ព័ត៌មានទាន់ហេតុការណ៍៖

សប្បាយក្លាយជាទុក្ខក្មេងប្រុសម្នាក់មកលេងកំសាន្តនៅទំនប់៦មករា បែរជាលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម បន្ទាប់ពីក្រុមគ្រួសារបាននាំគ្នាមកលេងកំសាន្ត នៅទំនប់៦មករា ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលវេលាម៉ោង១៤និង៥៥នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចកំសាន្តទំនប់៦ មករា ស្ថិតនៅភូមិក្បាលបី ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសឈ្មោះចាន់ តុលា អាយុ១៦ឆ្នាំទីភូមិក្តីដូង សង្កាត់ព្រៃតាហ៊ូរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

មុនពេលកើតហេតុក្មេងរងគ្រោះព្រមទាំងក្រុមគ្រួសារបាននាំគ្នាមកលេងកំសាន្តនៅចំណុចកើតហេតុខាងលើ តែក្មេងប្រុសម្នាក់នេះបានចុះលេងទឹកហើយរអិលជើងនឹងផ្ទាំងថ្មធ្លាក់ចូលទឹកហូរគួចចូលទៅក្នុងទឹកជ្រៅ ក្រុមគ្រួសារនឹងមនុស្សជាច្រើនបានជួយមុជទឹករាវរកដែរតែពេលរកឃើញជាអកុសលក្មេងប្រុសបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ..ឪពុកម្តាយយំសោកបោកខ្លួនយ៉ាងដោយសារមួយពព្រិចភ្នែកសោះបាត់បង់សមាជិកគ្រួសារម្នាក់ទៅហើយ។

ក្រោយពីសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច័យធ្វើកំណត់ហេតុបានប្រគល់សាកសពឲ្យឪពុកម្ដាយ។ បច្ចប្បន្នសាកសពក្មេងប្រុសរងគ្រោះត្រូវឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។

អាជ្ញាធរបានអំពាវនាវសុំឲ្យ ឪពុកម្ដាយ ក៏ដូចជាអាណាព្យាបាលទាំងអស់ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះ បុត្រ ធីតា របស់ខ្លួន កុំបណ្ដែរបណ្ដោយឲ្យកើតរឿងអកុសលទៀត៕ ប៊ុនរិទ្ធី