ព័ត៌មានទាន់ហេតុការណ៍៖

សភាពាណិជ្ជកម្មខេត្តបាត់ដំបងហៅអាជីវករផ្នែកកសិកម្មចូលរួមប្រជុំផ្សព្វផ្សាយនិងបង្កើតទីផ្សារពោតក្រហម តែកំណត់ទិញក្នុងតម្លៃមិនក្រោម ៣.៨បាត

ខេត្តបាត់ដំបង៖ លោក​ ឧកញ៉ា ភូ ពុយ ប្រធាន សភាពាណិជ្ជកម្មខេត្តបាត់ដំបង លោក បាន ថ្លែងថា ការ ផ្សព្វផ្សាយប្រជុំនិងបង្កើតទីផ្សារពោតក្រហម ដោយមានការកំណត់ឱ្យខាងអាជីប្រមូលទិញពីប្រជាពលរដ្ឋ ក្នុងតម្លៃចាប់៣.៨បាត ឡើងទៅ។

លោក ឧកញ៉ា បានមានប្រសាសន៍បន្តថា នៅក្នុងដំណើរការ ចុះជួបដោះស្រាយបញ្ហាតម្លៃពោតក្រហម ជូនដល់អាជីវករផ្នែក ប្រជាកសិករកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិសាស្ត្រស្រុកសំពៅលូន និងភ្នំព្រឹក ឱ្យបងប្អូន។

នៅក្នុងឱកាសនេះដែរ លោកឧកញ៉ា ភូ ពុយ លោក ក៏ មានប្រសាសន៍ថា ការកំណត់ តម្លៃថេរសំរាប់ ផលដំណាំពោតក្រហម នាពេលនេះ គឺបានជួយកុំឲ្យ មានឈ្មួញមកទិញពោតទម្លាក់តម្លៃក្រោមនេះ ហើយការកំណត់ តម្លៃច្បាស់លាស់នេះ នៅពេលអាជីវករណាមួយគាត់មិនមានលទ្ធភាពទិញ គឺគាត់អាចខ្ចីលុយពី ក្រុមហ៊ុនប៉ៃតងដែលមានលោកឧកញ៉ាជាប្រធានក្រុមហ៊ុន ព្រមទាំងផ្ដល់ឡសម្ងួត និងឃ្លាំងស្តុក ពោត សម្រាប់ឱ្យអាជីវករទាំងអស់នោះ យកមកសម្ងួត និងស្តុកសម្រាប់លក់។

លោក ឧកញ៉ាបានបន្ថែមថា ដើម្បីជួយប្រជាកសិករ កសិកម្ម ឱ្យបានយូរអង្វែងក្រុមហ៊ុនប៉ៃតងនៅ មុនពេល ប្រមូលផលពោតនៅរដូវក្រោយលោកនិងចុះទៅរៀបចំឲ្យមានសហគមន៍ពោត នៅក្នុងស្រុក ទាំងអស់នេះឲ្យដូចជាការរៀបចំនិងអនុវត្តន៍បានការបង្កើតឲ្យមានសហគមន៍ស្រូវដែលមានទីផ្សារសមរម្យសម្រាប់ប្រជាពលរដ្ឋអ្នកធ្វើស្រែ ហើយចំពោះអ្នកដាំ ពោតក៏ដូចគ្នា មានទាំងការ លក់ជី ពូជក្នុងតម្លៃទាប និងមានការផ្ដល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប ព្រមទាំងមានទីផ្សារ លក់ពោតក្នុងតម្លៃសមរម្យផងដែរ ។

ក្នុងឱកាសនោះដែរលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងដែរថា ការរកទីផ្សារ សមរម្យ ចំពោះប្រជាកសិករ ទាំងអ្នកធ្វើស្រែ ទាំងអ្នកដាំពោត រួមទាំងដំណាំកសិកម្មផ្សេងៗ គឺ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីជួយឲ្យជីវភាពរបស់ពួកគាត់មានភាពល្អ ប្រសើរ ។

លោកបានបន្តថា ចំពោះដំណោះស្រាយរឿងតម្លៃពោតនេះសូមឱ្យភាគីទាំងអស់ ត្រូវ មានភាពស្មោះត្រង់ចំពោះគ្នា គឺខាងកសិករត្រូវកាច់ពោតមានអាយុគ្រប់ ឬទុំល្អយកមកលក់ មិន ត្រូវយកពោតស្ទើរមកលក់ ហើយខាងអាជីវករ ត្រូវទិញពោតក្នុងតម្លៃដែលបានកំណត់រួមគ្នាផងដែរ ។

គួរបញ្ជាក់ថា៖ សំរាប់ខេត្តបាត់ដំបងមានផ្ទៃដីដាំដុះពោតសរុបចំនួន៧៦៩១១ហិកតាហើយបច្ចុប្បន្នប្រមូលផលបានលើផ្ទៃដីចំនួន៣០ ៥០៩ហិកតា ស្មើនឹង ៣៩,៦៧ភាគរយ៕ ស សារ៉េត