ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

សង្គ្រាមពាណិជ្ជកម្មអាចបន្តកើតឡើងក្រោយលោកដូណាល់ ត្រាំ ស្នើឲ្យដំឡើងពន្ធនាំចូលរថយន្ត

ក្រោយពេលទំនាក់ទំនងល្អប្រសើរឡើង ក្នុងវិស័យពាណិជ្ជកម្មរវាងអាមេរិកនឹង បណ្តាប្រទេស ក្នុងនោះមានចិនជាដើម តែពេលនេះស្ថានភាពបានតានតឹងជាថ្មី ដោយសារតែលោកត្រាំប្រកាសដំឡើង ពន្ធនាំចូលរថយន្ត និងគ្រឿងបន្លាស់រថ យន្ត ។ ភាគច្រើនគ្រឿងបន្លាស់រថយន្ត គឺនាំចូលពីប្រទេសចិន។

ពេលថ្មីៗនេះលោក ដូណាល់ ត្រាំ បាន អំពាវនាវដំឡើងពន្ធលើការនាំចូលរថយន្ត, រថយន្តដឹកទំនិញ និងគ្រឿងបន្លាស់ កាល ពីថ្ងៃពុធ ដែលជាសក្តានុពលអាចពង្រីក ទៅជាឧស្សាហកម្មរថយន្ត ដូចគ្នានឹងវិធាន ការការពារនិយម ដែលលោកបានគំរាម ទៅលើការនាំចូលអាលុយមីញ៉ូម និងដែក ថែប។

ប្រធានាធិបតីដូណាល់ ត្រាំ បានស្នើសុំឱ្យរដ្ឋមន្ដ្រីពាណិជ្ជកម្ម លោក Wilbur Ross ធ្វើការស៊ើបអង្កេតថា តើការនាំចូលយាន យន្តគឺជាការគំរាមកំហែងដល់សន្តិសុខ ជាតិ ឬយ៉ាងណា។ ប្រសិនបើដូច្នោះមែន លោកត្រាំ អាចបង្កើតពន្ធគយក្រោមផ្នែកទី ២៣២នៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ ១៩៦២ ដែលជាឧបករណ៍ពាណិជ្ជកម្មដ៏ ខ្លាំងក្លាមួយនៅក្នុងឃ្លាំងអាវុធរបស់ប្រធានា ធិបតីអាមេរិករូបនេះ។

លោក ត្រាំ បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍ខ្លីមួយ ដែលចេញផ្សាយដោយ ការិយាល័យសារព័ត៌មានសេតវិមានថា “ឧស្សាហកម្មស្នូលដូចជាគ្រឿងបន្លាស់រថ យន្ត និងរថយន្ត មានសារសំខាន់ចំពោះ កម្លាំងរបស់យើងក្នុងនាមជាប្រទេសមួយ”។

ចំណែកលោក John Bozzella នាយក ប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តសកល ដែលតំណាងក្រុមហ៊ុនរថយន្តបរទេស ដែលកំពុងធ្វើពាណិជ្ជកម្មនៅសហរដ្ឋអាមេ រិក និងជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ក្នុងស្រុក មួយចំនួនផងនោះក៏បានរិះគន់គម្រោង ដំឡើងពន្ធនាំចូលរថយន្តនេះផងដែរ។

កនង្លមករដ្ឋាភិបាលចិន និងអាមេរិក បានត្រូវរ៉ូវគ្នាសុខចិត្តមិនធ្វើសង្រ្គាមពាណិជ្ជ កម្មនឹងគ្នា បន្ទាប់ពីភាគីទាំងពីរបានចរចា គ្នាជាច្រើនសប្តាហ៍មកនេះ។ ជាលទ្ធផល នៃការចរចាភាគីចិនបានសន្យាថានឹងនាំ ចូលទំនិញ ឬទិញសេវាកម្មរបស់អាមេរិកឲ្យ បានច្រើនជាងមុន ដើម្បីសម្រាលជញ្ជីង ពាណិជ្ជកម្ម ដែលធ្ងន់ខ្លាំងមកតែខាងចិន។ បើតាមតួលេខជញ្ជីងពាណិជ្ជកម្មរវាងអាមេ រិក នឹងចិន គឺធ្ងន់មកខាងចិនដល់ទៅ ៣៣៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែល បញ្ហានេះត្រូវបានលោក ដូណាល់ ត្រាំ ចាត់ទុកថាជារឿងអយុត្តិធម៌ ហើយបាន យកជាមូលហេតុ ដើម្បីប្រកាសសង្រ្គាម ពាណិជ្ជកម្មជាមួយនឹងចិន។

គណៈប្រតិភូចិនដឹកនាំដោយលោក លីវ ហឺ ឧបនាយករដ្ឋមន្ត្រីចិនបានជួប ចរចាគ្នាជាមួយភាគីអាមេរិកដឹកនាំដោយ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក។ ភាគីទាំងពីរ បានចេញសេចក្តីប្រកាសរួមគ្នាដោយបាន បញ្ជាក់ថា សហរដ្ឋអាមេរិក និងចិនបាន ព្រមព្រៀងគ្នាមិនធ្វើសង្រ្គាមពាណិជ្ជកម្ម នឹងគ្នាទេ។ ភាគីចិនបានសុខចិត្តដាក់ វិធានការ ដើម្បីកាត់បន្ថយគម្លាតរវាងការ នាំចេញទំនិញនឹងសេវាកម្មនៃប្រទេស ទាំង២៕ ម៉ែវ សាធី