ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមលោកលើកទី៣នឹងកើតឡើងនៅក្នុងឆ្នាំ២០២០

អ្នកឯកទេសពីពេលវេលា ជនជាតិអង់ គ្លេស បានលើកឡើងថា សង្គ្រាមលោកលើកទីបីនឹងកើតឡើងនៅក្នុងឆ្នាំ២០២០ ខាងមុខ។ សង្គ្រាមចាប់ផ្តើមចេញពី ជម្លោះអាមេរិកនិងកូរ៉េខាងជើង ដោយ ពេលនោះ កូរ៉េខាងជើង បានបាញ់មីស៊ីល ១ដើមទៅលើកោះហាវៃ៉ អាមេរិក ជាចំណុច ចាប់ផ្តើមនៃសង្គ្រាម។

នៅក្នុងឃ្លីបវីដេអូមួយដែលបានផ្សាយតាមបណ្តាញ Youtube លោក Michael Phillips អ្នកឯកទេសស្តីពីពេលវេលាបានប្រកាសថាសង្គ្រាម អាមេរិកនិងកូរ៉េខាង ជើង នឹងអូសបន្លាយរយៈពេល៣ឆ្នាំ ក្រោយការគំរាមកំហែងគ្នាទៅវិញទៅមកនៅឆ្នាំ ២០១៩ ។ លោកMichael Phillips បញ្ជាក់ ទៀតថា អង់គ្លេស ក៏ត្រូវបានអូសចូលនៅ ក្នុងសង្គ្រាម នោះដែរ ។

លោកMichael Phillips បានបញ្ជាក់ ទៀតថា «អ្វីគ្រប់យ៉ាងនឹងកើតឡើងយ៉ាងឆាប់រហ័ស ធ្វើឲ្យមនុស្សរាប់លាននាក់ ស្លាប់»។ លោកក៏បានបញ្ជាក់ទៀតថា សង្គ្រាមនោះនឹងត្រូវប្រើប្រាស់ដល់គ្រាប់បែកបរមាណូទៀតផង។

លោកMichael Phillips ក៏បានប្រកាស ទៀតថា គ្រោះមហន្តរាយធម្មជាតិ បាន បំផ្លាញទាំងស្រុង នៅរដ្ឋ Los Angeles ,California ។ ជាមួយគ្នានោះគ្រោះរញ្ជួយដី កម្រិត ១០,២រិុចទ័រ បំផ្លាញទីក្រុងទាំង មូល។ លោកបញ្ជាក់ថា ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំនឹងដឹកនាំអាមេរិក ពីរអាណត្តិ។

លោកMichael Phillips បានលើក ឡើងទៀតថា ក្នុងអំឡុងឆ្នាំ ២០២០ ក្រុមអ្នក វិទ្យាសាស្ត្រអវកាស ក៏បានចុះចតនៅលើភពព្រះអង្គារដោយជោគជ័យ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ។ ប៉ុន្តែ អង្គការអវកាសអាមេរិក NASA មិនបាន ទទួលបានជោគជ័យនោះឡើយ គឺយាន អាវកាស Space X របស់មហាសេដ្ឋី Elon Mush ។ នៅក្នុងឃ្លីបវីដេអូដែលលោក Michael Phillips បានផ្សព្វផ្សាយ កាល ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ទទួលបាន ការចូលទស្សនាជាង៤លាន នាក់ ដោយ មានមនុស្សជាច្រើនជឿថា សង្រ្គាមលោក លើកទី៣នឹងកើតឡើង នាពេលអនាគត។

ការលើកឡើងខាងលើ អាចនឹងផ្ទុយពីស្ថានភាពនាពេលបច្ចុប្បន្ន ដោយសារតែ អាមេរិកនិងកូរ៉េខាងជើង កំពុងតែឈាន ទៅរក ការផ្សះផ្សាទំនាក់ទំនង និងត្រៀម ជំនួបជាលើកទីពីរនៅអាមេរិក ។

ក៏ប៉ុន្តែ អ្នកឯកទេសវិភាគក៏បានលើកឡើងផងដែរថា ភាពរីកចម្រើន នៅក្នុង ទំនាក់ទំនងរវាងអាមេរិកនឹងកូរ៉េខាងជើងនៅតែមានចំណុចជាច្រើន មិនស៊ីចង្វាក់គ្នា ដោយអាមេរិក មិនទាន់បើកផ្លូវសម្រាប់ សន្ធិសញ្ញាសន្តិភាព បញ្ចប់សង្គ្រាមនៅឧបទ្វីបកាលពីឆ្នាំ ១៩៥៣ ។

អាមេរិកនិងកូរ៉េខាងជើង នៅតែស្ទាប ស្ទង់ គ្នានៅឡើយមិនទាន់មានទំនុកចិត្ត នឹងគ្នាទេ ។ លើសពីនេះទៅទៀត ក្រុមអ្នក ជំនាញរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានលើកឡើងថា កូរ៉េខាងជើង មិនមានសកម្មភាព លុបបំបាត់បរមាណូនោះឡើយមានតែកើនឡើងជាងមុន ។

អាចនិយាយបានថា កិច្ចពិភាក្សារវាង កូរ៉េខាងជើង នឹងអាមេរិក មានសារសំខាន់ យ៉ាងខ្លាំង ដល់នយោបាយពិភពលោក ទាំងមូល ។ ប្រសិនបើកិច្ចពិភាក្សាទទួលបានជោគជ័យនោះ ឧបទ្វីបកូរ៉េ និងតំបន់ ទាំងមូលទទួលបានសន្តិភាព ។ផ្ទុយទៅ វិញ បើកិច្ចពិភាក្សាបរាជ័យ នោះ កូរ៉េខាង ជើង នឹងបង្កើនសកម្មភាពការពារ ក៏ដូចជា បង្កើនអាវុធការពារខ្លួន។ ចំណុចទាំងនោះអាចឈានដល់ដំណាក់កាលដូចការលើកឡើងរបស់អ្នកជំនាញជនជាតិអង់គ្លេស ៕ ម៉ែវ សាធី