ព័ត៌មានទាន់ហេតុការណ៍៖

សកលវិទ្យាល័យនៃសភាពាណិជ្ជកម្មថៃបានមើលឃើញកំណើន GDP ថៃកើនឡើង ៣,៣ភាគរយ

សកលវិទ្យាល័យនៃសភាពាណិជ្ជកម្ម​ ថៃ( The University of the Thai Chamber of Commerce-UTCC) កាលពីថ្ងៃម្សិលមិញបានបង្កើនការព្យាករណ៍កំណើន GDP របស់ខ្លួនពី៣ភាគរយទៅ៣,៣ ភាគរយវិញដោយសារតែមានកំណើននៃការវិនិយោគរបស់រដ្ឋាភិបាល និងស្ថិរភាពនយោបាយបន្ទាប់ពីការធ្វើប្រជាមតិប្រកបដោយសន្តិភាព។

លោក Thanavath Phonvichai អនុ ប្រធា​នស្រាវជ្រាវនិងជានាយកមជ្ឈមណ្ឌលព្យាករផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់សកលវិទ្យាល័យនេះបានមានប្រសាសន៍ ថា សេដ្ឋកិច្ចរបស់ប្រទេសថៃបានបង្ហាញសញ្ញាវិជ្ជមាននាពេលថ្មីៗនេះ។

លោកបានកត់សម្គាល់ពីការកើនឡើងនៃទំនុកចិត្តរបស់អ្នកប្រើប្រាស់ក្នុងរយៈពេល​៧ខែនេះពីការកើនឡើងនៃសន្ទស្សន៍ផលិតផលឧស្សាហកម្មពីអតិផរណាវិជ្ជមានមួយនិងពីការធ្លាក់ចុះនៃលក្ខខណ្ឌគ្រោះ រាំងស្ងួត។

តម្លៃផលិតផលកសិកម្មពិតប្រកដបានកើនឡើងជាបណ្តើរៗ ខណៈដែលគម្រោងធំៗរបស់រដ្ឋត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងរលូន បន្ទាប់ពីការបោះឆ្នោតដែលបានអនុម័តទៅលើច្បាប់ធម្មនុញ្ញថ្មីមក។

លោកបានទស្សទាយថា សកម្មភាពសេដ្ឋកិច្ចក្នុងត្រីមាសទី២នេះនឹងកើនលើសត្រីមាសទី១ដោយសារតែមានវិធានការលើកកម្ពស់សេដ្ឋកិច្ចនិងការជំរុញវិស័យទេស ចរណ៍ជាដើម។

លោកបានបន្ថែមទៀតថា​សេដ្ឋកិច្ចនៅ ក្នុងត្រីមាសបន្ទាប់ត្រូវបានបានគេរំពឹងថានឹងកាន់តែកើនឡើងទៀត ដោយសារតែ​ប្រជាជននិងអ្នកវិនិយោគបរទេសបាន មើលឃើញថា​ការធ្វើប្រជាមតិនេះបានធ្វើឱ្យមានស្ថិរភាពនយោបាយនៅក្នុងប្រទេស។

លោក Thanavath បានមានប្រសា សន៍ថា ប្រជាមតិនេះនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចទាំងមូល ហើយជំរុញ ភាព​ជឿជាក់ទៅលើអ្នកវិនិយោគក្នុងស្រុក និងបរទេសដោយសារតែពួកគេជឿថាការបោះឆ្នោតពិតប្រកដមួយនឹងកើតឡើងនៅពេលអនាគតឆាប់ៗនេះ។

ក្រសួងពាណិជ្ជកម្មថៃបានរាយការណ៍កាលពីខែមុនថាការនាំចេញបានធ្លាក់ចុះតែ០,១ភាគរយប៉ុណ្ណោះដល់១៨,១ពាន់លានដុល្លារសហរដ្ឋអាមេរិកបន្ទាប់ពីការធ្លាក់ចុះ៤,៤ភាគរយនៅក្នុងខែឧសភា និង ៨ភាគរយក្នុងខែមេសា។

ការនំាចូលធ្លាក់ចុះ១០,១ភាគរយដល់ចំនួន ១៦,២ពាន់លានដុល្លារសហរដ្ឋអាមេ​រិកបន្ទាប់ពីកើនឡើង០,៥ភាគរយនៅក្នុងឧសភាហើយធ្លាក់ចុះ១៤,៩ភាគរយវិញនៅក្នុងខែមេសា។

ថៃមានអតិរិពាណិជ្ជកម្មចំនួន១,៩៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងខែ មិថុនា។

សម្រាប់រយៈពេល៧ខែដំបូងនៃឆ្នាំនេះវិញការនាំចេញធ្លាក់ចុះ១,៦ភាគរយដល់ ចំនួន១០៥ពាន់លានដុល្លារសហរដ្ឋអាមេ រិក ខណៈដែលការនាំចូលវិញមានចំនួន សរុប៩២,៧ពាន់លានដុល្លារសហរដ្ឋអា មេរិកពោលគឺធ្លាក់ចុះ១០,២ភាគរយ ហើយនិងមានអតិរិពាណិជ្ជកម្មចំនួន ១២,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក៕ រ័ត្ន

bangkoksukhumvit-001

Leave a Reply