ព័ត៌មានទាន់ហេតុការណ៍៖

សកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន សហការជាមួយអាជ្ញាធរអប្សរាជួសជុលស្ពានហាលផ្លូវចូលខាងលិចអង្គរវត្ត

ខេត្តសៀមរាប៖ យោងតាមការសិក្សារបស់អ្នកស្រាវជ្រាវ ស្ពានអណ្តែតទឹកធ្លាប់បានប្រើប្រាស់តាំងពីសម័យបុរាណយ៉ាងហោចណាស់ ក៏នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ដែរហើយស្ពានអណ្តែតអង្គរ នេះ ក៏បាន រួមចំណែកក្នុងកិច្ចអភិរក្សមរតកបេតិកភណ្ឌជាតិ។

គួរបញ្ជាក់ថា វត្តមាននៃស្ពានអណ្តែតទឹកឆ្លងកាត់ទស្សិនអង្គរវត្តដើម្បីប្រើជាបណ្តោះអាសន្នក្នុងពេលដែលស្ពានហាលផ្លូវចូលខាងលិចកំពុងជួសជុលឡើងវិញដោយអាជ្ញាធរអប្សរាសហការជាមួយសកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុននោះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅការប្រើប្រាស់ឡើងវិញនូវស្ពានអណ្តែតទឹកនេះគឺជាគំនិតអភិរក្សប្រកបដោយទេពកោសល្យខ្ពស់ស្ពានអណ្តែតដែលធ្លាប់ប្រើក្នុងសម័យបុរាណដោយបុព្វបុរសខ្មែរត្រូវបានអ្នកស្រាវជ្រាវកត់សំគាល់ថាធ្វើពីឬស្សី ចងជាបាច់ និងក្រាលដោយបន្ទះឈើឬ ឬស្សី។ ចំពោះការទ្រទម្ងន់បានប៉ុន្មាននោះមិនមានការបញ្ជាក់បានច្បាស់លាស់ទេតែបើតាមចម្លាក់ដែលមាននៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារនោះស្ពានអណ្តែតត្រូវបានប្រើប្រាស់សម្រាប់ឆ្លងកាត់របស់មនុស្សទូទៅដើម្បីដឹកទំនិញផ្សេងៗក៏ដូចជាការធ្វើដំណើររបស់ពលទាហ៊ាន ឬទ័ពដំរីជាដើម។

បើយើង ងាកមកមើលស្ពានអណ្តែតដែលកំពុងសាងសង់ដោយអាជ្ញាធរអប្សរានៅប្រាសាទអង្គរវត្តវិញស្ពាននេះធ្វើពីជ័រដែលមានគុណភាពខ្ពស់ ស្វិតធន់ប្រើប្រាស់បានយូរ។ជ័រនេះត្រូវបានប្រើប្រាស់ជំនួសបំពង់ឬស្សី ក្នុងន័យការពារបរិស្ថានហើយក៏ស្របតាមគោលការណ៍អភិរក្សដែលផ្តល់ដោយអ្នកជំនាញអន្តរជាតិលើវិស័យបេតិកភណ្ឌផងដែរ។បើតាមការបញ្ជាក់របស់អ្នកជំនាញស្ពានជ័រអណ្តែតទឹកនេះមានប្រវែង១៩៧មនិងទទឹង១០មហើយកម្លាំងស្ពាននេះគឺអាចទ្រទម្ងន់មនុស្សបានរហូតដល់៦៣៧១នាក់ក្នុងពេលតែមួយ។

NKD-36x6_outline

សូមបញ្ជាក់ផងដែរថា បើទោះជាស្ពាននេះធ្វើឡើងដើម្បីប្រើប្រាស់ជាបណ្តោះអាសន្នក៏ពិតមែនតែអ្នកជំនាញបានកែច្នៃប្រកបដោយទេពកោសល្យខ្ពស់ហើយគោរពបាននូវគោលការណ៍អភិរក្សដោយឈរលើទស្សន: បុរាណ៕ ប៊ុនរិទ្ធី

R R1 R2 R3 R4 R5 R6 R7 R8