ព័ត៌មានទាន់ហេតុការណ៍៖

សន្លឹក​កិច្ចការ​ប្រឡង​បាក់ឌុប​ទូទាំង​ប្រទេស​ យក​មក​ដល់​មណ្ឌល​កំណែ​វិទ្យាល័យ​ស៊ីសុវត្ថិ​ដោយ​សុវត្ថិភាព​

ភ្នំពេញ​៖ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ​ ឬ​ បាក់ឌុប​ បញ្ចប់​ជា​ស្ថាពរ​ហើយ​ នៅ​ល្ងាច​ថ្ងៃ​ទី​២១​ ខែ​សីហា​ នេះ​ ។ ដោយឡែក​ សន្លឹក​កិច្ចការ​ប្រឡង​ទូទាំង​ប្រទេស​ បានយក​មក​ដល់​មណ្ឌល​កំណែ​វិទ្យាល័យ​ស៊ីសុវត្ថិ​ដោយ​សុវត្ថិភាព​ ។

ហ្វេសប៊ុក​ផេក​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ ចេញ​ផ្សាយ​យប់​នេះ​ សរសេរ​ថា​ មក​ដល់​ពេល​​នេះ លោក​បណ្ឌិត​សភាចារ្យ​ ហង់ ជួន​ ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​រង់ចាំ​ទទួល​​គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស គណៈ​កម្មការ​អប្បមាទ និង​ដោយ​មាន​ការ​ចូលរួម​របស់​អ្នកសង្កេតការណ៍​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​​បាន​ដឹក​​ ហិប​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​​នៃ​មណ្ឌល​រាជធានី​​ភ្នំពេញ​ និង​ខេត្ត​ កំពង់​ស្ពឺ​មក​ដល់​មណ្ឌល​កំណែ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ដោយ​សុវត្ថិភាព​ ៕ចេស្តា