ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងបើកម៉ូតូបុកគោយន្តពីក្រោយស្លាប់មួយរំពេច

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់មួយរំពេចដោយសារគ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូបុកគយន្តពីក្រោយ ។ បន្ទាប់ពីកើតហេតុអ្នកបើកគោយន្តបានរត់គេចខ្លួនបាត់បន្សល់តែវត្ថុតាងនៅកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅ ថ្ងៃអាទិត្យ ១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៩និង០០នាទី នៅលើផ្លូវជាតិលេខ ៤៤គីឡូម៉ែត្រលេខ១៣០-១៣១ ត្រង់ចំណុចភូមិខ្នុរអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកឧដុង្គបានឲ្យភ្នាក់ងារកាសែតនគរវត្តដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ នឹងគោយន្ត បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លង ។

ប្រភពបានឲ្យដឹងថា មុនពេលកលតហេតុ មានម៉ូតូ១គ្រឿង ម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GC-៥៩៨៤ បើកបរដោយឈ្មោះ ផន សុភ័ក្រ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិខ្ចាស់ ឃុំវាលពង់ ធ្វើដំណើរទិសដៅពីកើតទៅលិច លុះទៅដល់ចណុចខាងលើ បានបុកគោយន្ត ០១ គ្រឿង ម៉ាក គូប៑ូតា ពណ៌ ក្រហម ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា ចំពីក្រោយ បណ្តាលឲ្យដួលស្លាប់ភ្លាមមួយរំពេច ។

ភាគីម៉ូតូបើកបរដោយឈ្មោះ ម៉ៅ គឺ ភេទប្រុសអាយុ ៣៣ ឆ្នាំ រស់នៅភូមិស្តុកក្រោល ឃុំវាលពង់ ។ ក្រោយកើតហេតុអ្នកបើកបរគោយន្តបានគេចខ្លួនបាត់ ។

ករណីនេះ បណ្តាលឲស្លាប់មនុស្ស ០១ នាក់ ប្រុស(ភាគីម៉ូតូ) ខូចខាតម៉ូតូ ០១គ្រឿងធ្ងន់ , ខូចខាតគោយន្ត ០១គ្រឿងស្រាល ។ ក្រោយបំពេញសំណុំរឿងរួចរាល់ សមត្ថកិចហចបានប្រគល់សពឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ