ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

សមត្ថដកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីការបស់តុលាការដោយជាប់ពាក់ព័ន្ធគ្រឿងញៀន

ខេត្តសៀមរាប៖ សមត្ថកិច្ចនៃប៉ូលិសប្រឆាំគ្រឿងញៀន បានសហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកពួក ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់ ពីបទជួញដូរគ្រឿងញៀន និងសារធាតុញៀនដោយខុសច្បាប់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។

ការចាប់ខ្លួននេះប្រព្រឹតឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦។

ដីការបង្គាប់លេខ៣១/២០១៦ចុះថ្ងៃទី២៤ខែមិនាឆ្នាំ២០១៦ ចេញដោយលោកសំ ប៊ុនពៅ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តសៀមរាប បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ សឿត វិណៃភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាបពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តកាលពីថ្ងៃទី២ខែ វិច្ឆិកាឆ្នាំ២០១៥នៅភូមិ គោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប បន្ទាប់ពីរូបគេបានរត់គេចខ្លួនបាត់មួយរយៈ ។

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាល ស្រុកពួកបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះសឿន វិណៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិគោកស្រុក ឃុំពួក ស្រុកពួកខេត្តសៀមរាប ពីបទជួញដូរដោយ ខុសច្បាប់នូវ សារធាតុញៀន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០១៥ នៅភូមិគោកស្រុក ឃុំពួក ស្រុកពួកខេត្តសៀមរាប ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំង ការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀនបញ្ជូនទៅ សាលាដំបូង ខេត្តនៅរសៀលថ្ងៃ ទី០៣ ខែតុលា ឆ្នាំ២០១៦ ចាត់ការតាមនីតិវិធីច្បាប់ ៕ ជានិរន្ដរ៍

 

img-20161003-wa0000