ព័ត៌មានទាន់ហេតុការណ៍៖

សត្វអណ្តើកសមុទ្រទម្ងន់១៨៧គីឡូក្រាមត្រូវបានលោក ឧកញ្ញ៉ា ទា វិចិត្រ ព្រលែងចូលសមុទ្រធម្មជាតិវិញ

​ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ​​ ប្រធានសមាគមន៍គ្រួសារអូបី បានព្រលែងសត្វអណ្តើកសមុទ្រយក្ស១ក្បាលទម្ងន់១៨៧គីឡូក្រាមចូលទៅក្នុងសមុទ្រធម្មជាតិវិញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ។

លោកឧកញ៉ាទៀ វិចិត្របានឲ្យដឹងថា សត្វអណ្តើកដ៏ធំ១ ក្បាលនេះ គឺ លោកឧកញ៉ាបានទិញពីប្រជានេសាទគ្រោងនឹងនាំយកទៅលក់នៅប្រទេសវៀតណាម ក្រោយពីទិញបាន លោកក៏បានយកទៅព្រលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញនៅឆ្នេរឋានសួគ៌ ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ក្នុងបំណងជួយការការពារធនធានធម្មជាតិកុំឲ្យមានការសម្លាប់សត្វប្រភេទនេះបន្តទៅទៀត ។

លោក ឧកញ្ញ៉ាបានបន្តថា កន្លងមកលោកបានព្រលែងសត្វព្រៃមានដូចជា អណ្តើក កន្ធាយ ឈ្លូស ពង្រូល ជាដើម ។ល។ ដែលលោកបានទិញពីប្រជាពលរដ្ឋគ្រោងយកទៅសម្លាប់ធ្វើម្ហូប ឬក៏យកទៅលក់នៅប្រទេសជិតខាង ហើយជាក់ស្តែងលើកនេះ លោកបានព្រលែងសត្វអណ្តើកសមុទ្រដ៏ធំ១ក្បាលចូលទៅក្នុងសមុទ្រធម្មជាតិវិញ ។

NKD-36x6_outline

ទាំងអស់នេះដោយសារតែលោកឧកញ្ញ៉ាយល់ឃើញថា បច្ចុប្បន្ននេះសត្វព្រៃកំពុងរងការកាប់សម្លាប់ និងនាំចេញទៅលក់នៅក្រៅប្រទេសពីជនខិលខូចមួយចំនួន ដែលធ្វើឲ្យបាត់បង់នៅធនធានធម្មជាតិ ដូចនេះហើយ យើងទាំងអស់គ្នាត្រូវចូលរួមការការពារកុំសម្លាប់សត្វអណ្តើក ដែលជាប្រភេទ សត្វដ៏កម្រនេះបន្តទៅទៀត ៕ ឆ្លាម សមុទ្រ