ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យ​ស្រវឹង​ជិះ​ចុះ​ចំណោទ​ជ្រុល​ទៅ​បុក​របង​របួសធ្ងន់​និង​មធ្យម​២​នាក់​

​ខេត្ត​ព្រះ​សីហ​នុ​ ៖​ បុរស​២​នាក់​ បាន​រង​របួសធ្ងន់​ ខណៈ​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​លឿន​ហើយ​ទំនងជា​ស្រវឹង​ទៀត​នោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​ជាន់​ហ្វ្រាំង​មិន​ទាន់​ នៅ​ពេល​ដល់​ផ្លូវ​ចុះ​ចំណោទ​ ក៏​ជ្រុល​ទៅ​បុក​របង​ស័ង្កសី​យ៉ាង​ពេញទំហឹង​ កាល​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ក្បែរ​សង្កាត់​លេខ​២​ ស្ថិត​ក្នុងភូមិ​លេខ​២​ សង្កាត់​លេខ​២​ ក្រុងព្រះសីហនុ​ ។

​ ​យោង​តាម​ប្រភព​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​លេខ​២​បានអោយ​ដឹង​ថា​ នៅ​ចំណុច​កើតហេតុ​នេះ​ ជា​ញឹក​ញ៉ាប់​ តែងតែមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ព្រោះតែ​ចំណុច​នេះ​វា​ជា​ កំណាត់​ផ្លូវ​ចុះ​ចំណោទ​ ហើយ​ផ្លូវ​មាន​លក្ខណៈ​ពិបាក​ អោយ​អ្នកបើកបរ​មានការ​ ធ្វេសប្រហែស​បន្តិច​ ឬ​អ្នក​ស្រវឹង​បើកបរ​តាម​ផ្លូវ​នេះ​ ពិតជា​ជា​ជួប​គ្រោះថ្នាក់​ជាក់​ជា​ពុំខាន​ ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​២៥​ ខែមីនា​នេះ​ បុរស​ចំនួន​២​នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​អោយ​រង​របួសធ្ងន់​ម្នាក់​និង​មធ្យម​ម្នាក់​។​ ជន​រង​គ្រោះ​ទាំង​២​នាក់​មាន​ ទី​១​ឈ្មោះ​ អ៊ុំ​ ហាក់​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មាន​លំនៅ​សង្កាត់​លេខ​៤​ រង​របួសធ្ងន់​ (​បែក​មុខ​បាក់​ថ្គាម​)​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​ ទី​២​ឈ្មោះ​ ម៉ី​ វ៉ា​ន់​ថន​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ រង​របួស​មធ្យម​ ឯ​ ម៉ូតូ​ម៉ាក​ ស្សូម​ម័​រ​ ព​ណ៏​ខ្មៅ​ រង​ការ​ខូចខាត​មធ្យម​ ត្រូវ​បាន​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ សង្កាត់​លេខ​២​ ។​

​ ​ដោយឡែក​យោង​តាម​ការ​អះអាង​ពី​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​និយាយ​ថា​ នៅ​មុន​កើតហេតុ​បន្តិច​គេ​បានឃើញ​ម៉ូតូ​ជិះ​គ្នា​ពីរ​នាក់​ បើក​ចុះ​ណោ​ទ​យ៉ាង​លឿន​ក្នុង​ស្ថានភាព​ស្រវឹង​ ហើយ​ជ្រុល​ទៅ​បុក​របង​តែ​ម្តង​ ខណៈ​ចំណុច​កើតហេតុ​គឺជា​ផ្លូវបំបែក​ជា​ពីរ​ បណ្តាល​អោយ​បុរស​ម្នាក់​កៀប​ជាប់​ជាមួយ​របង​រង​របួសធ្ងន់​ និង​ម្នាក់​ទៀត​សន្លប់​នៅ​ក្បែរ​នោះ​ដែរ​ ។​

​ ​ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​សេ​តេ​ មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​ដែរ​ ឯ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ នគរបាល​សង្កាត់​លេខ​២​ រង់ចាំ​សាច់​ញ្ញាត​មក​ទទួល​ ៕​ ឆ្លាម​ សមុទ្រ​

Chlam-samoth-003

Chlam-samoth-003-(1)

Chlam-samoth-003-(2)

Chlam-samoth-003-(3)

Chlam-samoth-003-(4)

Chlam-samoth-003-(5)