ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

សន្តិភាពនៅឧបទ្វីបកូរ៉េនឹងកើតមានក្រោយប្រទេសទាំងពីរប្រកាសបញ្ចប់សង្គ្រាម

ឧបទ្វីបកូរ៉េស្ថិតក្នុងដំណាក់កាលសង្គ្រាមក្នុងឆ្នាំ១៩៥០ ហើយបញ្ចប់នៅឆ្នាំ១៩៥៣ ដោយកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ។ នៅពេលនេះ កូរ៉េខាងជើង និងខាងត្បូង ប្រហែលជាបញ្ចប់ជាផ្លូវការនូវសង្គ្រាមនោះ ហើយនាំមកនូវសន្តិភាពដល់ពលរដ្ឋទាំងពីរដោយអាចធ្វើដំណើរចុះឡើងបានយ៉ាងងាយស្រួល។

សារព័ត៌មាន Bloomberg News បានផ្សាយថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងតែធ្វើកិច្ចពិភាក្សា ចរចាគ្នា អំពីការបញ្ចប់ជម្លោះយោធា ដែលបានកើតមានរវាងប្រទេសទាំងពីរ អស់រយៈពេល៦៨ឆ្នាំកន្លងមកហើយ។

មន្ត្រីកូរ៉េខាងត្បូងមួយរូប បានប្រាប់កាសែតក្នុងស្រុកថា ទំនាក់ទំនងដោយផ្ទាល់ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អាចនឹងត្រូវបានបង្កើតឡើង នៅចុងសប្ដាហ៍នេះ ហើយថា មេដឹកនាំទាំងពីរ ប្រហែលជាចេញនូវសេចក្តីថ្លែងការណ៍រូមគ្នាមួយ ដើម្បីបញ្ចប់ជម្លោះជាផ្លូវការនូវជំនួបកំពូលនាសប្ដាហ៍ក្រោយ។

ទីភ្នាក់ងារសារព័ត៌មាន The Hill ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ បានរាយការណ៍ថា វាត្រូវបានគេរំពឹងថា ប្រទេសកូរ៉េខាងជើង នឹងស្នើឲ្យមានសន្ធិសញ្ញាសន្តិភាពមួយក្នុងអំឡុងជំនួបកំពូល នាសប្ដាហ៍ក្រោយនោះ៕ ម៉ែវ សាធី