម្បីចូលរួមធ្វើ សមយុទ្ធ រួមជាមួយកម្លាំងទាហានជើងទឹក ប្រទេសនេះ។ ការធ្វើសមយុទ្ធខាងលើកើតឡើងក្នុងពេលដែល មានភាពតានតឹងនៅ ក្នុងតំបន់រវាង ប្រទេសកាតារនិង ប្រទេស នៅជុំវិញ ជាប់ព្រំដែនក្នុងនោះមានប្រទេសសាវឌីអារ៉ាប៊ីជាដើម។

ការធ្វើសមយុទ្ធត្រូវបានគេចាត់ទុកថាជាសមយុទ្ធទ្រងទ្រាយធំបំផុតនៅតំបន់ មជ្ឈិមបូព៌ា ដោយមានការចូលរួមពីកម្លាំងទាហានជាង ១១ពាន់នាក់ និងយន្តហោះ ចម្បាំង ជាង១០០គ្រឿង ដែលឈរជើង នៅទីតាំងទ័ពអាកាស Udeid ។

កាលពីសប្តាហ៍កន្លងមក មន្ទីរបញ្ច កោណបានសរសើរដល់កាតារ ដែលបាន សន្យារក្សា សន្តិសុខនៅក្នុងតំបន់ ហើយ អនុញ្ញាតឲ្យអាមេរិក បន្តរក្សាទីតាំង ទាហាននៅទីនោះ។ ប៉ុន្តែការសម្រេចខាងលើរបស់អាមេរិកដូចជាផ្ទុយទាំងស្រុងទៅនឹង ការប្រកាសរបស់ប្រធានាធិបតីត្រាំលើបណ្តាញ Twitter របស់លោក ដោយបានសរសើរដល់ប្រទេសដែលបានកាត់ផ្តាច់ ទំនាក់ទំនងជាមួយទីក្រុង ដូហាដែលបានគាំទ្រដល់ក្រុមភេរវកម្ម។

វិបត្តិការបរទេស រវាងកាតា និងប្រទេស អារ៉ាប់ ដូចជាអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម បារ៉ែន អេហ្សុីបជាដើម ដោយសារតែប្រទេសទាំងនោះបានចោទប្រកាន់ប្រទេសកាតារថាបាន គាំទ្រដល់ក្រុមភេរវកម្ម នៅក្នុង តំបន់។

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅ ពេលនេះមិនទាន់ដឹងច្បាស់ថា វត្តមានរបស់នាវាចម្បាំងអាមេរិកពីរគ្រឿងនោះអាចបន្តឈរជើងនៅក្នុងប្រទេសកាតារបានយូរ ប៉ុណ្ណាឡើយក្រោយបញ្ចប់សមយុទ្ធ។

ក្រៅពីអាមេរិក ទួរគី ក៏មានគម្រោង បញ្ជូនទាហានទៅជួយកាតារផងដែរខ្លាចមានសង្គ្រាមវាយប្រហារ ។ជាមួយគ្នានោះរដ្ឋមន្ត្រីការបរទេសទួរគីបានធ្វើដំណើរទៅកាន់កាតារ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ។

វិបត្តិបានធ្វើឲ្យកាតារប្រឈមនិង កង្វះ ស្បៀងអាហារ ដោយសារតែប្រទេសនេះអាស្រ័យទៅលើស្បៀងអាហារនាំចូលពីប្រទេសជិតខាង ក្នុងនោះមាន សាវឌីអា រ៉ាប៊ី ជាដើម ។ ដើម្បីទប់ស្កាត់កង្វះស្បៀង អាហារ ប្រទេសជាមិត្ត កាតារ ដូចជាអីុរ៉ង់ រុស្ស៊ី ទួរគី បានបញ្ជូន ស្បៀងអាហារតាមយន្តហោះទៅកាន់ប្រទេសកាតារ។

អុីរ៉ង់ បានបញ្ជូនយន្តហោះដឹកស្បៀង មានបន្លែចំណីអាហារ ចំនួន៥គ្រឿងរួច មកហើយ ដែលមួយគ្រឿងៗ មានផ្ទុក ទំនិញទម្ងន់៩០តោន។ យន្តហោះទី៦ និងត្រៀមខ្លួនចេញទៅនៅថ្ងៃអាទិត្យនេះ បន្ថែមទៀត។ អ្នកនាំពាក្យរដ្ឋាភិបាលអុីរ៉ង់ បន្តថា អុីរ៉ង់ នឹងបន្តបញ្ជូនទំនិញ និង ស្បៀងគ្រប់មុខ ទៅកាតារ ដរាបណាកាតារ នៅតែសំណូមពរ។ តែយ៉ាងណា មន្ត្រីអុីរ៉ង់ រូបនេះ មិនបានបញ្ជាក់ទេថា នេះគឺជា ជំនួយរបស់អុីរ៉ង់ ឬក៏ជាទំនិញ ដែលអុីរ៉ង់ លក់ទៅឲ្យកាតារ។

ជាមួយគ្នានេះដែរប្រទេសកាតារបានស្វែងរកការគាំទ្រនៅបរទេសដើម្បីងើបពីភាពឯកោដាក់ដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងក្រុមប្រទេសសម្ពន្ធមិត្តរបស់អារ៉ាប៊ីសាអ៊ូឌីត។ បេសកកម្មស្វែងរកការគាំទ្រនៅបរទេសរបស់ក្រុងដូហាពេលនេះដឹកនាំដោយលោកប្រមុខការទូតអាល់ថានី អាល្លឺម៉ង់ជាប្រទេសអឺរ៉ុបទី១ ដែលលោកប្រមុខការទូតកាតារអាល់ថានីបានទៅ ទស្សនកិច្ច មុននឹងបន្តដំណើរទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ីនៅថ្ងៃសៅរ៍ ទី១០ មិថុនា។

NKD-36x6_outline

នៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល ម៉ង់ លោកអាល់ថានីបានជួបសន្ទនាជា មួយសមភាគីអាល្លឺម៉ង់លោក Sigmar Gabriel និងបានធ្វើសន្និសីទកាសែតរួមគ្នា។ ដោយមិនបាននិយាយលម្អិតអ្វីច្រើន លោក អាល់ថានីបានថ្លែងថាខណៈនេះ មានកិច្ចខិតខំប្រឹងប្រែងពីក្រុមប្រទេសមិត្តជាច្រើនដើម្បីកាត់បន្ថយវិបត្តិ លើកចេញវិញនូវវិធានការរាំងខ្ទប់លើកាតារដោយអយុត្តិធម៌ និងផ្តើមកិច្ចចរចា។

ចំណែកសមភាគីអាល្លឺម៉ង់លោក Gabriel បានបញ្ជាក់ថា ពិតជាមានការជជែកគ្នាជាមួយក្រុមប្រទេសក្នុងតំបន់ រួមទាំងភាគីអាមេរិកផងដែរដើម្បីដោះស្រាយបញ្ហា។ លោក Gabriel បានបន្ថែមថា អាល្លឺម៉ង់នឹងធ្វើអ្វីៗគ្រប់យ៉ាងជាមួយសហគមន៍អន្តរជាតិ និងសហភាពអឺរ៉ុបដើម្បីកុំឲ្យជម្លោះមួយនេះធ្លាក់កាន់តែដុនដាប។ ប្រមុខការទូតអាល្លឺម៉ង់រូបនេះដដែលបានទទួលស្គាល់ថា វិធានការបិទខ្ទប់កាតារដោយអារ៉ាប៊ីសាអ៊ូឌីត និងក្រុមសម្ពន្ធមិត្តពិតជាផ្តល់ផល វិបាកធ្ងន់ធ្ងរដល់ប្រជាជនកាតារ និងសេដ្ឋ កិច្ចអាល្លឺម៉ង់។

គួរររំលឹកជូនថា រ៉ាប៊ីសាអ៊ូឌីត និងក្រុមប្រទេសសម្ពន្ធមិត្តផ្តាច់ទំនាក់ទំនងការទូតជាមួយកាតារកាលពីថ្ងៃទី៥ មិថុនាដោយចោទទីក្រុងដូហាពីបទគាំទ្រក្រុមអង្គការភេរវកម្ម យ៉ាងអង្គការរដ្ឋអ៊ិស្លាម និងអង្គ ការអាល់កៃដា។ បន្ទាប់មកនៅយប់ថ្ងៃ ព្រហស្បតិ៍ឆ្លងចូលថ្ងៃសុក្រ ទី៨ មិថុនា អារ៉ាប៊ីសាអ៊ូឌីត និងក្រុមសមម្ពន្ធមិត្តបាន បន្ថែមទណ្ឌកម្មដោយផ្សព្វផ្សាយបញ្ជីឈ្មោះមនុស្សចំនួន ៥៩នាក់ និង១២អង្គការដែលជាប់ពាក់ព័ន្ធនឹងអង្គការភេរវនិយមគាំទ្រដោយកាតារ។ លោកប្រមុខការទូតកាតារអាល់ថានីបានបញ្ចេញប្រតិកម្ម បរិហារលើបញ្ជីនោះ និងថា មនុស្សដែលស្ថិតក្នុងបញ្ជីនោះមិនបានរស់ក្នុងទឹកដី កាតារ មិនធ្លាប់ដាក់ជើងជាន់ទឹកដីកាតារ ចំណែកឈ្មោះអង្គការទាំងនោះក៏មិនដែលមានទំនាក់ទំនងរកស៊ីជាមួយកាតារដែរ។

យ៉ាងណាក៏ដោយ លោកអាល់ថានី បានបញ្ជាក់ថានៅ ពេលនេះ កាតារនឹងមិនចាត់វិធានការអ្វីតបនឹងការចោទប្រកាន់ របស់អារ៉ាប៊ីសាអ៊ូឌីត និងក្រុមប្រទេស សម្ពន្ធមិត្តទេ។

គួរជម្រាបជូនថា វិបត្តិមួយនេះបាននិងកំពុងធ្វើឲ្យប្រទេសមួយចំនួនទើសទាល់ ចិត្តយ៉ាងខ្លាំង ពិសេសអាមេរិកដែលមាន មូលដ្ឋានយោធាក្នុងទឹកដីកាតារ។ តែឥឡូវ នេះ និងបន្ទាប់ពីបានគាំទ្រគំនិតផ្តួចផ្តើម របស់អារ៉ាប៊ីសាអ៊ូឌីតមក លោកប្រធានា ធិបតីអាមេរិកដូណាល់ ត្រាំសុខចិត្តចូលខ្លួនជួយដោះស្រាយ និងព្រមទទួលជួបភាគី ជម្លោះនីមួយៗនៅសេតវិមាន បើចាំបាច់។

កាតារជាប្រទេសតូច ប៉ុន្តែជាប្រទេស អ្នកមាន ជាអ្នកផ្គត់ផ្គងប្រេងលំដាប់ពិភពលោក ដូច្នេះប្រទេសនេះមិនខ្វល់ពីកង្វះស្បៀងអាហារនោះឡើយ គឺអាចដឹកជញ្ជូនតាមយន្តហោះពីប្រទេស ផ្សេងទៀតដែល គាំទ្រកាតារ។

កន្លងមកថ្មីៗសេដ្ឋីកាតារ បានទិញ សត្វគោយកទឹកដោះ រាប់ពាន់ក្បាលដឹកតាមយន្តហោះទៅកាន់ប្រទេសកាតារ ដើម្បីយកទឹកដោះផលិតបំពេញតាមតម្រូវការ របស់ ពលរដ្ឋ៕ ម៉ែវ សាធី