ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខក្លឹប ម៊ីតណាយ ចាប់វាយភ្ញៀវចូលកំសាន្តដោយចោទបង្កជម្លោះក្នុងក្លឹប

ភ្នំពេញ៖ ក្លឹប ម៊ីតណាយ ដែលជាក្លឹបមួយតែងតែបង្កជម្លោះជាមួយភ្ញៀវ ក៏ដូចជាភ្ញៀវនឹងភ្ញៀវ ចូលទៅកំសាន្តវាយតប់គ្នា ជារឿយៗ នឹងជាជម្រកក្មេងទំនើងប្រមូលផ្តុំគ្នា បង្កឲ្យមានភាពអសន្តិសុខដល់មូលដ្ធាន ជាក់ស្តែងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្លឹប ម៊ីតណាយ តាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ដោយមានយុវជនមួយក្រុមគ្នា៤នាក់បានចូលទៅផឹកស្រា និងកំសាន្ត រួចបង្ករភាពរញ៉េរញ៉ៃ ដល់ភ្ញៀវដទៃក្នុងក្លឹប ក៏ត្រូវសន្តិសុខ វាយយ៉ាងចាស់ដៃ បង្កអោយពួកគេរងរបួសសុះខ្លួន ព្រមទាំងចាប់ឃាត់ខ្លួនពួកគេទៅក្រសួងមហាផ្ទៃ ដោយម្ចាស់ក្លឹបខាងលើជាប៉ូលីសនៅក្រសួងមហាផ្ទៃមានបុណ្យសក្តិធំមួយរូបម្នាក់ ហើយទោះជាសមត្ថកិច្ចមូលដ្ធានចុះទៅអន្តរាគមន៍យ៉ាងណាក្តី ក៏នៅតែម្ចាស់ក្លឹបរូបនេះ មិនបានប្រគល់អោយសមត្ថកិច្ចមូលដ្ធានយកទៅសួរនាំនៅប៉ុស្តិ៍ឡើយ នេះបើតាមការបង្ហើបប្រាប់ពីភ្ញៀវ ដែលចូលទៅកំសាន្តក្នុងក្លឹបនោះ។

NKD-36x6_outline

ក្រោយមកទោះបីជាអ្នកសារព័ត៌មានសុំការបំភ្លឺពីសន្តិសុខ ក៏ដូចជាម្ចាស់ក្លឹប តែខាងក្លឹបមិនមានការសហការចំពោះរឿងមួយនេះដែរ ហើយក្រោយកើតហេតុយុវជនទាំង៤នាក់ ត្រូវបានម្ចាស់ក្លឹបនាំទៅកាន់ក្រសួងមហាផ្ទៃ ចាត់ការតាមប្រព័ន្ធអ្វីក៏មិនដឹង តែបើជាធម្មតាត្រូវប្រគល់អោយប៉ូលីសមូលដ្ធានជាអ្នកយកទៅសួរនាំនៅឯប៉ុស្តិ៍រដ្ធបាល ៕ សុខាសែនជ័យ

image3 image1 image2