ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាខ្លាំងជិះម៉ូតូដួលខ្លួនឯងត្រូវម៉ូតូ១គ្រឿងទៀតបើកមកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកបណ្តាលឲ្យរងរបួសធ្ងន់២នាក់

ភ្នំពេញ ៖ សង្ស័យស្រវឹងស្រាខ្លាំង ជិះម៉ូតូដួលខ្លួនឯង ត្រូវម៉ូតូ១គ្រឿងទៀតបើកមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ បុកបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ។ គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង២១និង៥០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នៅចំណុច មុខរោងចក្រគង់ ហុង ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ម៊ូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១FC ៦៤៤៥ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូខាងលើ រេចង្កូតបណ្តាលឲ្យដួល ខណៈនោះក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១F ២២០៣ បើកបរដោយបុរសម្នាក់ឈ្មោះ ឈួយ ហ្វីលីយ៉ា ភេទប្រុស អាយុ ២៣ឆ្នាំមុខរបរនិស្សិត បើកបរក្នុងទិសដៅស្របគ្នា លុះមកដល់ចំណុចខាងលើ ក៏វ៉ាក់នឹងម៉ូតូដែលដួលពីខាងមុខ ពេលនោះម្ចាស់ម៉ូតូចាប់ហ្វ្រាំងមិនទាន់ ក៏បុកចំពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះរងរបួសសន្លប់ស្ដូកស្ដឹង ចំណែកម្ចាស់ម៉ូតូដែលស្រវឹងនោះ រងរបួសបែកក្បាលយ៉ាងធ្ងន់ ។

NKD-36x6_outline

ក្រោយពេលកើតហេតុ អ្នកនៅកន្លែងកើតហេតុបានទាក់ទងទៅកាន់រថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនគឹម សុង មកដឹកជនរងគ្រោះទាំងពីរនាក់កទៅព្យាបាលនៅឯគ្លីនិក ចំណែកឯម៉ូតូទាំងពីរគ្រឿង និងទ្រព្យសម្បត្តិជនរងគ្រោះ បានប្រគល់ឲ្យសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

as-4 as as-1 as-2 as-3