ព័ត៌មានទាន់ហេតុការណ៍៖

វេណេហ្សូអូឡា ប៉ះ អ៊ុយរ៉ាហ្គាយ ខណៈអង់គ្លេស ប៉ះអុីតាលីក្នុងពានរង្វាន់ FIFA World Cup U20

ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២០ឆ្នាំអុីតាលីបានយកឈ្នះក្រុមជម្រើសជាតិយុវជនអាយុក្រោម២០ឆ្នាំហ្សាំប៊ីក្នុងម៉ោងបន្ថែម ៣-២ ដែលជាលទ្ធផលមិនគួរឲ្យជើង ព្រោះក្រុមហ្សាំប៊ីមានឱកាសនាំមុខមុនរហូត។ ប៉ុន្តែចប់៩០នាទីក្រុមអុីតាលីមានឱកាសរក បាន១គ្រាប់ទៀតជួយឲ្យអុីតាលីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

មួយគូទៀតគឺក្រុមជម្រើសជាតិអង់គ្លេសបានយកឈ្នះក្រុមជម្រើសជាតិម៉ិចសុីកូក្នុងលទ្ធផល ១-០ ទាល់បញ្ចូលទីដោយកីឡាករ Solanke នៅនាទីទី៤៧។ លទ្ធផលនេះធ្វើឲ្យក្រុមជម្រើស ជាតិអង់គ្លេសត្រូវប៉ះជាមួយក្រុមជម្រើសជាតិអុីតាលី ។ ចំណែកក្រុមជម្រើសជាតិវេណហ្សូអេឡាត្រូវប៉ះជាមួយក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ក្នុងវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup U20 នៅប្រទេស កូរ៉េខាងត្បូងជាម្ចាស់ផ្ទះ។

វេណេហ្សូអូឡាបានទម្លាក់ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិកក្នុងលទ្ធផល ២ទល់១ នៅកីឡដ្ឋាន Jeonju World Cup ស្ថិតក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ពិភពលោកនេះ។ ចំណែកក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាលដោយបានកាត់សេចក្ដី១១ម៉ែត្រ ៥ទល់៤ ដោយបញ្ចាប់ត្រឹម១២០នាទី បានបញ្ចាប់ដោយលទ្ធផល២ទល់២ ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិទាំង៤នឹងត្រូវប្រកួតនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ដោយក្រុមអ៊ុយរ៉ាហ្គាយប្រកួតជាមួយក្រុមវេណេហ្សូអេឡានៅវេលាម៉ោង៣រសៀលម៉ោងនៅ កម្ពុជា។ ចំណែក្រុមអុីតាលីប្រកួតជាមួយក្រុមអង់គ្លេសនៅវេលាម៉ោង៦ល្ងាចម៉ោងនៅ កម្ពុជា៕ ដេវីត