ព័ត៌មានទាន់ហេតុការណ៍៖

សង់ផ្ទះបណ្ដើរផឹកស្រាបណ្ដើរគងសម្ដីគ្នាទាញព្រនង់ឈើគប់ស្លាប់ស្រ្តីម្ចាស់ផ្ទះ

ខេត្តពោធិ៍សាត់៖ ស្រ្តីវ័យចំណាស់ជាម្ចាស់ផ្ទះដែលកំពុងសាងសង់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មទាំងមិនបានរស់នៅក្នុងផ្ទះកំពុងសាងសង់ដោយសារស្នាដៃបុរសជិតខាងម្នាក់ដែលបានមកជួយសង់ផ្ទះស្រ្តីរងគ្រោះ នៅគ្រាដែលផឹកស្រាស្រវឹងស្រឿងៗព្រោះសង់ផ្ទះបណ្ដើរនាំគ្នាផឹកស្រាបនណ្ដើរ នៅពេលធ្លាក់ភ្នែករៀងៗខ្លួនគងសម្ដីគ្នាទាញព្រនង់ឈើគប់គូរទំនាស់ ប៉ុន្តែជាអកុសល់ចំស្រ្តីរងគ្រោះបណ្ដាលឲ្យស្លាប់រួចរត់គេចបាត់ស្រម៉ោល។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះស្រ្តីរងគ្រោះ ស្ថិតក្នុងភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពពីស្ថាប័នជំនាញចុះស្រាវជ្រាវក្នុងករណីហឹង្សាខាងលើបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ហុិន អែម អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ ចំណែកជនសង្ស័យជាជនបង្កឈ្មោះ សឿម សុីម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នានឹងស្រ្តីរងគ្រោះ(ហើយក្រោយកើតហេតុរត់គេចខ្លួន)។

ប្រភពបន្តថា មូលហេតុក្នុងហេតុការណ៍ដែលបានកើតឡើងខាងលើនេះ នៅគ្រាដែលមានកម្មវិធីលើកផ្ទះ(សង់ផ្ទះ)ហើយក៍មានការសុីផឹកផងដែរ ខណៈនោះស្រវឹងធ្លាក់ភ្នែករៀងៗខ្លួនទើបប៉ះពាល់ពាក់សម្ដីគ្នាបន្តិចបន្ទួច រវា ងបុរសជាប្តីស្រ្តីរងគ្រោះធ្វើឲ្យជនដៃដល់ក្តៅស្លឹកត្រចៀក ទាញព្រនង់ឈើបុិនកំភួនដៃគប់លើគួរទំនាស់ ដែលជាម្ចាស់ផ្ទះហើយជាប្តីស្រ្តីរងគ្រោះដែរនោះ ប៉ុន្តែជាអកុសល់បែជាទៅចំស្រ្តីរងគ្រោះ បណ្ដាលឲ្យដួលប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងរន្ធត់។

ប្រភពដដែលបន្តទៀតថា ក្រោយកើតហេតុស្ថាប័នជំនាញពាក់ព័ន្ធបានសហការគ្នា ចុះស្រាវជ្រាវ និងធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាកខ្ពស់ ហើយធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារត្រឹមត្រូវ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន