ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាម២នាក់ស្នាក់នៅ និងជួញឈើប្រណីតខុសច្បាប់ត្រូវបានឃាត់ខ្លួន

ខេត្តរតនគិរី ៖ កម្លាំងនគរបាលអន្តោ ប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន២នាក់ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៥និង៣០នាទីល្ងាច ក្រោមការ សម្របសម្រួលពីលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្ត បានចុះត្រួត ពិនិត្យទីតាំងផ្ទះស្តុកឈើប្រណីតមួយ កន្លែង ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបាន សៀក ក្រុងបានលុង ខេត្តរតនគិរី ។

តាមរបាយការណ៍នគរបាលខេត្តបានឲ្យដឹងថា ជនជាតិវៀតណាម២នាក់ ត្រូវឃាត់ខ្លួនទី១-ឈ្មោះ ង្វៀង វ៉ាន់កុង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅខេត្តបាក់ និញ កាន់លិខិតឆ្លងដែនលេខB2856663 និងទី២- ឈ្មោះ ខៀវ ធីហាញ់ ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅខេត្តថាញ់ហ័រ កាន់លិខិត ឆ្លងដែនលេខB8931758 បច្ចុប្បន្នមកស្នាក់នៅចំណុចកើតហេតុ ហើយក្រោយឃាត់ ខ្លួនសមត្ថកិច្ចបានបញ្ជូនទៅការិយាល័យ នគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាន នគរបាលខេត្តដើម្បីចាត់ការទៅតាមផ្លូវ ច្បាប់។

NKD-36x6_outline

គួរបញ្ជាក់ថា ជនជាតិវៀតណាមដែលមកស្នាក់នៅក្នុងខេត្តរតនគិរី ភាគច្រើនមកប្រកបរបរជំនួញឈើប្រណីតដោយខុស ច្បាប់ ហើយជនទាំងនេះ ចូលតាមច្រករបៀង ដោយភាគច្រើនចាយលុយ ជាថ្នូរបានចូល ទឹកដីខ្មែរ ពុំមានច្បាប់ហើយត្រូវសមត្ថកិច្ចខាងក្នុងចាប់បញ្ជូនទៅវិញ ៕ សហការី