ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមពាក្យសម្តី ការឌឺដង អាចជម្រុញឲ្យមានសង្គ្រាមប្រដាប់អាវុធ

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នៅថ្ងៃទី១១ ខែសីហា បានបន្តគំរាមថា កម្លាំងទាហានអាមេរិកបានត្រៀមលក្ខណៈ កាំភ្លើងបានដាក់គ្រាប់រួចរាល់ សម្រាប់ប្រឈមមុខជាមួយកូរ៉េខាងជើង។ ក្នុងពេលនេះដែរ កូរ៉េខាងជើង ក៏បានប្រមាន តបវិញថា លោកត្រាំកំពុងតែ ជម្រុញឲ្យ ឧប្បទ្វីបកូរ៉េ ធ្លាក់ក្នុងតំណាក់កាលនៃសង្គ្រាម។

សង្គ្រាមពាក្យសម្តី បានបង្ករក្តីបារម្ភយ៉ាងខ្លាំង ដល់ប្រទេសជិតខាងជាប់ព្រំដែនកូរ៉េខាងជើង មានចិននិងរុស្ស៊ីជាដើម។ នៅពេលនេះដែរ សង្រ្គាម វោហារសាស្ត្រ រវាងសហរដ្ឋអាមេរិក និងកូរ៉េ ខាងជើង ដែលបានតម្លើងសសៃករដាក់គ្នា។

សមាជិកព្រឹទ្ធសភា រុស្ស៊ីមួយរូប បានឲ្យដឹងថា ព្រោះតែអ្វី ដែលរដ្ឋមន្ត្រីការបរទេសហៅថា កំពូលសង្គ្រាមវោហារសាស្ត្រ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនោះ ប្រទេសរុស្ស៊ី បានដាក់ប្រព័ន្ធការពារដែនអាកាស នៅភាគខាងកើតប្រទេស ឲ្យស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នខ្ពស់។

យោងតាមប្រភពព័តមាន ពីកាសែតអាមេរិក UPI បានឲ្យដឹងថា កាសែតរុស្ស៊ី បានដកស្រង់សម្តីរបស់សមាជិកព្រឹទ្ធសភារុស្ស៊ី លោក Viktor Ozerovដែលបានមានប្រសាសន៍ កាលពីថ្ងៃសុក្រថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី កំពុងតែត្រៀម សម្រាប់ការពារ ចំពោះភាពអាចកើតមានឡើងនៃភាពគឃ្លើនផ្នែកយោធាកូរ៉េខាងជើង។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនិងប្រទេសរុស្ស៊ីនោះដែរ នៅរុស្ស៊ី ក្រុមប្រឆាំង ៤នាក់ ដែលក្នុងនោះមានម្នាក់ ជាអ្នកកាសែតរបស់ ទីភ្នាក់ងារ ព័ត៌មានសេដ្ឋកិច្ច ត្រូវបានកាត់ទោសឲ្យ ជាប់ពន្ធនាគារជាច្រើនឆ្នាំ តាមបទប្រព្រឹត្តទង្វើជ្រុលនិយម។ គេ ទាំងនោះ បានបង្កើតឡើង ជា ក្រុមសម្រាប់ចាត់ចែងធ្វើប្រជាមតិ ប្រឆាំងនឹងលោកប្រធានាធិបតី ពូទីន។

NKD-36x6_outline

ជនប្រឆាំង៤នាក់នោះ បានបង្កើតឡើងជាក្រុមផ្តួចផ្តើមគំនិត សម្រាប់ចាត់ចែងធ្វើប្រជាមតិ ដើម្បី អំណាចដែលចេះស្គាល់នាទីទទួលខុសត្រូវ។ ប៉ុន្តែអាជ្ញាធររុស្ស៊ី ចាត់ទុកក្រុមនេះជា ចលនាជ្រុលនិយម ដែលបន្តសកម្មភាព ពី ក្រុមមួយផ្សេងក្រោមឈ្មោះថា “ កងទ័ពនៃឆន្ទៈប្រជាជន “ ដែលត្រូវបានអំណាច នៅរុស្ស៊ីប្រកាសថា មានទំនោរជ្រុលនិយម ហើយរំលាយចោលទៅ។ ពេលដែលពួកគេត្រូវបានចាប់ខ្លួន គេហទំព័ររបស់ក្រុមនេះ បានស្នើឲ្យកែប្រែរដ្ឋធម្មនុញ្ញប្រទេស តាមផ្លូវធ្វើប្រជាមតិដើម្បីបង្កើត តុលាការ ប្រជាជន គ្រាន់នឹងវិនិច្ឆ័យទោស “ ប្រធានាធិបតី , បណ្តាសមាជិកព្រឹទ្ធសភា និង ពួកអ្នកតំណាងរាស្ត្រ”។

មេក្រុមនេះ លោក YouriMoukhineត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំ ប៉ុន្តែក្នុងលក្ខណៈ ព្យូរទោស។ រូបគាត់មិនបានវត្តមានទេ ក្នុងអង្គជំនុំជម្រះ នៅពេលដែលតុលាការបានប្រកាសសាលក្រម។ ពីរនាក់ទៀត គឺលោក ValeriParfionovនិងលោក SergueiBarabachត្រូវបានចៅក្រមកាត់ទោស ឲ្យជាប់គុក ម្នាក់ៗ ៤ឆ្នាំ។ ជាការកត់សម្គាល់ លោក SergueiBarabachដែលជារវសនីយទោ ត្រូវបាន តុលាការប្រកាស ដកស័ក្តិនោះ ចេញពីរូបគាត់។

ចំណែកជនទី៤ ជាអ្នកកាសែត ឈ្មោះ AlexandreSokolovត្រូវបានកាត់ទោស ឲ្យជាប់គុក ៣ឆ្នាំកន្លះ។ ក្នុងឋានៈជាអ្នកឆ្លើយឆ្លង របស់ទីភ្នាក់ងារព័ត៌មានសេដ្ឋកិច្ចរុស្ស៊ី RBK លោក Sokolovទទួលការគាំទ្រ ពីអង្គការ “ ពួកអ្នកកាសែតគ្មានព្រំដែន “ RSF ។ គាត់មានឯកទេសកម្ម ខាងធ្វើអង្កេតពាក់ព័ន្ធនឹង អំពើពុករលួយ ។ គាត់បានសរសេរនិក្ខេបបទ លាតត្រដាងអំពើពុករលួយក្នុងសាជីវកម្មរដ្ឋ ជាពិសេស ក្នុងដំណើរសាងសង់ព្រលានអវកាស Vostochni នៅតំបន់ស៊ីបេរីខាងកើត។ តាមយោបល់ RSF មូលហេតុ ពិតតែមួយគត់ នៃការចាប់ខ្លួនអ្នកកាសែតនោះ គឺមកពី “ សកម្មភាពគាត់ខាងឆ្កឹះឆ្កៀលកកូរកកាយ អំពើ ពុករលួយនៅរុស្ស៊ី”៕ ម៉ែវ សាធី