ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនកាន់តែខិតមកកៀកហើយ

សង្គ្រាមពាណិជ្ជកម្ម រវាងចិន នឹងអាមេ រិក បានខិតមកកៀកហើយ នៅពេលដែលប្រទេសទាំងពីរសងសឹកគ្នាទៅវិញទៅមក តាមរយៈការដំឡើងពន្ធដា។ ពេលដំបូង អាមេរិកដំឡើងពន្ធ លើទំនិញពីរមុន គឺដែកថែបនិងអាលុយមីញ៉ូមដែលយក ២៥ ភាគរយនិង១០ភាគរយ។ ការដំឡើង ពន្ធរបស់អាមេរិក គឺមានគោលដៅសំដៅ ទៅលើ ប្រទេសចិនតែប៉ុណ្ណោះ ។

ជាការតបតនឹងការដំឡើងពន្ធរបស់ អាមេរិក កន្លងមកថ្មីៗចិនបានប្រកាស ដំឡើងពន្ធ លើទំនិញអាមេរិក ១២៨មុខ ក្នុងនោះ មានផលិតផលស្រាដែលជាផលិតផលនាំមុខរបស់អាមេរិក នាំចូលទៅកាន់ ប្រទេសចិន។

ជាមហាអំណាសេដ្ឋកិច្ចទីមួយ អាមេ រិកមិនព្រមចុះចាញ់ចិននោះឡើយ ដោយបានធ្វើការវាយបកភ្លាមៗតបទៅលើប្រទេសចិន ជាការបង្ហាញពីឥទ្ធីពលមហាអំណាចសេដ្ឋកិច្ចទីមួយ អាមេរិកបានសម្រេចចិត្ត ដំឡើងពន្ធបន្ថែមទៅលើប្រទេសចិន ១.៣០០មុខបន្ថែមទៀត។

ចិនបានអះអាងច្បាស់ៗថា ខ្លួននឹង ចាត់វិធានការឆ្លើយតបវិញ បន្ទាប់ពីសហ រដ្ឋអាមេរិក បានចេញផ្សាយបញ្ជីផលិត ផលចិនជាង ១.៣០០មុខ ដែលស្ថិតនៅ ក្រោមគម្រោងដំឡើងពន្ធ ២៥ភាគរយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ ងារសារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃពុធ ទី៤ ខែមេសា ឆ្នាំ២០១៨។

ជុំវិញគម្រោងដំឡើងពន្ធនេះដែរ សេត វិមានបានអះអាងថា ការស្នើដំឡើងពន្ធន ាំចូលផលិតផលចិន ត្រូវបានធ្វើឡើង គឺជាការឆ្លើយតបទៅនឹងទីក្រុងប៉េកាំង ដែលទើបតែបានប្រកាសពីការដំឡើងពន្ធ២៥ភាគ រយ ឬស្មើនឹងជាង៣ពាន់លានដុល្លារ លើផលិតផល ១២៨មុខ នាំចូលទៅចិន។ យ៉ាងណាក៏ដោយ ចិនបានថ្កោលទោស យ៉ាងខ្លាំង ហើយថា ខ្លួននឹងចាត់វិធានការសងសឹកនឹងការសម្រេចចិត្តរបស់ទីក្រុង វ៉ាស៊ីនតោន។

«ការសម្រេចចិត្តជាឯកតោភាគី និង មានលក្ខណៈគាំពារនិយមរបៀបនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើមូលដ្ឋាន នៃគោលការណ៍គ្រឹះ និងតម្លៃរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)… ដូច្នេះ ចិននឹងចាត់វិធានការសមស្រប ទប់ទល់ នឹងសហរដ្ឋអាមេរិកវិញ»។ នេះបើតាមការគូសបញ្ជាក់របស់ស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធនេះ។

គួរបញ្ជាក់ថា សំណើដំឡើងពន្ធរបស់ សេតវិមាន លើផលិតផលនាំចូលពីចិន ១.៣០០មុខ ក្នុងនោះរួមមានផលិតផល វេជ្ជសាស្ត្រ ទូរទស្សន៍ កង់ គ្រឿងម៉ាស៊ីន រ៉ូបូត និងទំនាក់ទំនងបច្ចេកវិទ្យាជាដើម។ កាលពីឆ្នាំមុន ការនាំចេញរបស់ចិនទៅ កាន់សហរដ្ឋអាមេរិក មាន ទំហំជាទឹក ប្រាក់ជាង ៥០៦ពាន់លានដុល្លារ។

ការប្រឈមមុខតានតឹងនៅក្នុងវិស័យពាណិជ្ជកម្មរវាងអាមេរិកនិងចិនបានក្លាយទៅជាឱកាស ដល់ប្រទេសផ្សេងទៀត ស្វែងរកផលប្រយោជន៍ពីវិបត្តិទាំងនោះ នៅ ពេលនេះប្រទេសអូស្ត្រាលី ដែលជា ប្រទេសផលិតស្រាលំដាប់ពិភពលោក កំពុងតែរកឱកាសចូលទៅកាន់ទីផ្សារចិនជំនួសអាមេរិក។

នៅពេលនេះប្រទេសអូស្រ្ដាលី អាច នឹងទទួលបានផលចំណេញ ពីសង្រ្គាម ពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន តាមរយៈការបង្កើនផលិតផលរបស់ខ្លួន និងជំនួសកន្លែងក្រុមហ៊ុនអាមេរិក នៅក្នុង ទីផ្សារចិន។ នេះបើតាមការវិភាគដោយ លោក រ៉ូប៊ឺត ខូច (Robert Koch) ដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃពុធ ទី៤ ខែមេសា ឆ្នាំ២០១៨។

ថ្លែងប្រាប់វិទ្យុជាតិអាមេរិក (NPR) លោក Robert Koch មកពីវិទ្យាស្ថាន Wine Institute បានកត់សម្គាល់ថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំរបស់អូស្ត្រាលី។ អូស្ត្រាលី មានផលិតផលជាច្រើន ដូច គ្នាទៅនឹងផលិតផល ដែលចិននាំចូលពី សហរដ្ឋអាមេរិក ពោលគឺផលិតផលទាំង នោះ សុទ្ធតែមាននៅក្នុងបញ្ជី នៃផលិត ផលអាមេរិកចំនួន ១២៨មុខ ដែលត្រូវ ដំឡើងពន្ធ ២៥ភាគរយ ឬ ៣ពាន់លាន ដុល្លារ ពីសំណាក់ទីក្រុងប៉េកាំង ជាការ ឆ្លើយតបទៅនឹងការដំឡើងពន្ធនាំចូល ដែកថែប និងអាលុយមីញ៉ូមរបស់លោក ដូណាល់ ត្រាំ។

អ្នកជំនាញរូបនេះបន្ថែមថា ចិនយក ពន្ធនាំចូលស្រាពីសហរដ្ឋអាមេរិក ១៤ ភាគរយ ខណៈអូស្ត្រាលី ០ភាគរយ អនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ។ ដូច្នេះបើសិន ជា សង្រ្គាមពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នៅតែបន្ត នោះ អូស្ត្រាលីនឹងទទួលបានឱកាស បង្កើនការនាំចូលរបស់ខ្លួនទៅកាន់ប្រទេសចិន រហូត ដល់អាចជំនួសក្រុមហ៊ុនអាមេរិក ក៏ថាបាន ព្រោះភាគច្រើននៃផលិតផលអាមេរិក អូស្ត្រាលីក៏មានដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ អូស្រ្ដា លីនាំចេញស្រា (Wine) ទៅកាន់ប្រទេស ចិន កើនឡើងរហូតដល់ទៅ ៦៣ភាគរយ ឬគិតជាទំហំទឹកប្រាក់ជាង ៨៤៨លាន ដុល្លារ ឬជិតស្មើពីរដងច្រើនជាងសហរដ្ឋអាមេរិក៕ ម៉ែវ សាធី